Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីអប់រំ អះអាងថា ដើម្បីពង្រឹងគុណភាពអប់រំ ត្រូវមានកត្តាសំខាន់ៗ ៤ យ៉ាង

បានផុស

នៅ

លោក​បណ្ឌិត​សភា​ចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អះអាង​ថា ដើម្បី​ពង្រឹង​គុណភាព​អប់រំ ទាមទារ​ការ​យកចិត្តទុកដាក់​លើ​កត្តា​សំខាន់​ចំនួន ៤ រួមមាន សាលារៀន គ្រូបង្រៀន សិស្ស និង​គ្រួសារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធី​ផ្សព្វផ្សាយ​ឯកសារ​ស្តីពី​ស្តង់ដារ​សាលា​រៀន​គំរូ នៅ​វិទ្យាល័យ​អង្គរ កាលពី​រសៀល​ថ្ងៃ​ទី ១២ ធ្នូ លោក​ឧបនាយករដ្ឋមន្ត្រី បាន​ណែនាំ​ដល់​គណៈ​គ្រប់គ្រង​សាលា ត្រូវ​បន្ត​ឆន្ទៈ​សិក្សា​ស្រាវជ្រាវ​បំពាក់បំប៉ន​សមត្ថភាព​ជាប្រចាំ ដើម្បី​អាច​ផលិត​ធនធាន​មនុស្ស​ប្រកប​ដោយ​គុណភាព​ត្រូវ​នឹង​សម័យកាល ឆ្លើយតប​គោលនយោបាយ​របស់​រដ្ឋាភិបាល​នីតិកាល​ទី ៧ ដែល​កំណត់​យក​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ជា​វិស័យ​អាទិភាព ក្នុង​នោះ​មាន​វិធាន​គន្លឹះ​ចំនួន ៤។

លោក​ឧបនាយករដ្ឋមន្ត្រី បាន​បន្ថែម​ទៀត​ថា វិធាន​គន្លឹះ​ចំនួន ៤ គឺ ៖ (១).ការ​ពង្រឹង​អភិបាលកិច្ច​សាលារៀន (២).ការពិនិត្យ កែសម្រួល និង​រៀបចំ​កម្មវិធីសិក្សា និង​សកម្មភាព​ក្រៅ​ម៉ោង​សិក្សា (៣).ការ​យកចិត្តទុកដាក់​លើ​សុខភាព​របស់​សិស្ស និង (៤).ភាព​ជា​ដៃគូ​រដ្ឋ និង​សហគមន៍ ដើម្បី​លើក​កម្ពស់​ការ​អប់រំ។

លោក​ឧបនាយករដ្ឋមន្ត្រី បាន​បញ្ជាក់​ថា វិធាន​គន្លឹះ​ចំនួន ៤ ទាំងនេះ ត្រូវ​បាន​បញ្ជ្រាប​តាមរយៈ​ការ​អនុវត្ត​ស្តង់ដារ​សាលា​គំរូ​ចំនួន ៥ រួមមាន ៖ ទី១.លទ្ធផល​សិក្សា​របស់​សិស្ស ,ទី​២.ការ​បង្រៀន និង​រៀន ,ទី៣.ការ​ចូលរួម​របស់​សហគមន៍ ,ទី៤.ដំណើរ​ប្រតិបត្តិការ និង​រដ្ឋបាល​សាលារៀន ,និង​ទី៥.គណនេយ្យ​ភាព​របស់​សាលារៀន ដែល​ត្រូវ​បាន​ដាក់​ចេញ​តប​តាម​អនុសាសន៍​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

ទន្ទឹម​នេះ លោក​បណ្ឌិត​សភាចារ្យ បាន​ពន្យល់​ពី​សារៈសំខាន់ នៃ​ការ​វិនិយោគ​លើ​ធនធាន​មនុស្ស​ឲ្យ​រឹងមាំ ដែល​ជា​កត្តា​ចម្បង​ជំរុញ​ប្រទេស​មួយ​មាន​ការ​អភិវឌ្ឍ​ជឿនលឿន​ទៅមុខ​បាន មរតក​អគារ​សិក្សា​ស្តង់ដារ​តេ​ជោ ដែល​បាន​សាងសង់ឡើង​ទូទាំងប្រទេស​ក្នុង​រយៈពេល​ជាង ២ ទស្សវត្ស​មក​នេះ កំពុង​ត្រូវ​បាន​ប្រើប្រាស់​បម្រើ​ជា​ប្រយោជន៍​ដល់​សហគមន៍ ក៏ដូចជា​ចូលរួម​ចំណែក​ពង្រឹង​គុណភាព​អប់រំ​នៅ​កម្ពុជា​ជាច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត​ផង​ដែរ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

Sokha Hotels

ព័ត៌មានពេញនិយម