ព័ត៌មានជាតិ
ពលរដ្ឋស្រុកសេសាន ដឹងគុណអតីតនាយករដ្ឋមន្ត្រី ផ្តល់ស្ពានបេតុងថ្មី
ប្រជាពលរដ្ឋក្នុងស្រុកសេសាន្តបានសម្ដែងការដឹងគុណចំពោះសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ដែល បានជូនជាចំណងដៃ នូវស្ពានបេតុងថ្មីមួយទៀតនៅឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង បច្ចុប្បន្នបានសាងសង់រួចរាល់ និងបើកឱ្យប្រជាពលឆ្លងកាត់។

លោក ស គឹមណាត ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តស្ទឹងត្រែងបានឱ្យដឹងថា ស្ពានបេតុងថ្មីនេះ ជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាស្ពានទី៨ នៅតាមបណ្តោយផ្លូវជួរមាត់ទន្លេទៅកាន់ទំនប់វារីអគ្គិសនីសេសានក្រោម២ ដែលសម្តេចបានផ្តល់ជូនជាចំណងដៃដល់ប្រជាពលរដ្ឋកាលពីអាណត្តិទី៦ ហើយក្រុមផ្នែកបច្ចេកទេសទើបបញ្ជាប់ការសាងសង់រួចរាល់នៅក្នុងខែធ្នូ ឆ្នាំ ២០២៣នេះ។
លោកបន្តថា សមិទ្ធផលផ្លូវស្ពានទាំងអស់នេះមានតម្លៃ រាប់ពាន់លានរៀល ដូចនេះអាជ្ញាធរ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ត្រូវរួមគ្នាជួយថែរក្សា ដើម្បីបម្រើផលប្រយោជន៍រួមទាំងអស់គ្នា។

លោកស្រី ត្រែ ដាវណ្ណ រស់នៅឃុំសាមឃួយ បានចាត់ទុកថា៖ នេះជាសារមួយបានដាស់តឿនដល់អ្នកប្រើប្រាស់ផ្លូវ ជាពិសេសអ្នកមានរថយន្តធំៗដឹកទំនិញ សូមឱ្យគោរពតាមការណែនាំ ដើម្បីយើងចូលរួមជួយថែរក្សាផ្លូវស្ពានទាំងអស់គ្នា។
លោកស្រីបន្តថា៖ ប្រជាពលរដ្ឋនៅស្រុកសេសាន ទទួលបានសមិទ្ធផលផ្លូវស្ពានថ្មីៗ ពីសម្តេចតេជោ ស្រួលក្នុងការធ្វើចរាចរណ៍ទៅមកទាំងអស់គ្នា មិនលំបាកវាងឆ្ងាយទៀតទេ។

លោកស្រី ខាវ ខាំអន មេឃុំសាមឃួយបានបញ្ជាក់ថា៖ ភាពលំបាកនេះត្រូវបានលុបបំបាត់ជំនួសមកវិញនូវភាពងាយស្រួលសប្បាយរីករាយ បងប្អូនស្រួលធ្វើចរាចរណ៍ទៅមក ដឹកកសិផលបានឆាប់លឿន កូនចៅទៅរៀនបានទាន់ពេលវេលា ឈឺថ្កាត់ទៅមន្ទីរពេទ្យក៏បានឆាប់រហ័សផងដែរ។
ស្ពានអូរសាមឃួយនេះមានប្រវែងបណ្តោយ ៤៨ម៉ែត្រ ទទឹង៨ម៉ែត្រ បានសាងសង់ឡើងដោយក្រុមបច្ចេកទេស របស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត កាលពីខែមីនា ហើយបានរួចរាល់ជាផ្លូវការ នៅដើមខែ ធ្នូ ឆ្នាំ២០២៣នេះ និងបានបើកឱ្យប្រជាពលរដ្ឋយើងធ្វើចរាចរណ៍ឆ្លងកាត់ហើយ និងមានភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរ ទៅកាន់រមណីយដ្ឋាននានាក្នុងស្រុកសេសាន្តផងដែរ៕

អត្ថបទ៖ ងិនលីម

-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល