Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីមហាផ្ទៃ អះអាងថា​ មិនមានជនរងគ្រោះត្រូវបានបង្ខំឱ្យធ្វើការខុសច្បាប់ដល់ជាង១០ម៉ឺននាក់ទេ

បានផុស

នៅ

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅរសៀលថ្ងៃទី១២ ខែធ្នូ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានប្រកាសទាត់ចោលចំពោះការចោទប្រកាន់ថា មានជនរងគ្រោះរហូតដល់ជាង១០ម៉ឺននាក់ ត្រូវបានជាប់ក្នុងការបង្ខិតបង្ខំឱ្យធ្វើការខុសច្បាប់ ដោយលោក អះអាងថា មិនមានករណីដូចការចោទនេះឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអះអាងរបស់លោក ស សុខា បែបនេះ គឺផ្អែកលើការខិតខំប្រឹងប្រែងរបស់អាជ្ញាធរកម្ពុជា ពិសេសតាមរយៈលទ្ធផល ការងារដែលគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សសម្រេចបាន នាពេលកន្លងមក។ លោក ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានគូសបញ្ជាក់ឱ្យដឹងថា រយៈពេលជាង១ឆ្នាំមកនេះ កម្លាំងសមត្ថកិច្ចបានអន្តរាគមន៍ស្រាវជ្រាវរុករកបទល្មើសបានរហូតដល់១ ២១៣ករណី គឺសម្រចបានប្រមាណ ៩៧.៧០% ដោយក្នុងនោះ ករណីបង្ខំធ្វើការដោយខុសច្បាប់ មានចំនួន២៥៩នាក់ ស្រី៤៨នាក់ មាន៧សញ្ជាតិ ដែលបានសន្និដ្ឋានថា ជាករណីជួញដូរមនុស្ស។

ជាមួយគ្នានេះ សមត្ថកិច្ច ក៏បានស្វែងរកចាប់ខ្លួនជនសង្ស័យប្រព្រឹត្តបទល្មើសបានចំនួន៩១នាក់ ក្នុងករណីបង្ខាំង និងជនសង្ស័យចំនួន៣៥នាក់ ពាក់ព័ន្ធក្នុងករណីជួញដូរមនុស្ស ដោយបានបញ្ចូនទៅតុលាការ បិទទីតាំងប្រព្រឹត្តបទល្មើស និងបើកការស៊ើបអង្កេតករណ៍សម្អាតប្រាក់សរុប១០ករណីផងដែរ។

តាមរយៈរបាយការណ៍នេះ ត្រូវបានលោកឧបនាយករដ្ឋមន្ដ្រី ស សុខា ថ្លែងអះអាងថា នេះជាលទ្ធផលជាក់ស្ដែង ដែលត្រូវបានរកឃើញក្នុងដែនដីនៃប្រទេសកម្ពុជា ហើយអាចបញ្ជាក់ជាភស្ដុតាងជាក់ស្ដែងថា មិនមានជនរងគ្រោះដែលបានជាប់ក្នុងការបង្ខិតបង្ខំធ្វើការដោយខុសច្បាប់ តាមការឆបោកតាមអនឡាញ រហូតដល់ជាង១០ម៉ឺននាក់ ដូចការផ្សព្វផ្សាយនៅតាមបណ្ដាសារព័ត៌មានមួយចំនួននោះទេ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ ពិធីបុណ្យដារលាន ជាបុណ្យប្រពៃណីដូនតាខ្មែរ ដើម្បីជួបជុំ និងអបអរ បន្ទាប់ហត់នឿយក្នុងពេលបង្ករបង្កើនផលរហូតដល់ប្រមូលផលស្រូវ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

មនុស្សលើយន្តហោះសរុប១៨១នាក់ ទំនងជានៅរស់តែ២នាក់ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់

សន្តិសុខសង្គម៧ ម៉ោង មុន

ប៉ូលិសក្រុងដូនកែវ ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីហិង្សា

ព័ត៌មានជាតិ៧ ម៉ោង មុន

អគារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសាលាក្រៅ បានសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការដើម្បីបម្រើវិស័យមនុស្សធម៌

Sokha Hotels

ព័ត៌មានពេញនិយម