ព័ត៌មានជាតិ
សំណុំរឿងបណ្ដឹងលោក កឹម ជាតិ កំពុងស្ថិតក្នុងដៃរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងចាត់នីតិវិធី
សំណុំរឿងពាក្យបណ្ដឹងរបស់មេធាវីតំណាងឲ្យក្រុមហ៊ុន ឈីវ ទីម៉ិច គ្រុប ដែលបានដាក់ពាក្យបណ្ដឹងប្ដឹងលោក កឹម ជាតិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណ:កម្មាធិការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ បាននិងកំពុងស្ថិតក្នុងដៃរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងចាត់នីតិវិធី។ នេះបើតាមការបញ្ជាក់ពីលោក ទូច សុខៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ កាលពីយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នេះ។

គួររលឹកថា កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ លោក អ៊ូច សុតត្រា មេធាវីតំណាងឲ្យក្រុមហ៊ុន ឈីវ ទីម៉ិច គ្រុប ដែលជាក្រុមហ៊ុនផលិតស្រាចំរុះ និងប្រេងកូឡា ប្រេងខ្យល់ បានដាក់ពាក្យបណ្ដឹងប្ដឹងក្រុមការងាររបស់អង្គភាពគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ ដឹកនាំដោយលោក កឹម ជាតិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណ:កម្មាធិការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ ទៅអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ លើករណីទាមទារប្រាក់ចំនួន $100,000 (ដប់ម៉ឺន ដុល្លារអាមេរិក) ជាថ្នូរនឹងការបើកអោយដំណើរការអាជីវកម្មធម្មតាវិញ។

ក្នុងពាក្យបណ្ដឹង មេធាវីតំណាងឲ្យក្រុមហ៊ុន ឈីវ ទីម៉ិច គ្រុប ក៏បានស្នើឲ្យលោក ឯម វិចិត្រ អគ្គាធិការដ្ឋាន នៃក្រសួងមហាផ្ទៃជួយអន្តរាគមន៍ ដោយតម្រូវឲ្យលោក កឹម ជាតិ ប្រគល់ប្រាក់ចំនួន១០ម៉ឺនដុល្លារ និងស្រាចំនួន៤៨ដប ដែលបានដកហូតពីក្រុមហ៊ុនមកឲ្យកូនក្ដីរបស់ខ្លួនវិញ និងសូមឲ្យមានវិធានការផ្លូវច្បាប់ចំពោះលោក កឹម ជាតិ ដែលបានប្រព្រឹត្តកំហុសធ្វើអោយប៉ះពាល់ដល់ផលប្រយោជន៍របស់ក្រុមហ៊ុន ក៏ដូចជាប្រជាជនទូទៅ។

នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក កឹម ជាតិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណ:កម្មាធិការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ បានចេញលិខិតបកស្រាយបំភ្លឺ និងគោរពជូនលោក មៀច សុផាន់ណា រដ្ឋលេខាធិការ និងជាប្រធានគណ:កម្មាធិការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ ដោយក្នុងលិខិតនោះបញ្ជាក់ថា ចំពោះខ្លឹមសារនៃពាក្យបណ្ដឹង គឺជាការចោទប្រកាន់មកលើរូបលោកដោយគ្មានភស្ដុតាងបំភ្លើសខុសពីការពិត ផ្ទុយពីនិតិវីធីអនុវត្តរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលបានចុះលេខបណ្ដឹងលើសំណុំរឿងនេះ ហើយពុំមានហត្ថលេខារបស់លោកលើឯកសារណាមួយដែលដើមបណ្ដឹងបានចោទប្រកាន់ថាលោកជាអ្នកដឹកនាំ។

ជាមួយគ្នានេះ លោក កឹម ជាតិ ក៏បានសំណូមពរទៅលោក មៀច សុផាន់ណា ឲ្យចេញលិខិតជូនដំណឹងទៅអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ សុំតម្កល់ពាក្យបណ្ដឹងខាងលើនេះទុកមិនចាត់ការ។ សុំដាក់មេធាវីដើម្បីការពារក្តីរបស់លោកជាចុងបណ្ដឹង។ សុំផ្តល់ភាពស្អាតស្អំ និងយុត្តិធម៌ដល់រូបលោក៕
អត្ថបទ៖ សុខុម





-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល