ព័ត៌មានជាតិ
មេដឹកនាំកម្ពុជា បញ្ជាក់មេដឹកនាំវៀតណាមថា គម្រោងព្រែកជីកហ្វូណនតេជោ មិនប៉ះពាល់ដល់លំហូរទឹក ទេ
នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់នៅចំពោះមុខថ្នាក់ដឹកនាំវៀតណាមថា គម្រោងព្រែកជីកហ្វូណនតេជោ មិនបង្កឲ្យមានផលប៉ះពាល់ជាអវិជ្ជមាន ដល់លំហូរទឹកទន្លេមេគង្គនោះទេ តែផ្ទុយទៅវិញគម្រោងនេះ នឹងរក្សាបាននូវស្ថិរភាពបរិស្ថាន និងជម្រកធម្មជាតិ ផងដែរ។

លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកលើកិច្ចការបរទេស មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន កាលពីយប់ថ្ងៃទី ១២ ខែធ្នូ បន្ទាប់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃ នៅប្រទេសវៀតណាមថា នៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំវៀតណាម, នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងដ៏សំខាន់ ហើយគម្រោងនេះមិនបង្កឲ្យមានផលប៉ះពាល់ជាអវិជ្ជមាន ដល់លំហូរទឹកទន្លេមេគង្គនោះទេ។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឲ្យដឹងបែបនេះថា «គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោងមួយសំខាន់ សម្ដេចធិបតី បញ្ជាក់ប្រាប់ភាគីវៀតណាមថា គម្រោងនេះមិនបង្កឲ្យមានផលប៉ះពាល់ជាអវិជ្ជាមាន ដល់របបលំហូរទឹកទន្លេមេគង្គទេ និងទន្លេផ្សេងៗទៀត ទន្ទឹមនឹងនេះរក្សាបាននូវស្ថិរភាពបរិស្ថានអេកូឡូស៊ី និងជម្រកធម្មជាតិសម្រាប់ជីវៈចម្រុះ»។
បើតាមលោក តាន់ ហ្សង់ហ្វ្រង់ស័រ, សម្ដេចធិបតី ហ៊ុន ម៉ាណែត យល់ឃើញថា សម្រាប់ប្រយោជន៍សេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា ទៅថ្ងៃអនាគតក្នុងរយៈពេលខ្លី និងមធ្យម គឺគម្រោងព្រែកជីកហ្វូណនតេជោ មិនបង្កបញ្ហាលំហូរទឹក ឬបរិស្ថាន ដល់ប្រទេសជិតខាងនោះទេ។ បើតាមការសិក្សាជាក់ស្ដែង គម្រោងនេះចង់ឬមិនចង់ មានលក្ខណៈបង្វែរទឹកចេញពីទន្លេបាសាក់ ទៅទន្លេផ្សេងទៀត។
ភាគីវៀតណាម បានបង្ហាញក្ដីបារម្ភចំពោះគម្រោងព្រែកជីកហ្វូណនតេជោនេះ ហើយចង់បានការពន្យល់ និងបំភ្លឺមួយចំនួន ពីភាគីកម្ពុជា។ ដូច្នេះហើយ ភាគីកម្ពុជា ដែលយល់ថា គម្រោងនេះជាគម្រោងជន្ទុលមួយ នាពេលខាងមុខ សម្រាប់ការបន្តអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា បានពន្យល់ និងបំភ្លឺទៅកាន់ភាគីវៀតណាមវិញ៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?