ព័ត៌មានជាតិ
គោលការណ៍របស់កម្ពុជាមិនដែលផ្លាស់ប្ដូរឡើយ នោះគឺពង្រឹងមិត្តភាពចាស់ និងពង្រីកមិត្តភាពថ្មី
លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកលើកិច្ចការបរទេស បានគូសបញ្ជាក់ថា គោលការណ៍របស់កម្ពុជា តាំងពីដើមមកមិនដែលផ្លាស់ប្ដូរឡើយ នោះគឺពង្រឹងមិត្តភាពចាស់ និងពង្រីកមិត្តភាពថ្មី។

ការគូសបញ្ជាក់នេះ គឺនៅក្នុងសន្និសីទសារព័ត៌មាន កាលពីយប់ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៣ បន្ទាប់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃ នៅប្រទេសវៀតណាម។

លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានមានប្រសាសន៍ថា ក្នុងរយៈពេលជាង ៣ខែ ក្នុងនាមជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោកបានអមដំណើរសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅបំពេញទស្សនកិច្ច និងបំពេញបេសកកម្មជាច្រើនប្រទេស មកហើយ។
«លើកណា ក៏ដូចលើកណា គ្មានឡើយអារម្មណ៍ក្រោមសម្ពាធរបស់របស់ប្រទេសនេះ ឬប្រទេសនោះ គ្មានឡើយអារម្មណ៍បង្ខំថា ត្រូវតែមានទំនាក់ទំនងល្អនឹងប្រទេសនេះ ប្រទេសនោះ»។ នេះជាការបញ្ជាក់របស់លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។
លោកបានបន្ថែមថា គោលការណ៍របស់កម្ពុជា តាំងពីដើមមកមិនដែលផ្លាស់ប្ដូរឡើយ តាំងពីជំនាន់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី រហូតមកដល់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នោះគឺ ពង្រឹងមិត្តភាពចាស់ និងពង្រីកមិត្តភាពថ្មី។
ត្រង់ចំណុចនេះ លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានគូសបញ្ជាក់ថា «ត្រង់នេះ គ្មានអ្វីដែលមកបង្ខំឲ្យកម្ពុជា ត្រូវតែត្រូវរ៉ូវគ្នាជាមួយវៀតណាម ដូចខ្ញុំបញ្ជាក់អំបាញ់មិញចឹង វៀតណាមជាប្រទេសជិតខាងរបងជាមួយ ជាប្រទេសមិត្តប្រពៃណីរបស់កម្ពុជា ដូចឡាវ ហើយម្យ៉ាងវិញទៀត ដូចខ្ញុំលើកឡើងអំបាញ់មិញចឹង ដើម្បីបន្តការអភិវឌ្ឍតទៅថ្ងៃមុខទៀត សម្រាប់ប្រទេសកម្ពុជា ដែលជាការកត្តាចាំបាច់»។
លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ទៀតថា គោលដៅចំបងនៃដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ទៅប្រទេសណាក៏ដោយ គឺស្វែងប្រយោជន៍សេដ្ឋកិច្ចជូនប្រទេសជាតិ និងប្រជាជនកម្ពុជា៕

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?