Connect with us

ព័ត៌មានជាតិ

មេដឹកនាំកម្ពុជា-វៀតណាម ប្ដេជ្ញាពន្លឿនការបោះ បង្គោលព្រំដែនឱ្យឆាប់ចប់ ខណៈសល់តែ១៦% ទៀតប៉ុណ្ណោះ

បានផុស

នៅ

ការបោះបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម សម្រេចបានជាង៨០ភាគរយហើយ ខណៈនៅសល់តែ១៦ភាគរយទៀត ត្រូវបានមេដឹកនាំកំពូលនៃប្រទេសទាំងពីរ ប្ដេជ្ញាពន្លឿនការបោះបង្គោលព្រំដែននេះឱ្យបានចប់ជាស្ថាពរយ៉ាងឆាប់រហ័សបំផុត។ នេះជាការឱ្យដឹងដោយលោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក្នុងសន្និសីទសារព័ត៌មាន នៅយប់ថ្ងៃទី១២ ខែធ្នូ ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ទៅប្រទេសវៀតណាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានឱ្យដឹងថា កិច្ចការបោះបង្គោលព្រំដែនកម្ពុជា និងវៀតណាម នៅសល់តែ១៦ភាគរយប៉ុណ្ណោះ ដោយក្នុងនោះ ភាគីទាំងពីរ បានឯកភាពឱ្យបន្តបោះបង្គោលឱ្យបានរួចរាល់ប្រមាណ៦ភាគរយសិន ហើយចាំគិតគូរឱ្យចប់ជាស្ថាពរប្រមាណ១០ភាគរយទៀត នៅពេលបន្តបន្ទាប់។

ឆ្លើយតបនឹងសំណួរ ថាតើនឹងត្រូវបញ្ចប់នៅពេលណានោះ? ត្រូវបានលោក ហ្សង់ហ្វ្រង់ស័រ បញ្ជាក់ថា ទាំងភាគីកម្ពុជា ទាំងភាគីវៀតណាម មិនអាចកំណត់បានទេ ថានឹងចប់នៅពេលណា។ តែយ៉ាងណាមិញ មន្ត្រីរាជរដ្ឋាភិបាលរូបនេះ បានឱ្យដឹងដូច្នេះថា៖ «អ្វីដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងសមភាគីរបស់សម្ដេច ចង់ធ្វើ គឺពន្លឿនការបោះបង្គោលព្រំដែនឱ្យចប់ជាស្ថាពរយ៉ាងឆាប់រហ័សជាទីបំផុត ពីព្រោះកិច្ចការនេះបានអូសបន្លាយជាយូរឆ្នាំមកហើយ»។

បើតាមលោក ហ្សង់ហ្វ្រង់ស័រ ការពន្លឿនឱ្យបានឆាប់លើការងារបោះបង្គោលព្រំដែននេះ គឺទាំងកម្ពុជា និងទាំងវៀតណាម មិនចង់ឱ្យបញ្ហាព្រំដែន ក្លាយជាបញ្ហាកាន់តែស្មុគស្មាញ ឬឈានទៅជាជម្លោះព្រំដែនតទៅទៀត តែផ្ទុយទៅវិញ កម្ពុជា និងវៀតណាម ខិតខំធ្វើយ៉ាងណាឱ្យបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ ក្លាយជាទីតាំងនៃការអភិវឌ្ឍសេដ្ឋកិច្ច ដោយហេតុកម្ពុជា និងវៀតណាម ត្រូវការស្ថិរភាព ត្រូវការសន្តិភាព និងការអភិវឌ្ឍតំបន់ជាយដែន ឱ្យប្រែក្លាយជាតំបន់សេដ្ឋកិច្ចដ៏ទំនើប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ច៤០ នាទីutes មុន

ក្រសួងប្រៃសណីយ៍ ចង់បង្កើតសួនឌីជីថល គាំទ្រដល់ធុរកិច្ចថ្មី និងការកសាងសហគមន៍ឌីជីថល

ព័ត៌មានជាតិ៤០ នាទីutes មុន

មន្ទីរព័ត៌មាន ស្នើឱ្យរាយការណ៍បើជួបអ្នកកាសែតក្លែងក្លាយ ដែលគំរាមកំហែង និងជំរិតទារប្រាក់

កំពង់ផែឥណ្ឌូណេស៊ី
ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

ឥណ្ឌូណេស៊ីជំរុញពិពិធកម្មផលិតផល ដើម្បីទប់ទល់ផលប៉ះពាល់ពន្ធអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម