ព័ត៌មានជាតិ
សម្តេច ទៀ បាញ់ចែករំលែកបទពិសោធត្រណម៣ចំណុចក្រោយចាក់វ៉ាក់សាំង៤ថ្ងៃ
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ មានប្រសាសន៍ថា សម្តេចបានធ្វើការតមចំនួន ៣ ចំណុច បន្ទាប់ពីចាក់វ៉ាក់សាំង ៤ ថ្ងៃ តាមការណែនាំរបស់គ្រូពេទ្យជំនាញ។
ថ្លែងក្នុងឱកាសចុះពិនិត្យការចាក់វ៉ាក់សាំងដល់ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី ១០ ខែកុម្ភៈនេះសម្តេចទៀ បាញ់បញ្ជាក់ថា ត្រណមទាំង ៣ ដែលសម្តេចអនុវត្តក្រោយចាក់វ៉ាក់សាំង ទី១ គឺ ការធ្វើការងារធ្ងន់ៗ ព្រោះការធ្វើការងារធ្ងន់អាចធ្វើឲ្យប៉ះពាល់ដល់បញ្ហាសុខភាព ទី២ ការតមជាតិអាល់កុល ហើយដូចជាទទួលទានស្រាជាដើម និងទី៣ គឺការតមគ្រឿងសមុទ្រ ពីព្រោះមានអ្នកខ្លះមានបញ្ហាអាឡ័កស៊ីដូច្នេះគ្រឿងសមុទ្រនេះ ក៏ត្រូវហាមក្នុងរយៈពេលនេះដែរ។

បើតាមសម្ដេចពិជ័យសេនាទៀ បាញ់វ៉ាក់សាំងប្រភេទស៊ីណូហ្វាមនេះ ក្រោយពីចាក់ហើយ គឺគ្មានបញ្ហាអ្វីគ្មានប្រតិកម្មអ្វីទាំងអស់ ពីព្រោះគេច្រើនប្រើច្រើនប្រទេសមកហើយ ហើយសម្ដេចក៏បានចាក់វ៉ាក់សាំងនេះដែរ
សម្តេចបានបន្តថា ថ្នាក់ដឹកនាំក្រសួងការពារជាតិ ក៏ដូចជាមន្ត្រីជាន់ខ្ពស់ កងយោធពលខេមរភូមិន្ទ ដែលមកចាក់នៅក្នុងពេលនេះ គឺមានរយៈពេលកន្លះម៉ោងប៉ុណ្ណោះ អាចធ្វើដំណើរទៅវិញបានហើយ ការទុករយៈ ពេលកន្លះម៉ោងនេះ ប្រសិនបើមានប្រតិកម្មអ្វីគ្រូពេទ្យ អាចជួយបានភ្លាមៗ៕



អត្ថបទ៖កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី