Connect with us

ព័ត៌មានជាតិ

NEA បន្តរៀបចំវេទិកាការងារ ផ្តល់ឱកាសការងារថ្មីបន្ថែមទៀត ជាង ៣០០ កន្លែង ដល់យុវជន

បានផុស

នៅ

វេទិកា​ការងារ និង​កម្មសិក្សា​ការងារ ចុងខែ​នេះ មាន​ក្រុមហ៊ុន​ធំៗ ចំនួន ៦ នឹង​ផ្តល់​ឱកាស​ការងារ​ ៣០៤ កន្លែង ជា​ឱកាស​ល្អ​មួយ​សម្រាប់​សិស្ស​/​និស្សិត និង​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ​ក្នុង​វេទិកា​ការងារ​ប្រចាំខែ​ដែល​សហការ​រៀបចំ​ដោយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង ស​.​ស​.​យ​.​ក វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះ​សិស្ស​/​និស្សិត និង​អ្នក​កំពុងតែ​ស្វែងរក​ការងារ​ធ្វើ ឬ​ចង់​ផ្លាស់ប្ដូរ​ការងារ អាច​យក​ប្រវត្តិរូប​សង្ខេប (CV) ដើម្បី​ចូលរួម​ដាក់ពាក្យ និង​សម្ភាស​ផ្ទាល់​ជាមួយ អ្នកតំណាង​ក្រុមហ៊ុន​ទាំង​នោះ​បាន ចាប់ពី​វេលា​ម៉ោង ៨ និង ០០ នាទី​ព្រឹក ដល់​វេលា​ម៉ោង ០៥ និង ០០ នាទី​ល្ងាច នៅ​ក្នុង​បរិវេណ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី ១៤ ខែ​ធ្នូ ឆ្នាំ ២០២៣។

លោក គឹម សុបញ្ញា មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ជ្រើសរើស​បុគ្គលិក​ធនាគារ Woori លើក​ឡើង​ថា «Woori ពិត​ជា​សប្បាយ​រីករាយ​ណាស់​ក្នុង​ការ​សហការ​ជាមួយ​នឹង NEA ជួយ​ដល់​ធនាគារ​ជ្រើសរើស​បុគ្គលិក។ ក្រោម​ការ​ជួយ​ជ្រោមជ្រែង​ពី NEA យើង​តែងតែ​ជ្រើសរើស​បុគ្គលិក​បាន​ទាន់​ពេលវេលា និង​ស្រប​តាម​តម្រូវការ»។ លោក​បន្ថែម​ទៀត​ថា ទីតាំង NEA គឺជា​កន្លែង​ជួប​គ្នា​រវាង តំណាង​ក្រុមហ៊ុន​(និយោជក​) និង​អ្នក​ស្វែងរក​ការងារ​ធ្វើ​(​និយោជិត​) ដ៏​មាន​ប្រសិទ្ធភាព និង​មាន​ផ្លែផ្កា​សម្រាប់​ភាគី​ទាំងពីរ។

លោក​បញ្ជាក់​បន្ថែម​ទៀត​ថា ប្រសិន​ជា​សិស្ស-និស្សិត ឬ​អ្នក​មាន​បំណង​ចង់​ស្វែងរក​ការងារ​ធ្វើ សូម​កុំ​ភ្លេច NEA ដែល​ជា​មជ្ឈមណ្ឌល​ព័ត៌មាន​ការងារ​យ៉ាង​សំបូរ​បែប។ លោក​ក៏​សូម​ថ្លែង​អំណរ​អរគុណ​ដល់ NEA ដែល​តែងតែ​សម្របសម្រួល​ដល់​ក្រុមហ៊ុន ពិសេស Woori ក្នុង​ការ​ជ្រើសរើស​បុគ្គលិក។ លោក​បាន​អំពាវនាវ​ចំពោះ​យុវជន​ដែល​ពុំ​ទាន់​មាន​ការងារ​ធ្វើ ឬ​ចង់​ផ្លាស់ប្ដូរ​ការងារ សូម​តាមដាន page ឬ telegram របស់ NEA នោះ​នឹង​ទទួល​បាន​ព័ត៌មាន​ពី​ឱកាស​ការងារ​យ៉ាង​ច្រើន។

សូម​ជម្រាប​ថា ក្រុមហ៊ុន​ធំៗ ទាំង ៦ ក្នុង​នោះ​រួមមាន ៖ ធនាគារ WOORI, ធនាគារ AEON, ធនាគារ​ហត្ថា​,​ក្រុមហ៊ុន JACCS, ផ្សារ​ទំនើប LUCKY និង​ក្រុមហ៊ុន GOODHILL។ ដើម្បី​ទទួល​ព័ត៌មាន​បន្ថែម​អំពី​ការ​ចូលរួម​ក្នុង​វេទិកា​ការងារ​នា​ពេល​ក្រោយ​ទៀត សូម​ទាក់ទង​មជ្ឈមណ្ឌល​ការងារ​រាជធានី​ភ្នំពេញ នៃ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ តាមរយៈ​លេខ​ទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬ​គេហទំព័រ www.nea.gov.kh និង​ទំព័រ facebook neakhmer (​អិន​អ៊ី​អេ ខ្មែរ)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

Sokha Hotels

ព័ត៌មានពេញនិយម