ព័ត៌មានជាតិ
គម្រោងផ្លូវល្បឿនលឿនទៅខេត្តសៀមរាប នឹងបញ្ចប់ការសិក្សានៅដើមឆ្នាំ ២០២៤
គម្រោងផ្លូវល្បឿនលឿនទី ៣ ដែលតភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប និងបន្តទៅក្រុងប៉ោយប៉ែតគ្រោងបញ្ចប់ការសិក្សានៅដើមឆ្នាំ ២០២៤។
នៅព្រឹកមិញនេះ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួង បានដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងលើគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត។ កិច្ចប្រជុំនេះក៏មានការចូលរួមពីលោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូននិងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
បើតាមរបាយករណ៍ពីក្នុងកិច្ចប្រជុំ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ត្រូវបានក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់របស់ចិន CRBC កំពុងសិក្សាសមិទ្ធិលទ្ធភាព ដែលគ្រោងបញ្ចប់ការសិក្សាបឋមកំណាត់ភ្នំពេញ-សៀមរាបនៅក្នុងខែកុម្ភៈ និងកំណាត់សៀមរាប-ប៉ោយប៉ែត នឹងបញ្ចប់នៅក្នុងអំឡុងខែឧសភា ឆ្នាំ២០២៤។
គួរបញ្ជាក់ថា កិច្ចប្រជុំអន្តរក្រសួងរៀបចំឡើងក្នុងគោលបំណងដើម្បីជំរុញការអនុវត្តគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ដែលត្រូវបានចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌ (Framework Agreement – FA) កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣។
ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត គឺជាគម្រោងផ្លូវល្បឿនលឿនទី៣ របស់កម្ពុជា បន្ទាប់ពីផ្លូវល្បឿនលឿនទី១ ភ្នំពេញ-ក្រុងព្រះសីហនុ បានសម្ពោធដាក់ឲ្យប្រើប្រាស់កាលពីចុងឆ្នាំ ២០២២ ខណៈផ្លូវល្បឿនលឿនទី២ ភ្នំពេញ-បាវិត កំពុងស្ថិតក្នុងជំហាននៃការអនុវត្តនីតិវិធីជាបន្តបន្ទាប់ទៅតាមផែនការដែលបានគ្រោងទុក។
ផ្លូវល្បឿនលឿនខ្សែទី ៣ ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត មានប្រវែងជាង ៤០០ គ.ម ដោយឆ្លងកាត់រាជធានី-ខេត្តចំនួន ៦ រួមមាន រាជធានីភ្នំពេញ ខេត្ដកណ្ដាល កំពង់ចាម កំពង់ធំ សៀមរាប និងខេត្តបន្ទាយមានជ័យ៕
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ