Connect with us

ព័ត៌មានជាតិ

កម្លាំងមួកខៀវកម្ពុជាជាង៧០នាក់ បានវិលចូលប្រទេសវិញ ក្រោយចប់បេសកកម្មនៅស៊ូដង់ខាងត្បូង

បានផុស

នៅ

កម្លាំងមួកខៀវកម្ពុជាសរុបចំនួន៧៣នាក់ នៃកងអនុសេនាធំអាវុធហត្ថលេខ១៧១ បានធ្វើមាតុភូមិនិវត្តន៍ដល់ប្រទេស កំណើតដោយសុវត្ថិភាពវិញហើយ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រោយបញ្ចប់បេសកកម្មរក្សាសន្តិភាពនៅប្រទេសស៊ូដង់ខាងត្បូង។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណើរមកដល់របស់កងកម្លាំងមួកខៀវកម្ពុជា នាព្រឹកនេះ ត្រូវបានទទួលស្វាគមន៍ពីសំណាក់លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពកម្ពុជា។ កម្លាំងដែលធ្វើមាតុភូមិនិវត្តន៍នាពេលនេះ ជាកងទី១១ ដែលបានបំពេញបេសកកម្មក្រោមឆត្រអង្គការសហប្រជាជាតិ​ នៅប្រទេសស៊ូដង់ខាងត្បូង មានចំនួនសរុប៧៣នាក់ (នារីចំនួន៣៣នាក់) ហើយនេះជាកងមានកម្លាំងជានារីច្រើនជាងគេបង្អស់។

តាមរយៈការសម្រេចចិត្តបញ្ចូនកងកម្លាំងជានារីនេះ គឺបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើនការចូលរួមរបស់នារីក្នុងបេសកកម្មអន្តរជាតិ។

May be an image of 8 people and text

បើតាមលោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី កងអនុសេនាធំអាវុធហត្ថលេខ១៧១ បានអនុវត្តភារកិច្ចដូចកង​កម្លាំងមុនៗ​ ខណៈយោធិននារី ក៏មានឱកាសចូលរួមសកម្មភាពការងារ​យ៉ាង​សកម្មជូនជាតិមាតុភូមិ និងនៅលើឆាកអន្តរជាតិដូចបុរសដែរ ទោះបីជាស្ថិតក្នុង​ស្ថាន​​ភាពអសន្តិសុខក៏ដោយ ដែលនេះជាការ​បង្ហាញ​ពីវីរភាពរបស់កងយោធពល​ខេមរភូមិន្ទ។

កម្ពុជា បានបញ្ជូនកងកម្លាំងមួកខៀវរបស់ខ្លួនចូលរួមបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិនៅក្នុងចំណោម៦៣ប្រទេស ដែលបានបញ្ជូនកងកម្លាំង នាខែមេសា ឆ្នាំ២០១២។ កងកម្លាំងមួកខៀវកម្ពុជា បានពង្រាយកម្លាំង និងបោះទីតាំងឈរជើងនៅ ៧គោលដៅ ក្នុង៦រដ្ឋ ដែលជាកងផ្តល់ការពារដល់ជនស៊ីវិល ធ្វើការល្បាតថ្មើរជើង និងតាមរថយន្តរយៈពេលខ្លី មធ្យម និងវែង។ ជាមួយគ្នានេះ កម្លាំងកម្ពុជា ក៏បានស៊ើបអង្កេតលើគ្រោះថ្នាក់ចរាចរណ៍ បទឧក្រិដ្ឋ និងអំពើហិង្សានានា និងអនុវត្តភារកិច្ចតាមបទបញ្ជានៃបេសកកម្មផ្សេងៗ ព្រមទាំងបានការពារក្បួនជូនឥស្សរជនជាន់ខ្ពស់មកពីអង្គការសហប្រជាជាតិ និងបណ្តាប្រទេសបរិច្ចាគកម្លាំងក្នុងបានចុះទស្សនកិច្ចកងកម្លាំងរក្សាសន្តិភាពក្នុងតំបន់បេសកកម្ម ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម