Connect with us

ព័ត៌មានជាតិ

តើជប៉ុន បានជួយអ្វីខ្លះដល់កម្ពុជាក្នុងរយៈពេលកន្លងមកនេះ?

បានផុស

នៅ

គិតមកដល់ពេលនេះ កម្ពុជា-ជប៉ុន បានបង្កើតទំនាក់ទំនងជាផ្លូវការនឹងគ្នាអស់រយៈពេល ៧០ឆ្នាំមកហើយ ដោយក្នុងនាមជាមិត្តភាពយូរអង្វែងជប៉ុនបានផ្តល់ជំនួយជាច្រើនមកកាន់កម្ពុជា។ តើជប៉ុនបានជួយអ្វីខ្លះដល់កម្ពុជាក្នុងរយៈពេលកន្លងមកនេះ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកិច្ចសម្ភាសជាមួយ«កម្ពុជាថ្មី» លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានឱ្យដឹងថា ចាប់តាំងពីទស្សវត្សឆ្នាំ១៩៩០មក ប្រទេសជប៉ុន បាន និងកំពុងគាំទ្រការសម្រេចបាននូវការរក្សាសន្តិភាព ការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅកម្ពុជា។ លើសពីនេះ ជប៉ុនបានគាំទ្រដល់វឌ្ឍនភាពរបស់កម្ពុជាទាក់ទងនឹងការផ្លាស់ប្តូរវប្បធម៌ និងប្រជាជន ដូចជា ការអភិរក្ស និងជួសជុលប្រាសាទអង្គវត្ត និងការទទួលយកសិស្សានុសិស្សកម្ពុជា ទៅសិក្សានៅក្នុងប្រទេសជប៉ុន តាមរយៈអាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុនជាដើម។

លោកបានបញ្ចាក់ថា ជំនួយអភិវឌ្ឍផ្លូវការដែលហៅកាត់ថា ODA គឺជាមធ្យោបាយដ៏មានសារៈសំខាន់មួយសម្រាប់គោលបំណងទាំងនោះ ដោយរួមបញ្ចូលគ្នានូវគ្រោងការផ្សេងៗ និងបន្តកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដូចជា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន រួមមាន ផ្លូវថ្នល់ ស្ពាន កំពង់ផែ ការផ្គត់ផ្គង់ទឹកស្អាត ប្រព័ន្ធធារាសាស្ត្រ និងជំនួយដែលទាក់ទងដោយផ្ទាល់ទៅនឹងការលើកកម្ពស់គុណភាពជីវភាពរបស់ប្រជាជន មានដូចជា ការផ្តល់ជំនួយសាលារៀន មន្ទីពេទ្យ និងការបោសសម្អាតមីនជាដើម។ លើសពីនេះទៀត ក៏មានការគាំទ្រដល់ផ្នែកទន់ ដើម្បីសម្រេចបាននូវសង្គមប្រកបដោយនិរន្តរភាពតាមរយៈការអភិវឌ្ឍប្រព័ន្ធច្បាប់ ការពង្រឹងមុខងាររដ្ឋបាល ការគ្រប់គ្រងបរិស្ថាន និងការពង្រឹងអភិបាលកិច្ចផងដែរ។

លោក UENO Atsushi បានបន្ថែមថា រាជរដ្ឋាភិបាលជប៉ុន បានផ្តល់កិច្ចសហប្រតិបត្តិការណ៍ទាំងនេះ មិនត្រឹមតែតាមរយៈជំនួយផ្នែកហិរញ្ញវត្ថុ និងការផ្តល់សម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងតាមរយៈជំនួយធនធានមនុស្ស ដូចជា ការបញ្ជូនអ្នកជំនាញ ដើម្បីបង្កើនសមត្ថភាពរបស់ប្រជាជនកម្ពុជា។ លោកថា ប្រទេសជប៉ុនបានផ្តោតលើភាពជាម្ចាស់ការ និងការអភិវឌ្ឍធនធានមនុស្ស ក្នុងប្រទេសទទួលជំនួយ ហើយលក្ខណៈពិសេសដ៏ធំនៃជំនួយរបស់រដ្ឋាភិបាលជប៉ុន គឺបានកំណត់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាជាគោលដៅសំខាន់លើគ្រប់វិស័យ។

បន្ថែមពីនេះ ក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីជប៉ុនមកកាន់កម្ពុជាកាលពីឆ្នាំមុន ​ក៏បានកំណត់នូវកិច្ចសហប្រតិបត្តិការសំខាន់ៗចំនួន៥ រួមមាន ទី១ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ (កំពង់ផែក្រុងព្រះសីហនុ)​​ ទី២ សន្តិសុខ ទី៣ សេដ្ឋកិច្ច ទី៤ សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ និងទី៥ ការពង្រឹងវិស័យថ្មីនៃកិច្ចសហប្រតិបត្តិការឌីជីថល សន្តិសុខអ៊ីនធឺណិត និងសន្តិសុខសេដ្ឋកិច្ច ព្រមទាំងគិតគូរយ៉ាងពេលលេញនូវបញ្ហាកិច្ចការគោលនយោបាយជាអាទិភាពគណៈរដ្ឋមន្ត្រីថ្មីរបស់កម្ពុជា។ នេះជាការបញ្ជាក់របស់លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម