ព័ត៌មានជាតិ
ប្រតិភូស្ថានទូតសហរដ្ឋអាមេរិក ធ្វើទស្សនកិច្ច ឈ្វេងយល់ រមណីយដ្ឋានប្រាសាទកោះកេរ
មន្រ្តី នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា ដែលមាន លោកស្រី Katherine M. Diop មន្ត្រីទំនាក់ទំនងសារធារណៈ លោកស្រី Amparo Garcia មន្ត្រីវប្បធម៌ និង លោកស្រី នន សុរីមាស មន្រ្តីជំនាញគ្រប់គ្រងកម្មវិធី បានអញ្ជើញទស្សនកិច្ចនៅរមណីយដ្ឋានប្រាសាទកោះកេរ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។

បើតាមការផ្ដល់ព័ត៌មាន ដោយ អាជ្ញាធរជាតិព្រះវិហារ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នេះ បានឱ្យដឹងថា លោក ផេង សំអឿន អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ ទទួលបន្ទុកការងារក្នុងរមណីយដ្ឋានប្រាសាទកោះកេរ អនុប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញ បានទទួលស្វាគមន៍ ទស្សនកិច្ចនេះ។

ទស្សនកិច្ច របស់ មន្រ្តី នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា នាពេលនេះ ក្នុងគោលបំណងដើម្បីឈ្វេងយល់ពីប្រវត្តិសាស្រ្ត ការសិក្សាស្រាវជ្រាវ និងកិច្ចការងារអភិរក្សរបស់អាជ្ញាធរជាតិព្រះវិហារ សម្រាប់ការសហប្រតិបត្តិការនាពេលអនាគត។

ក្នុងនោះក៏មានការធ្វើបទបង្ហាញអំពី ប្រវត្តិសាស្ត្រទូទៅ នៃប្រាសាទកោះកេរ បង្ហាញពីផែនការសិក្សាស្រាវជ្រាវនៅប្រាសាទចិន ការងារអភិរក្សតួប៉មឥដ្ឋនៅប្រាសាទក្រចាប់ និងលទ្ធលការងារផ្សេងៗទៀតនៅប្រាសាទធំ។

លើសពីនោះ គណៈប្រតិភូបានអញ្ជើញជាកិត្តិយស ចែកវិញ្ញាបនបត្រដល់មន្ត្រីអាជ្ញាធរជាតិព្រះវិហារ ដែលបានសិក្សាវគ្គបណ្ដុះបណ្តាលភាសារអង់គ្លេស ដោយ លោកស្រីសាស្ត្រាចារ្យ Barbara J. Anello ក្រោមជំនួយឧបត្ថម្ភដោយស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា ដែលផ្តល់ជូនចាប់តាំងពី ឆ្នាំ២០១៨ មកដល់បច្ចុប្បន្ន។ ក្នុងដំណើរទស្សនកិច្ចនេះ បានបញ្ចប់ទៅដោយជោគជ័យ និងមានភាពស្និទ្ធស្នាលជាទីបំផុត៕



រូបភាព និងអត្ថបទ៖ លោក ថាច់ ផានិត

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល