Connect with us

ព័ត៌មានជាតិ

តំណាងនគរបាលអូស្ត្រាលី សន្យាបន្តពង្រឹងកិច្ចសហការជាមួយនគរបាលជាតិកម្ពុជាឱ្យកាន់តែជិតស្និទ្ធ

បានផុស

នៅ

តំណាងនគរបាលអូស្ត្រាលីថ្មីប្រចាំនៅកម្ពុជា បានប្ដេជ្ញាបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយនគរបាលជាតិកម្ពុជា ជាពិសេសកិច្ចសហការជាមួយមន្ទីរប្រឆាំងគ្រឿងញៀនលើការបណ្តុះបណ្តាល និងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ។ ការប្ដេជ្ញារបស់ភាគីអូស្ត្រាលីនេះ ធ្វើឡើងក្នុងកិច្ចពិភាក្សាជាមួយឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនប្រឆាំងគ្រឿងញៀន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបពិភាក្សានាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣នេះ មានវត្តមានលោក អែនធើនី មឹកក្វាយ នាយនគរបាលជាន់ខ្ពស់តំណាងនគរបាលអូស្រ្តាលីអមស្ថានទូតប្រចាំកម្ពុជា ដែលត្រូវចប់អាណត្តិ និងលោកស្រី រ៉េសល ប៊ល នាយនគរបាលជាន់ខ្ពស់ ដែលនឹងចូលមកបន្តការងារជាតំណាងនគរបាលអូស្រ្តាលីប្រចាំកម្ពុជា។

លោកឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ បានថ្លែងអំណរគុណដល់នគរបាលសហព័ន្ធអូស្ត្រាលី ដែលតែងផ្តល់កិច្ចសហការល្អក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសលោក អែនធើនី មឹកក្វាយ ដែលបានផ្តល់កិច្ចសហការជាមួយនគរបាលជាតិកម្ពុជាឱ្យសម្រេចបាននូវលទ្ធផលល្អនាពេលកន្លងមក ទាំងការងារបណ្តុះបណ្តាលមន្ត្រី ការងារផ្លាស់ប្តូរព័ត៌មាន និងការបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទបានជាច្រើនករណី។ ក្នុងនោះ លោកឧត្តមសេនីយ៍ឯក បានសម្តែងការស្វាគមន៍ចំពោះវត្តមានលោកស្រី រ៉េសល ប៊ល ដែលត្រូវទទួលតួនាទីជានាយនគរបាលអូស្រ្តាលីជាន់ខ្ពស់ អមស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជាថ្មីពេលនេះ។

តាមរយៈជំនួបនេះ លោកអគ្គស្នងការរង​ បានស្នើឱ្យលោកស្រី រ៉េសល ប៊ល បន្តកិច្ចសហការដែលមានកន្លងមកឱ្យកាន់ តែល្អប្រសើរបន្ថែមទៀត ជាពិសេសបង្កើនកិច្ចសហការលើការងារបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់របស់កម្ពុជា ដើម្បីឱ្យធនធានមន្ត្រីនគរបាលជាតិសម្រេចបានលទ្ធផលប្រកបដោយជោគជ័យ និងប្រសិទ្ធភាព ស្របតាមតម្រូវការយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

ជាការឆ្លើយតប លោក អែនធើនី មឹកក្វាយ និងលោកស្រី រ៉េសល ប៊ល បានទទួលយក និងសន្យាបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយនគរបាលជាតិកម្ពុជា ជាពិសេសកិច្ចសហការជាមួយមន្ទីរប្រឆាំងគ្រឿងញៀនឱ្យកាន់តែស្អិតរមួតបន្ថែមទៀត ទាំងការបណ្តុះបណ្តាលមន្រ្តីអនុវត្តច្បាប់ និងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ជំងឺផ្តាសាយបក្សីប្រភេទថ្មី ឆ្លង​ដល់​សត្វគោយកទឹកដោះ​នៅ​សហរដ្ឋអាមេរិក បង្កក្តីបារម្ភ​ខ្លាំង​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​ថៃ​សង្គ្រោះ​ជនរងគ្រោះ៦១នាក់​ពីកន្លែងឆបោកនៅមីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ប្រជាជន​ហ្គាហ្សា​​​​​​រង​​ភាព​វេទនាខ្លាំង ខណៈ​អាកាសធាតុចុះ​ត្រជាក់ខ្លាំង​​​ លាយឡំដោយ​ព្យុះ

ក្រសួងការងារ
ព័ត៌មានជាតិ២ ម៉ោង មុន

បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារនៅតាមគ្រឹះស្ថានអប់រំ ជាការបង្ខិតឱកាសការងារ ដល់សិស្ស និស្សិត

ព័ត៌មានជាតិ២ ម៉ោង មុន

គម្រោងដំឡើងរបាំងពុះចែកទ្រូង លើផ្លូវ ៦០ ម៉ែត្រ ប្រើប្រាស់ពេលប្រមាណ ១ ខែកន្លះ ទើបបញ្ចប់

ភ្នំសំពៅ
សន្តិសុខសង្គម៤ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សេង សារី និង មុត ចន្ថា
នយោបាយ៣ ម៉ោង មុន

មនុស្សស្និទ្ធនឹង កឹម សុខា សង្ស័យលើការសារភាពរបស់លោក សេង សារី

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ២១ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

Sokha Hotels

ព័ត៌មានពេញនិយម