ព័ត៌មានជាតិ
លោក ហុក សុកុល នាំយកតម្លៃនៃការស្រាវជ្រាវផ្ទះខ្មែរ ប្រមាណ ២ទសវត្សរ៍ ចូលរួមពិព័រណ៍សៀវភៅឆ្នាំនេះ
ជាលើកទីមួយហើយ សម្រាប់វត្តមាននៃស្ថាបត្យករខ្មែរ និងជាអ្នកចងក្រងឯកសារទាក់ទងនឹងប្រពៃណី-ទំនៀមទម្លាប់ ពិសេសសំណង់ខ្មែរដ៏ល្បី លោក ហុក សុកុល ចូលរួមក្នុងឱកាសពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ ឆ្នាំ២០២៣ ដែលនឹងរៀបចំធ្វើឡើង ចាប់ពីថ្ងៃទី១៤-១៧ ខែធ្នូ ឆ្នាំ២០២៣ ក្នុងបរិវេណសួនច្បារមុខអគារ City Hall កោះពេជ្រ។ សម្រាប់ពិព័រណ៍លើកទី១០នេះ ស្ថាបត្យករខ្មែររូបនេះ ក៏បាននាំយកសៀវភៅចំណងជើង «ផ្ទះឈើខ្មែរ មរតក ១៥០០ឆ្នាំ» បីភាសា ដែលជាសហនិពន្ធជាមួយ លោក ដារៀល ខូលីនស៍ (ទទួលមរណភាព)។
តាមរយៈគណនីបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់លោក “Hok Sokol” បញ្ជាក់ថា សៀវភៅផ្ទះឈើខ្មែរ ចំណងជើង «ផ្ទះឈើខ្មែរ មរតក ១៥០០ឆ្នាំ» នឹងមានលក់នៅស្តង់លេខ ២៧៧ ក្នុងកម្មវិធីពិព័រណ៍សៀវភៅកម្ពុជា។ ជាមួយគ្នានេះ លោកក៏បានបង្ហាញពីការបញ្ចុះតម្លៃសៀវភៅ ក្រោមការស្រាវជ្រាវ-ចងក្រងរបស់លោក និងលោក ដារៀល ខូលីនស៍ ប្រមាណ២ទសវត្សនេះផងដែរ។
គួរឱ្យដឹងដែរថា ទម្រាំចេញជាសមិទ្ធផលមួយនេះបាន លោកបានចំណាយពេលវេលាជាច្រើនឆ្នាំ លើការធ្វើដំណើរ និងសិក្សាស្រាវជ្រាវ លើសំណង់ស្ថាបត្យកម្មផ្ទះឈើខ្មែរជាច្រើន នៅទូទាំងប្រទេសកម្ពុជា។
សូមជម្រាបថា ពិព័រណ៍សៀវភៅកម្ពុជា លើកទី១០ ឆ្នាំ២០២៣ គឺកាន់តែប្លែកនិងអស្ចារ្យ មិនត្រឹមតែការរៀបចំកាន់តែធំប៉ុណ្ណោះទេ នៅឆ្នាំនេះ សង្កេតឃើញមានអ្នកនិពន្ធ និងចងក្រងសៀវភៅល្បីៗជាច្រើន ចូលរួមយ៉ាងកុះករ ញុាំងឱ្យព្រឹត្តិការណ៍លើកនេះ កាន់តែវិសេសវិសាល សម្រាប់អ្នកចូលរួម ពិសេសសិស្ស-និស្សិត៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ