ព័ត៌មានជាតិ
បណ្ណាល័យ “បំភ្លឺអនាគត” ផ្សព្វផ្សាយសៀវភៅអប់រំស្តីពី ជំងឺកូវីដ និងខ្លះទៀតសម្រាប់ជាចំណេះដឹងដល់សិស្ស
សៀវភៅអប់រំស្តីពី ជំងឺកូវីដ-១៩ ចំនួន១០០០ក្បាលជាលើកដំបូង និងសៀវភៅមួយចំនួនទៀត សម្រាប់ជាចំណេះដឹងដល់សិស្ស ត្រូវបានបណ្ណាល័យ “បំភ្លឺអនាគត” ធ្វើការផ្សព្វផ្សាយ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះនៅសាលារៀនចិន ឈុង ជីង។

សៀវភៅអប់រំជាភាសាខ្មែរនេះ ត្រូវបានបោះពុម្ពឡើងដោយក្រុមហ៊ុនចិនមួយឈ្មោះថា ឆាយណាហ៊រទៀន ហៅកាត់ (CHD) ក្នុងគោលបំណងផ្តល់ខ្លឹមសារអប់រំ និងបណ្តុះស្មារតីកុមារពីវិធានការពារនៃជំងឺឆ្លងកូវីដ-១៩ តាមរយៈការរក្សាអនាម័យខ្លួនប្រាណ ការពាក់ម៉ាស ការលាងដៃជាមួយសាប៊ូ ការរក្សាគម្លាតសង្គម និងការបង្ហាញនូវរោគសញ្ញាដែលសង្ស័យថា ឆ្លងមេរោគដ៏កាចសាហាវនេះដូចជា មានអាការៈគ្រុនក្តៅខ្លាំង តឹងទ្រូង ពិបាកដកដង្ហើម ជាដើម។
តាមការបញ្ជាក់របស់តំណាងក្រុមហ៊ុន CHD បានឲ្យដឹងថា សៀវភៅអប់រំនេះ អាចបង្កើតរូបមន្តថ្មីនៃការអប់រំកុមារតាមបែបវិទ្យាសាស្ត្រនៃការពារខ្លួនពីជំងឺរាតត្បាត ក៏ដូចជាចូលរួមលើកកម្ពស់គុណភាពអប់រំដល់កុមារនៅក្នុងប្រទេសកម្ពុជា។ លោកបញ្ជាក់ថា តាមរយៈការបង្កើតបណ្ណាល័យ “បំភ្លឺអនាគត”ក្រៅបណ្តាញ អាចតភ្ជាប់ចំណេះដឹងតាមអនឡាញ និងនៅកន្លែងជាក់ស្តែង ដើម្បីផ្តល់ចំណេះវិជ្ជា ដែលមានតម្លៃកាន់តែច្រើនដល់ក្មេងៗនៅតាមតំបន់។ លោកក៏បានឲ្យដឹងដែរថា បច្ចុប្បន្នបណ្ណាល័យ “បំភ្លឺអនាគត” បានគ្របដណ្តប់សិស្សជាងមួយពាន់នាក់ នៃសាលារៀនភាសាចិនក្នុងរាជធានីភ្នំពេញ ក្នុងផ្សព្វផ្សាយចំណេះដឹងផ្នែកការបង្ការជំងឺឆ្លង វិទ្យាសាស្ត្រ និងសោភណភាព ដើម្បីបង្កើតស្ពានចំណេះដឹងសម្រាប់កុមារកម្ពុជា។
លោកស្រី នៅ ខន នាយិការងសាលារៀន ឈុង ជីង ដែលទទួលបានការឧបត្ថម្ភសៀវភៅនេះ បានឲ្យដឹងថា ក្នុងខណៈពេលបើកសាលារៀនឡើងវិញ បណ្ណាល័យ “បំភ្លឺអនាគត” បាននាំមកនូវសៀវភៅចំនួន៦០០ក្បាល និងគ្រឿងសម្ភារសម្រាប់បង្រៀន និងកីឡា សំដៅផ្តល់ចំណេះដឹងប្រកបដោយភាពគ្រប់ជ្រុងជ្រោយដល់សិស្សនៅកម្ពុជា។
តំណាងសិស្សសាលារៀន ឈុង ជីង បានបង្ហាញពីក្តីសប្បាយរីករាយពីការអានសៀវភៅគំនូរ និងទស្សនាឃ្លីបវីដេអូគ្រប់បែបយ៉ាងអំពីការធ្វើពិសោធន៍នៃបណ្ណាល័យ “បំភ្លឺអនាគត” តាមកុំព្យូទ័រ ក្នុងអំឡុងពេលផ្ទុះការរីករាលដាលនៃជំងឺឆ្លង។ កុមាររូបនេះ រំពឹងថា សៀវភៅនេះ នឹងផ្តល់ចំណេះវិជ្ជាបានកាន់តែច្រើនថែមទៀត អំពីការបង្ការជំងឺចំពោះក្មេងជំទង់ ដែលមានអាយុពី៥ ដល់១៦ឆ្នាំ ក្នុងការស្វែងយល់ពីចំណេះដឹង និងផ្តល់ការគាំទ្រដល់ការអប់រំក្នុងតំបន់ឲ្យមានភាពកាន់តែល្អពេញលេញ។

សូមបញ្ជាក់ថា ក្រុមហ៊ុន CHD ដែលជាសហគ្រាសផលិតថាមពលលំដាប់កំពូលលើពិភពលោក ដែលវិនិយោគថាមពលអគ្គិសនីនៅកម្ពុជា។ ការបោះពុម្ពសៀវភៅនេះ ជាផ្នែកមួយចូលរួមដល់ការអភិវឌ្ឍ និងការលើកកម្ពស់គុណភាពអប់រំកុមារនៅកម្ពុជា។ ក្រៅពីនេះក្រុមហ៊ុន ក៏បានរៀបចំឱ្យមាននូវពិព័រណ៍រូបភាព និងការប្រកួតគូរគំនូរក្មេងជំទង់ ដែលឈ្មោះ “ថាមពលពេលអនាគត”ជាដើម ដើម្បីអនុវត្តគំនិតផ្តួចផ្តើម “ខ្សែក្រវាមួយត់និងផ្លូវមួយ” នៃគោលនយោបាយចិន ដែលប្រកបដោយនវានុវត្តន៍ ភាពសម្របសម្រួល បៃតង ភាពបើកទូលាយ និងការចែករំលែកការអភិវឌ្ឍ ក៏ដូចជាជំរុញការរួមរស់នៅប្រកបដោយសុខដុមរមនារវាងមនុស្ស និងធម្មជាតិផងដែរ៕

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ