ព័ត៌មានជាតិ
រាជរដ្ឋាភិបាល ដាក់ឱ្យអនុវត្តសាកល្បងប្រព័ន្ធថ្មីមួយ ដែលអាចឱ្យអ្នកដំណើរបំពេញក្នុងទម្រង់តែមួយ
រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍ឱ្យអនុវត្តសាកល្បង ប្រព័ន្ធអេឡិចត្រូនិកសាលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា មុនពេលមកដល់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកដំណើរជាជនបរទេស និងពលរដ្ឋខ្មែរ ក្នុងការបំពេញបែបបទអន្តោប្រវេសន៍ បែបបទគយ និងបែបបទសុខភាព ក្នុងទម្រង់តែមួយ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។

នៅក្នុងសេចក្តីប្រកាស បានបញ្ជាក់ថា អនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ បានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ អេឡិចត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា មុនពេលមកដល់ ហៅជាភាសាអង់គ្លេស Cambodia e-Arrival Card នៅតាមអាកាសយានដ្ឋានអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ដោយកំណត់តំណភ្ជាប់ចូល ទៅកាន់គេហទំព័រ www.arrival.gov.kh ឬ កម្មវិធី Cambodia e-Arrival (CeA) ដែលមាននៅក្នុង App Store និង Play Store នៅលើទូរសព្ទដៃ ឬឧបករណ៍អេឡិចត្រូនិកផ្សេងទៀត ដោយចាប់ផ្តើមអនុវត្តសាកល្បងចាប់ពី ថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។

ការបង្កើតប្រព័ន្ធ Cambodia e-Arrival Card នេះ គឺដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវបរទេស ដែលអញ្ជើញមកកម្ពុជា អាចចូលទៅបំពេញព័ត៌មានមុនពេលចេញដំណើរ ដោយបំពេញក្នុងសាលាកប័ត្រតែមួយ។ យ៉ាងណាមិញ ក្នុងដំណាក់កាលអនុវត្តសាកល្បងនេះ អ្នកដំណើរអាចមានជម្រើសក្នុងការបំពេញព័ត៌មាន តាមទម្រង់ ជាអេឡិចត្រូនិក ឬ បំពេញព័ត៌មានក្នុងសលាកបត្រអន្តោប្រវេសន៍ ប្រកាសព័ត៌មានគយ និងសុខាភិបាល តាមទម្រង់ជាក្រដាសក៏បាន។
សូមបញ្ជាក់ថា ការអនុវត្តជាផ្លូវការ នឹងចាប់ផ្តើមពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ តទៅ ដោយតម្រូវឱ្យអ្នកដំណើរ ទាំងអស់ត្រូវតែបំពេញព័ត៌មាននៅក្នុងទម្រង់អេឡិចត្រូនិក ដូចបានកំណត់ខាងលើ៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?