ព័ត៌មានជាតិ
ពលរដ្ឋជិត ៩ ម៉ឺននាក់ មានការងារធ្វើពីការវិនិយោគរោងចក្រនៅខេត្តស្វាយរៀង
លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នៅរសៀលថ្ងៃ ទី១៣ ខែធ្នូ ឆ្នាំ២០២៣ បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Matthew Phillips អ្នកសម្របសម្រួលបណ្តាញចិនប្រចាំតំបន់ នៃ Foreign, Commonwealth & Development Office (ចក្រភពអង់គ្លេស) នៅសាលាខេត្តស្វាយរៀង។

លោក Matthew Phillips បានលើកឡើងអំពីស្ថានភាពភូមិសាស្ត្រ តំបន់សក្ដានុពលសំខាន់ៗ និងសមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបាន រួមមាន វិស័យសេដ្ឋកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម និងអប់រំជាដើម ជាពិសេសតំបន់សេដ្ឋកិច្ចពិសេសនានានៅខេត្តស្វាយរៀង ដែលជាប្រភព បង្កើត ការងារធ្វើសម្រាប់ប្រជាពលរដ្ឋ និងជួយជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន និងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ។
លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានបញ្ជាក់អំពីភាពអំណោយផល នៃភូមិ សាស្ត្រខេត្ត និងយុទ្ធសាស្ត្រសំខាន់ៗ របស់រដ្ឋបាលខេត្តដែលបានដាក់ចេញកន្លងការក្នុងគាំទ្រ សម្របសម្រួល និងគាំពារអ្នកវិនិយោគ ឲ្យមានដំណើរការប្រកបដោយភាពសុខុដុម ដែលជាកត្តាមួយដ៏សំខាន់រួម ចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទាក់ទាញវិនិយោគិនមកបណ្ដាក់ទុនបង្កើតក្រុមហ៊ុនរោងចក្រ សហគ្រាសនៅក្នុងខេត្តស្វាយរៀង ដែលរហូតមកដល់បច្ចុប្បន្ននេះមានតំបន់សេដ្ឋកិច្ច ពិសេស កំពុងដំណើរការ ចំនួន ៩កន្លែង មានរោងចក្រ សហគ្រាសសរុប ២៧៦កន្លែង និងបានផ្ដល់ការងារ ធ្វើជូនប្រជាពលរដ្ឋ ប្រមាណជិត ៩ម៉ឺននាក់។

មានប្រសាសន៍ក្នុងជំនួបនេះផងដែរ លោក Matthew Phillips បានថ្លែងអំណរគុណចំពោះលោកអភិបាលខេត្ត ដែលបានទទួលស្វាគមន៍ប្រកបដោយ ភាពកក់ក្ដៅ រាក់ទាក់ និងស្និទ្ធស្នាល ជាពិសេសក្នុងការចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឲ្យគណៈប្រតិភូ បានចូលជួប និងពិភាក្សាការងារនៅថ្ងៃនេះ និងសូមកោតសរសើរចំពោះការរីកចម្រើនលើគ្រប់វិស័យដែលខេត្តស្វាយរៀងសម្រេចបាន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តស្វាយរៀង ហើយលោកជឿជាក់ថា សារៈសំខាន់នៃជំនួបនេះនឹងធ្វើឲ្យចំណងកិច្ចសហប្រតិបត្តិការកាន់តែរីកចម្រើន និងមានការអភិវឌ្ឍប្រកបដោយវិបុលភាពថែមទៀត៕

អត្ថបទៈ ភក្ដី

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ