ព័ត៌មានជាតិ
សម្ដេច សាយ ឈុំ៖ ព្រះពុទ្ធសាសនា ដើរតួនាទីដ៏សំខាន់ក្នុងការលើកកម្ពស់សីលធម៌ គុណធម៌ ចរិយាធម៌
ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នេះ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងថា ព្រះពុទ្ធសាសនា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សីលធម៌ គុណធម៌ ចរិយាធម៌ ការកសាងមូលធនមនុស្សប្រកបដោយចំណេះដឹង និងជាពិសេសកសាងប្រទេសជាតិឱ្យបន្តស្ថិតលើមាគ៌ាសន្តិភាព និងការអភិវឌ្ឍ។
![](https://www.kampucheathmey.com/wp-content/uploads/2023/12/IMG_5215-edited-scaled.jpg)
សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានថ្លែងថា គ្រប់សាសនាទាំងអស់នៅកម្ពុជាកំពុងតែប្រតិបត្តិការងាររបស់ខ្លួនដោយរលូននៅទូទាំងប្រទេស ដោយប្រកាន់ខ្ជាប់នូវការគោរព សហប្រតិបត្តិការ សាមគ្គីភាពយ៉ាងជិតស្និទ្ធ ស្មោះត្រង់ ដោយឈរលើគោលការណ៍គោរព អធ្យាស្រ័យ យោគយល់គ្នាទៅវិញទៅមកគ្រប់កាលៈទេសៈ ដើម្បីសម្រេចបានសាមគ្គីភាព សុខដុមរមនាសាសនា និងសង្គមជាតិ។
ចំពោះ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ត្រូវបានសម្ដេចវិបុលសេនាភក្តី កត់សម្គាល់ឃើញថា មានការរីក ចម្រើនទាំងបរិមាណ និងគុណភាព ជាពិសេសវិស័យពុទ្ធិកសិក្សា ជាវិស័យដ៏សំខាន់សម្រាប់ការបណ្ដុះបណ្ដាលធនធានព្រះសង្ឃ ក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយបានបណ្ដុះបណ្ដាលព្រះសង្ឃតាំងពីថ្នាក់ធម្មវិន័យ ថ្នាក់ពុទ្ធិកបឋមសិក្សា រហូតដល់ថ្នាក់ឧត្ដមសិក្សា និងថ្នាក់ក្រោយឧត្ដមសិក្សា។
![](https://www.kampucheathmey.com/wp-content/uploads/2023/12/image-703-edited.png)
បើតាមការថ្លែងអះអាងរបស់សម្ដេចប្រធានព្រឹទ្ធសភា ព្រះពុទ្ធសាសនាពិតជាបានចូលរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់សីលធម៌ គុណធម៌ ចរិយាធម៌ ការកសាងបាននូវមូលធនមនុស្ស ដែលមានទាំងចំណេះដឹង និងគុណធម៌សម្រាប់ចូលរួមថែរក្សា ការពារ និងកសាងប្រទេសជាតិឱ្យបន្តស្ថិតលើមាគ៌ានៃសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ តែយ៉ាងណាមិញ ទន្ទឹមនឹងការរីកចម្រើនទាំងនេះ សម្ដេច សាយ ឈុំ ក៏បានមើលឃើញនៅមានបញ្ហាមួយចំនួនដែលត្រូវរួមគ្នាដោះស្រាយ ដើម្បីចៀសវាងនូវបាតុភាពអសកម្មផ្សេងៗ ដែលជះឥទ្ធិពលមិនល្អដល់សង្គមជាតិ និងសាសនា ជាពិសេសព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។
តាមរយៈអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេស លើកទី៣១នេះ សម្ដេច សាយ ឈុំ បានចាត់ទុកជាការផ្តល់ឱកាសមួយសម្រាប់ការពិគ្រោះពិភាក្សាលើបញ្ហាមួយចំនួននាពេលបច្ចុប្បន្ន។ ក្នុងនាមជាពុទ្ធសាសនិកជន១រូប សម្ដេច សាយ ឈុំ បានផ្ដល់ទស្សនទានប្រគេនថ្វាយចំពោះសម្ដេចព្រះសង្ឃ ព្រះមន្ត្រីសង្ឃគ្រប់ព្រះអង្គ ដែលជាពុទ្ធសាសនិកឆ្នើមក្នុងការបន្តបុព្វហេតុទ្រទ្រង់ និងលើកកម្ពស់ព្រះពុទ្ធសាសនា សីលធម៌សង្គមជាតិ ក៏ដូចជាថែរក្សាវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ជាតិ ហើយបន្តពង្រឹងការប្រតិបត្តិតាមឱវាទរបស់ព្រះសម្មាសម្ពុទ្ធឱ្យបានកាន់តែប្រសើរ និងខ្ជាប់ខ្ជួន ដើម្បីបានជាទីជ្រះថ្លានៃពុទ្ធបរិស័ទ គំរូដ៏ល្អនៃការប្រតិបត្តិធម៌វិន័យ ការគោរពច្បាប់រដ្ឋ និងការលើកម្ពស់សីលធម៌សង្គម។
![](https://www.kampucheathmey.com/wp-content/uploads/2023/12/IMG20231214080722-1-edited-scaled.jpg)
សម្ដេចប្រធានព្រឹទ្ធសភា ក៏បានជំរុញដល់អង្គអនុសំវច្ឆរមហាសនិ្នបាតមន្រ្ដីសង្ឃទូទាំងប្រទេសនេះ គប្បីពិភាក្សាឱ្យបានសកម្មជាមួយនឹងស្មារតីពោរពេញដោយមេត្តា ករុណា និងបញ្ញា ប្រើអស់បញ្ញាញាណ គតិបណ្ឌិត ទស្សនៈ ប្រកបដោយហេតុ និងផល បទពិសោធន៍ជាក់ស្ដែង និងតថភាពសង្គម ធ្វើជាមូលដ្ឋានសម្រាប់ចូលរួមមតិយោបល់លើការកំណត់គោលការណ៍ ដើម្បីដោះស្រាយបញ្ហាសម្រាប់ការអភិរក្ស និងអភិវឌ្ឍព្រះពុទ្ធសាសនានៅកម្ពុជា ក៏ដូចជាសម្រាប់គោល ការណ៍ដែលបានដាក់ចេញហើយត្រូវមានយន្តការដឹកនាំសម្របសម្រួល និងត្រួតពិនិត្យលើការអនុវត្ត ដើម្បីធានាថា គោលការណ៍ទាំងឡាយត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។
![](https://www.kampucheathmey.com/wp-content/uploads/2023/12/IMG20231214080550-edited-scaled.jpg)
សម្ដេចវិបុលសេនាភក្តី ជឿជាក់ថា អង្គមហាសន្និបាតទាំងមូល នឹងចូលរួមពិភាក្សាប្រកបដោយបញ្ញាស្មារតី និងបទពិសោធន៍ ដើម្បីរកឱ្យឃើញនូវចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងកាលានុវត្តភាពសម្រាប់ការអនុវត្តសង្ឃប្រកាសនាពេលកន្លងមក ក៏ដូចជាដើម្បីកំណត់ចក្ខុវិស័យ គោលដៅ យុទ្ធសាស្រ្ត វិធីសាស្រ្ត ផែនការសកម្មភាព និងយន្តការដឹកនាំសម្របសម្រួល សំដៅពង្រឹងពង្រីករចនាសម្ព័ន្ធគ្រប់គ្រង ដឹកនាំព្រះសង្ឃ ការគ្រប់គ្រងវត្តអារាម ការងារពុទ្ធិកសិក្សា ការងារផ្សព្វផ្សាយព្រះធម៌ព្រះវិន័យ ក៏ដូចជាការចូលរួមចំណែកអនុវត្តកម្មវិធីនយោបាយនៃយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ផងដែរ៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?