Connect with us

ព័ត៌មានជាតិ

លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប អាណត្តិថ្មី ប្ដេជ្ញាបំពេញតួនាទីភារកិច្ចរៀបចំការបោះឆ្នោត ឲ្យបានកាន់តែល្អ  

បានផុស

នៅ

លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប អាណត្តិថ្មី ប្ដេជ្ញាចិត្តថា នឹងបន្តដឹកនាំស្ថាប័ន គ.ជ.ប ក្នុងការបំពេញតួនាទីភារកិច្ច រៀបចំចាត់ចែង និងការគ្រប់គ្រងការបោះឆ្នោតនាពេលខាងមុខ ឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត ដែលស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត។ ការប្ដេជ្ញាចិត្តនេះ បានធ្វើឡើង​​ក្នុ​ងពិធីប្រកាសចូលកាន់តំណែងប្រធាន អនុប្រធាន និងសមាជិក គ.ជ.ប អាណត្តិថ្មី នៅព្រឹកថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៣ នៅទីស្តីការ គ.ជ.ប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសុរន្ទកថា លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប អាណត្តិថ្មី បានថ្លែងថា ចំពោះមុខនេះ បន្ទាប់ពីបានប្រកាសចូលកាន់តំណែងភ្លាម សមាសភាព គ.ជ.ប ថ្មី ត្រូវបន្តបេសកកម្មក្នុងការរៀបចំចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតអសកលចំនួន ២ នៅក្នុងឆ្នាំ ២០២៤ខាងមុខនេះ គឺ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី ៤ ស្របតាមកំណត់ច្បាប់។

លោក ប្រាជ្ញ ចន្ទ បានគូសបញ្ជាក់ថា ទោះបីជាក្នុងរយៈពេលចន្លោះពីឆ្នាំ ២០២៤ ដល់ឆ្នាំ ២០២៦ មិនមានការបោះឆ្នោតជាសកលយ៉ាងណាក្តី ក៏ គ.ជ.ប នៅតែបន្តពង្រឹងស្ថាប័ន ការងារអភិបាលកិច្ច និងការបង្កើនសមត្ថភាព ដល់មន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់ ឲ្យបានសមស្របតាមតម្រូវការការងារ និងការរីកចម្រើន នៃបច្ចេកវិទ្យាឌីជីថល​។

ក្នុងនាមថ្នាក់ដឹកនាំស្ថាប័ន គ.ជ.ប ដែលទើបទទួលបាននូវការតែងតាំងថ្មី លោក ប្រាជ្ញ ចន្ទ ប្តេជ្ញាចិត្តយ៉ាងមោះមុត ប្រកបដោយការទទួលខុសត្រូវខ្ពស់ថា រូបលោក រួមជាមួយនឹងអនុប្រធាន និងសមាជិក គ.ជ.ប ទាំងអស់ នឹងខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ដើម្បីបន្តដឹកនាំស្ថាប័ន គ.ជ.ប ក្នុងការបំពេញតួនាទីភារកិច្ច រៀបចំចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតនាពេលខាងមុខជាបន្តបន្ទាប់ តាមការកំណត់នៃច្បាប់ឲ្យបានកាន់តែល្អប្រសើរឡើង ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធី នៃការបោះឆ្នោត សំដៅធានាឲ្យការបោះឆ្នោតនីមួយៗ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងបង្កើនការ ជឿទុកចិត្តពីសំណាក់ម្ចាស់ឆ្នោត និងភាគីពាក់ព័ន្ធនានា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ វិនាទី មុន

ពិព័រណ៍រូបភាពស្តីពីសកម្មភាពដោះមីន និងសង្គ្រាមនៅកម្ពុជា ដាក់តាំងបង្ហាញនៅជប៉ុន

ដួង សុខគា
ជីវិតកម្សាន្ដ១០ នាទីutes មុន

លោក ដួង សុខគា ឆ្ងល់នឹងមនុស្សឥឡូវ! មិនថាខ្មែរឬបរទេស ខ្លះមាត់ផុយណាស់ ចូលចិត្តដៀលថាអ្នកដទៃដូចគុំគ្នាពីណា

ព័ត៌មានជាតិ១៦ នាទីutes មុន

រដ្ឋសភាកម្ពុជា-ហុងគ្រី​ ចាប់ដៃគ្នាពង្រឹងការទូតសភា ដើម្បីលើកកម្ពស់វប្បធម៌សន្ទនា

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

​ចិន​ស្នើ​ថៃ​​​ចំៗ​ សហការ​ស៊ីជម្រៅ​លើ​​ផ្លូវ​រថភ្លើង​ល្បឿន​លឿន សេដ្ឋកិច្ចឌីជីថល រថយន្តអគ្គីសនី និងបទ​ល្មើស​បច្ចេកវិទ្យា​

ប៉ាណាម៉ា
ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

ប៉ាណាម៉ាច្រានចោលការអះអាងរបស់អាមេរិក ជុំវិញការមិនយកប្រាក់នាវាអាមេរិកសម្រាប់ការឆ្លងព្រែកជីកប៉ាណាម៉ា

Sokha Hotels

ព័ត៌មានពេញនិយម