Connect with us

ព័ត៌មានជាតិ

សន្សំលុយជិត ៣ ឆ្នាំ ទីបំផុត​​លោក​គ្រូ​អ្នក​គ្រូ​បង្រៀននៅ​វិទ្យាល័យ​​ក្រុងព្រះសីហនុ សម្រេច​​គោលដៅ​​ទៅ​កម្សាន្ត​ដល់ម៉ាឡេស៊ីនិងសិង្ហបុរី

បានផុស

នៅ

នាយក​សាលាវិទ្យាល័យ​ហ៊ុនសែន មិត្តភាព ​ក្រុងព្រះសីហនុ កាល​ពី​ពេល​ថ្មី​ៗនេះបាន​សម្រេច​គម្រោង​ដែលគ្រោងជិត ៣ ​ឆ្នាំ ដោយ​បាន​ដឹក​នាំ​លោក​គ្រូអ្នក​គ្រូជាង ៦០ ​នាក់​ ធ្វើ​ដំណើរ​កម្សាន្តនិង​បែប​ទស្សនកិច្ច​ផង​រយៈ​ពេល ៣​ យប់ ៤ ​ថ្ងៃ​ ទៅ​​កាន់​ទឹក​ដី​នៃ​ប្រទេស​ម៉ាឡេស៊ី និ​ងសិង្ហបុរីយ៉ាង​សប្បាយ​រីក​រាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ប្រាប់​​ «​កម្ពុជា​ថ្មី​» តាម​ទូរសព្ទ​នៅ​ព្រឹកនេះ លោក​ ជា សំអូន នាយក​សាលា​នៃ​វិទ្យាល័យ​មិត្តភាព​ ក្រុង​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​៣-៦ កន្លង​ទៅ​ថ្មី​ៗ​នេះ លោក​បាន​ដឹក​នាំ​លោក​គ្រូ​ អ្នក​គ្រូ ក្នុង​វិទ្យាល័យ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី​ និងសិង្ហបុរីដែល​​ទៅ​នេះ​មិន​មាន​គោលបំណង​អ្វី​ក្រៅ​ពី​ដើរ​លេងបង្ក​ឲ្យមានភាព​សប្បាយ​រីករាយ​នោះ​ទេ។

លោកបញ្ជាក់ថា គម្រោងធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ក្រៅ​ប្រទេស​នេះ គឺ​លោកបាន​គិត​គូរ​ឡើង​ជិត ៣ ​ឆ្នាំ​មក​ហើយ ដែល​ទើប​តែ​សម្រេច​ក្នុង​ពេល​ថ្មីៗ​នេះ។

លោក ជា សំអូន បានអះអាង​ថា ដំណើរ​កម្សាន្ត​នេះមិន​ស្ថិត​ក្រោម​គម្រោង​របស់​ថ្នាក់​ដឹក​នាំ​ណា​ម្នាក់​ឡើង គឺ​ក្រោម​ការ​គិត​គូរ និង​រៀបចំ​តាម​រយៈ​លោក​ផ្ទាល់ ដែលគិត​ឡើង​ជិត ៣​ឆ្នាំ​មក​ហើយ គឺការ​ចូល​រួម​លុយ​គ្នាបន្តិចម្តងៗ នៅ​ពេល​ដែល​លោក​គ្រូ អ្នក​គ្រូ​ ទទួល​បាន​ប្រាក់​បៀវត្ស​ ក៏​នាំ​គ្នា​ដក​សន្សំ​ម្ដង ១០​ ដុល្លារ​ចូល​ទៅ​ក្នុង​​មូលនិធិ​រហូត​គ្រប់​ក្នុង​​ឆ្នាំ​២០២៣​នេះ។

នៅក្នុង​ដំណើរ​កម្សាន្តទៅកាន់ប្រទេសម៉ាឡេស៊ី​និងប្រទេស​សិង្ហបុរី មានលោក​គ្រូ អ្នក​គ្រូ ចូលរួមប្រមាណ​ ៦៦​ នាក់ ដោយ​ចំណាយពេល​ ៣​ យប់ ៤ ​ថ្ងៃ ​ចាប់​ពី​ថ្ងៃ​ទី​០៣ ដល់​ថ្ងៃ​ទី​០៦​ ដោយ​ក្នុង​នោះ​ម្នាក់​ៗ​ត្រូវ​ចំណាយ​អស់ ៣១៥​ដុល្លារ​ តាម​រយៈ​ក្រុមហ៊ុន​ទេសចរណ៍​មួយ​ដែល​ធ្វើការ​កក់​ដំណើរ​កម្សាន្ត​មុន​រយៈពេល​ ៣​ ខែ ​មុន​ពេល​ចេញ​ដំណើរ​។

លោក​ ជា សំអូន​ បាន​រៀប​រាប់​ថា ក្នុងដំណើរកម្សាន្តនេះ អ្វី​ដែល​ជា​ការ​កត់សម្គាល់​នៅ​ប្រទេស​គេ​ ការ​ធ្វើ​ចរាចរណ៍​មាន​សណ្ដាប់​ធ្នាប់ និង​មាន​​​របៀប​រៀប​រយ​ល្អ។ ជា​ពិសេស​បើ​និយាយ​នៅ​ក្នុង​ផ្នែក​អប់រំ​វិញ ​តាម​អ្វី​ដែល​លោក​បាន​មើល​ឃើញ​នៅ​ក្នុង​សាលារៀន​ប្រទេស​គេ​ គឺ​មាន​របៀបរៀបរយ​ល្អ​ ពេល​ចេញ​លេង​កូនសិស្ស​មិន​​មាន​អ្នក​ណា​កាន់​ទូរស័ព្ទ​នៅ​ក្នុង​ដៃ​ទេ​ មាន​តែកាន់​សៀវភៅ និង​លេង​កីឡា​ផ្សេង​ៗ​ជា​ដើម​។​ មួយ​វិញ​ទៀត ដោយ​សារ​សាលា​គេ​មាន​សម្ភារៈ​គ្រប់គ្រាន់ ការ​រៀន​មាន​លក្ខណៈ​ល្អ​ច្រើន​ ដោយ​ក្នុង​ថ្នាក់​រៀនខ្លះ​មាន​សិស្ស​តែ ១៧ ទៅ​ ២០​នាក់​ ខុស​ពី​យើង​រៀន​មាន​សិស្ស​ច្រើន​ៗ។

បើ​ទោះ​បី​ជា​ដំណើរ​កម្សាន្ត​មួយ​នេះ​បែប​លក្ខណៈ​ឯកជន​ក៏​ពិត​មែន ប៉ុន្តែ​ក្នុង​នាម​ជា​នាយក​សាលា លោក ជា សំអូន ​ក៏​បាន​ជូន​ដំណឹង​ទៅ​កាន់​ថ្នាក់​ដឹក​នាំ​មន្ទីរ​ និង​ថ្នាក់​ដឹក​នាំ​​ខេត្ត​ ដើម្បី​សុំ​ការ​អនុញ្ញាត​ផង​ដែរ ព្រោះ​ដំណើរ​កម្សាន្ត​មួយ​នេះ​ចំ​ថ្ងៃ​ដែល​ក្រសួង​អប់រំ ចេញ​សេចក្ដី​ប្រកាស​ពី​ការ​បើក​បវេសនកាល​ថ្មី​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម២៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៧ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៥ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

Sokha Hotels

ព័ត៌មានពេញនិយម