Connect with us

ព័ត៌មានជាតិ

អង្គការ WWF និង Destination Mekong បើកយុទ្ធនាការ MekongProtecTOUR ដើម្បីជំរុញដល់ដំណើរទេសចរណ៍សត្វព្រៃ

បានផុស

នៅ

អង្គការ World Wide Fund for Nature (WWF) រួមសហការជាមួយ Destination Mekong បានធ្វើបើកយុទ្ធនាការ Mekong ProtecTOUR គឺជាគំនិតផ្តួចផ្តើមមួយដែលមានគោលបំណងជួយពង្រឹងដល់មគ្គុទ្ទេសក៍ទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍នានា ក្នុងនាមជាជើងឯកក្នុងវិស័យទេសចរណ៍ដែលប្រកបដោយនិរន្តរភាព និងដំណើរទេសចរណ៍សត្វព្រៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំនួនសត្វដំរីនៅអាស៊ី ជាពិសេសអាស៊ីអាគ្នេយ៍ និងចិនកំពុងធ្លាក់ចុះគួរអោយកត់សម្គាល់។ ដំរីព្រៃនៅអាស៊ីក្នុងប្រទេសចំនួន៨ប្រទេសសរុបរួមមានត្រឹមតែ ៨,០០០ ទៅ ១១,០០០ក្បាលតែប៉ុណ្ណោះ ដែលប្រទេសអាសុីទាំងនោះគឺប្រទេស​កម្ពុជា ចិនភាគខាងត្បូង ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ និងវៀតណាម។ បើទោះជាមានការហាមឃាត់លើការធ្វើពាណិជ្ជកម្មជាអន្តរជាតិលើភ្លុកដំរីក៏ដោយ ក៏ភ្លុកដំរីដែលលក់នៅអាស៊ីភាគច្រើននៅតែបានមកពីដំរីអាហ្រ្វិកដដែល។

អង្គការ WWF Greater Mekong បានប្តេជ្ញាចិត្តក្នុងការការពារដំរី និងប្រភេទសត្វដែលជិតផុតពូជដទៃទៀត។ ដោយរួមបញ្ចូលទាំងការដោះស្រាយបញ្ហាស្នូលនៃការគម្រាមកំហែងមួយចំនួនដែលពួកគេប្រឈមមុខ ពោលគឺការទប់ស្កាត់តម្រូវការផលិតផលពីសត្វព្រៃក្នុងចំណោមក្រុមអ្នកប្រើប្រាស់ធំៗ ដូចជាភ្ញៀវទេសចរណ៍ជាដើម។

លោកស្រី Mia Signs ជាអ្នកគ្រប់គ្រងផ្នែកផ្សព្វផ្សាយ និងតស៊ូមតិលើពាណិជ្ជកម្មសត្វព្រៃខុសច្បាប់នៅ WWF Greater Mekong បានថ្លែងថា៖ “យើងមានកិត្តិយសយ៉ាងក្រៃលែង ក្នុងការចាប់ដៃគូសហការជាមួយ Destination Mekong ក្នុងនាមយើងជាដៃគូក្នុងវិស័យទេសចរណ៍ក្នុងគំនិតផ្តួចផ្តើមនេះ ដោយស្របទៅតាមចក្ខុវិស័យរួមរបស់យើងក្នុងការលើកកម្ពស់ទេសចរណ៍ដែលប្រកបដោយនិរន្តរភាព។ យើងជឿជាក់ថាមគ្គុទ្ទេសក៍ទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ទាំងនោះអាចជាអ្នកថែរក្សាសត្វព្រៃ និងបរិស្ថានជាតិរបស់ពួកគេ ហើយពួកគេជាខ្សែការពារដំបូងបង្អស់ក្នុងការប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់”។

តាមរយៈការស្រាវជ្រាវមួយដែលមានឈ្មោះថា “Demand Under the Ban: China Ivory Consumption Research 2021” បានបង្ហាញថាការទិញភ្លុកដំរីក្នុងចំណោមអ្នកប្រើប្រាស់ចិនក្នុងឆ្នាំ២០២១បានថយចុះដោយសារតែការដាក់កំហិតក្នុងការធ្វើដំណើរ ។ភាគច្រើន ឈ្មួញទិញភ្លុកដំរីគឺជាក្រុមមនុស្សដែលធ្វើដំណើរទៅក្រៅប្រទេសជាប្រចាំ។
យុទ្ធនាការ Mekong ProtecTOUR គឺជាយុទ្ធសាស្ត្រដើម្បីកៀរគរភាគីពាក់ព័ន្ធ និងបុគ្គលសំខាន់ៗដទៃទៀតដើម្បីចូលរួមការពារទុកជាមុននូវការទិញដោយចេតនារបស់អ្នកទេសចរណ៍នៅក្នុងដំណើរកំសាន្តបន្ទាប់ពីជំងឺរាតត្បាតបានបញ្ចប់។

ដោយផ្តោតចម្បងលើការកសាងសមត្ថភាព យុទ្ធនាការ Mekong ProtecTOUR បានយកចិត្តទុកដាក់ទៅលើការផ្តល់អោយមគ្គុទ្ទេសក៍ទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍នូវព័ត៌មាន និងជំនាញផ្សេងៗដែលពួកគេត្រូវការដើម្បីផ្លាស់ប្តូរអាកប្បកិរិយារបស់អ្នកប្រើប្រាស់ និងសកម្មភាពដែលមិនប៉ះពាល់ដល់សត្វព្រៃ។

លោកស្រី Signs បានបន្ថែមទៀតថា៖ “ដល់មគ្គុទេស៍អាចដើរតួរនាទីយ៉ាងសំខាន់ក្នុងការជួយពន្យល់ដល់ផលវិបាកនៃការជួញដូរភ្លុកដំរីដែលនឹងប៉ះពាល់ដល់ចំនួនដំរី និង បរិស្ថាន ដែលបានធ្វើអោយភ្ញៀវទាំងអស់មានសុុវត្ថិភាព និងអាចការពារអោយជៀសផុតពីការចូលរួមចំណែកក្នុងការជួញដូរសត្វព្រៃខុសច្បាប់។មិនត្រឹមតែប៉ុណ្ណោះពួកគេក៏អាច ណែនាំភ្ញៀវទេសចរណ៍ទាំងនោះអាចទទួលបានបទពិសោធន៍រីករាយផ្សេងៗ និងផ្តល់នូវទំនិញអនុស្សាវរីយ៍ដែលមាននិរន្តភាពជាងការជាវភ្លុកដំរី ។”

កាលពីឆ្នាំមុន អង្គការ WWF បានផ្តល់វគ្គហ្វឹកហ្វឺនដល់មគ្គុទេស៍ក្នុងប្រទេសកម្ពុជាថែនិងវៀតណាមដែលមានការសហការណ៍ជាមួយនឹងក្រសួងទេសចរណ៍និងសមាគមនដល់មគ្គុទេស៍ក្នុងប្រទេសនីមួយៗ។ ដោយឡែកអង្គការ WWF បានធ្វើការជាមួយអាជ្ញាធរដែលផ្តល់អជ្ញាប័ណ្ណដល់មគ្គុទេស៍និងបានណែនាំចែករំលែកនូវការអនុវត្តទេសចរណ៍បែបអភិរក្សការពារសត្វព្រៃធម្មជាតិផងដែរហើយមិនត្រឹមតែប៉ុណ្ណោះការអនុវត្តនេះអាចតម្រូវអោយបំពេញដើម្បីទទួលបាននូវគុណសម្បត្តិបន្ថែមរបស់មគ្គុទេស៍ផ្ទាល់។

លោកស្រី Catherine Germier-Hamel, នាយកប្រតិបត្តិរបស់ Destination Mekong បានមានប្រសាសន៍ថា ៖ “Mekong ProtecTOUR គឺជាឱកាសសម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងមគ្គុទេស៍និងប្រតិបត្តករទេសចរណ៍នានាដែលបានចូលរួមក្នុងការលើកកម្ពស់នឹងប្រូម៉ូតសម្បត្តិវប្បធម៍បុរាណតំបន់ទេសចរណ៍នានានិង ធនធានធម្មជាតិនានា”។

លោកស្រីGermier-Hamelក៏បានបន្ថែមថា ៖ “ការចែករំលែកនូវបទពិសោធន៍ ដំណោះស្រាយជាក់លាក់ពីសហគមន៍និងការចែករំលែកសាច់រឿងផ្ទាល់ខ្លួនដែលមានភាពទាក់ទាញ យើងមានគោលបំណងក្នុងការពង្រឹងសមត្ថភាពអ្នកអាជីបក្នុងវិស័យនេះ ធុរកិច្ចនិងអង្គការនានា មន្រ្តីរាជរដ្ឋាភិបាល ដើម្បីធ្វើការកែប្រែទេសចរណ៍អោយក្លាយជាសរសរស្តម្ថដោយឈរលើនិរន្តភាពនិងការអភិរក្សនិង ការពារសត្វព្រៃ”។
កិច្ចប្រជុំDestination Mekong Summitលើកទី៣នេះស្ថិតក្នុងខ្លឹមសារ MEKONG IN MOTION – MEKONG EMOTION(S)”ដែលបានសរបញ្ចាក់អោយឃើញនូវជំហររបស់អង្គការWWF និង Destination Mekong ដែលតែងតែគាំទ្រដៃគូរតំបន់ដែលទាក់ទងនឹងការធ្វើដំណើរទេសចរណ៍នានា និងវិស័យបដិសណ្ឋារកិច្ចជារួម។ ក្នុងកម្មវិធីនោះដែរក៏មានការចាក់បព្ជាំងនូវវីដេអូ Mekong ProtecTOUR និងការសូមអំពាវនាវនូវចូលរួមតស៊ូមតិ(pledge)។ ផ្ទាំងរូបភាពបង្ហាញពីផ្លូវធម្មជាតិសម្រាប់ដំរីធ្វើដំណើរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ ម៉ោង មុន

សប្តាហ៍ទី៣​ផ្លូវ​ថ្មើរជើង មាន​ទិវា​បុណ្យ​អាហារ និង​មាន​ក្រុម​កំប្លែង​ដារីន ដារ៉ូ ជា​មួយ​មនុស្ស​រាប់ម៉ឺននាក់ ខុស​ពី​សប្តាហ៍មុនៗ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ហ្សេលេនស្គី៖ UN នឹងមិនការពារយើងទេ យើងត្រូវការការធានាសុវត្ថិភាពពិតប្រាកដ

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

ថ្ងៃសមរាត្រី! នី មុន្នីនាថ រាំរបាំមុខប្រាសាទអង្គរ បំផុសការផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍ ទៅកាន់ពិភពលោក

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ហ៊ូធី បាញ់​មីស៊ីល​មួយ​គ្រាប់​ទៀត​ហើយ លើក​នេះ​សំដៅ​លើ​ព្រលាន​យន្តហោះ​អ៊ីស្រាអែល

សន្តិសុខសង្គម២ ម៉ោង មុន

ឆេះផ្ទះពលរដ្ឋនៅសង្កាត់ទួលតាឯក មិនទាន់ដឹងមូលហេតុច្បាស់លាស់

Sokha Hotels

ព័ត៌មានពេញនិយម