ព័ត៌មានជាតិ
លើកកម្ពស់ជីវភាពរស់នៅផ្នែកស្មារតី និងសម្ភារៈ ចំពោះពលរដ្ឋខ្មែរកម្ពុជាក្រោម
សហគមន៍ខ្មែរនៅប្រទេសវៀតណាម ឬហៅថា ខ្មែរកម្ពុជាក្រោម បច្ចុប្បន្នមានប្រជាជនជាង១,៣លាននាក់ ដែលភាគច្រើនរស់នៅក្នុងខេត្តភាគនិរតីនៃប្រទេសវៀតណាម។
ក្នុងដំណើរនៃការរស់នៅ និងអភិវឌ្ឍន៍ ពលរដ្ឋខ្មែរកម្ពុជាក្រោមនៅតែរក្សាបាននូវអត្តសញ្ញាណវប្បធម៌ពិសេសរបស់ខ្លួន ពង្រឹងនូវវប្បធម៌ចម្រុះរបស់ជនជាតិវៀតណាម។ វិសេសភាពនៃវប្បធម៌ជនជាតិខ្មែរត្រូវបានបង្ហាញតាមរយៈទំនៀមទម្លាប់ ពិធីបុណ្យ សំលៀកបំពាក់ ផ្ទះសម្បែងជាដើម។
ក្នុងជីវិតដែលផ្សារភ្ជាប់ជាមួយនឹងអរិយធម៌ធ្វើស្រែ និងទឹកនៃដែនដីសណ្ដរទន្លេមេគង្គ។ ជាពិសេស ប្រជាជនខ្មែរកម្ពុជាមានសោភ័ណភាពពិសេស និងសមត្ថភាពច្នៃប្រឌិតសិល្បៈ តាមរយៈស្នាដៃស្ថាបត្យកម្ម ចម្លាក់ និងគំនូរ។ ក្រៅពីទំនៀមទម្លាប់ និងពិធីបុណ្យធម្មតា ពលរដ្ឋខ្មែរក្រោមក៏មានល្បែងប្រជាប្រិយទាក់ទងនឹងពិធីបុណ្យផ្សេងៗ ដែលមានលក្ខណៈប្លែក ដែលទាក់ទាញអ្នកចូលរួមជាច្រើនដូចជា៖ ល្បែងទាញព្រ័ត្រ ខ្លែងឆាបកូនមាន់ រុញអង្រែ វាយឆ្នាំងដី អុកចក្រត្រង្គ លាក់កន្សែង ប្រណាំងទូក ង ជាដើម។
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បក្ស និងរដ្ឋាភិបាលវៀតណាម បានយកចិត្តទុកដាក់ផ្សព្វផ្សាយ និងអនុវត្តគោលការណ៍ណែនាំ និងគោលនយោបាយជាច្រើន ដើម្បីផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមក្នុងតំបន់ខ្មែរកម្ពុជាក្រោមរស់នៅ។ ដែលផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងបម្រែបម្រួលជីវភាពរស់នៅ។ ជាកត្តារួមចំណែកលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃពលរដ្ឋខ្មែរក្រោម លុបបំបាត់គ្រោះទុរភិក្ស និងកាត់បន្ថយចំនួនគ្រួសារក្រីក្រ បង្កើនចំនួនគ្រួសារអ្នកធូរធារយ៉ាងមានប្រសិទ្ធភាព។

ដោយសារគោលការណ៍ណែនាំ និងគោលនយោបាយយកចិត្តទុកដាក់របស់បក្ស និងរដ្ឋាភិបាលវៀតណាម និងការយកចិត្តទុកដាក់លើការវិនិយោគ និងការគាំទ្រយ៉ាងស៊ីសង្វាក់គ្នារបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមជាមួយនឹងការខិតខំប្រឹងប្រែងរបស់ប្រជាពលរដ្ឋខ្មែរក្រោម ជីវភាពសេដ្ឋកិច្ច-សង្គមបានប្រសើរឡើង គួរឲ្យកត់សម្គាល់។
នៅខេត្តសុកត្រាំង គ្រប់ឃុំ ស្រុក និងទីប្រជុំជនមានផ្លូវថ្នល់ក្រាលកៅស៊ូ។គ្រប់ សង្កាត់ ក្រុង និងភូមិ-ឃុំ មានបណ្តាញអគ្គិសនីជាតិ សម្រាប់បម្រើដល់ ផលិត កម្ម អាជីវកម្ម និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ អត្រាគ្រួសារប្រើប្រាស់ទឹកមានស្អាតឈានដល់ ៩៩,៦៥%។
នៅខេត្តត្រាវិញ អត្រាគ្រួសារខ្មែរក្រីក្រនៅខេត្តត្រាវិញបានថយចុះពីជាង ៥០% (ក្នុងឆ្នាំ ១៩៩២) មកតិចជាង ២% (ក្នុងឆ្នាំ ២០២២)។ គិតមកទល់ពេលនេះ អាជ្ញាធរ ខេត្តត្រាវិញបានជួយដល់ផលិតកម្ម និងលំនៅដ្ឋានដល់ពលរដ្ឋខ្មែរក្រោមជាង ៤ម៉ឺន១ពាន់គ្រួសារ; ផ្ដល់ដីលំនៅដ្ឋាន និងដីបង្កបង្កើនផលជាង ៣ពាន់ គ្រួសារ; គាំទ្រការបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើតការងារ និងអនុវត្តគោលនយោ បាយឧបត្ថម្ភធនជាមួយក្នុងទឹកប្រាក់ច្រើនពាន់លានដុង។ក្នុងឆ្នាំ២០២៣ ខេត្តត្រាវិញនឹងរៀបចំថវិកាជាង៣០០ពាន់លានដុង ដើម្បីវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដើម្បីបម្រើដល់ផលិតកម្ម និងតម្រូវការរបស់ប្រជាជន។ ថែរក្សា និងលើកតម្កើងតម្លៃវប្បធម៌ប្រពៃណី និងលើកកម្ពស់គុណភាពធនធានមនុស្ស ដើម្បីបំពេញតម្រូវការនៃការអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយនៃតំបន់ខ្មែរក្រោមរស់នៅ។
នៅខេត្តគៀងយ៉ាង មានឃុំចំនួន ១០១/១១៦ និងស្រុកចំនួន ៥ បំពេញតាមស្តង់ដារជនបទថ្មី ដែលក្នុងនោះមានឃុំ ៣៣ ជាឃុំខ្មែរកម្ពុជាក្រោមរស់នៅ។ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីនាពេលថ្មីៗនេះ អាជ្ញាធរខេត្ត គៀងយ៉ាង បានប្រគល់ផ្ទះចំនួន ២៤ ខ្នងដល់គ្រួសារដែលមានកង្វះលំនៅឋាន។ សាងសង់ស្ពានចំនួន ៦ ផ្លូវជនបទចំនួន ២ ខ្សែ; ដាំផ្កានៅសងខាងផ្លូវ ដំឡើងភ្លើងបំភ្លឺផ្លូវជនបទ; ការពិនិត្យសុខភាព អំណោយ អាហារូបករណ៍ និងកង់សម្រាប់សិស្សក្រីក្រតែរៀនពូកែ។
ខណៈនៅតាមមូលដ្ឋាននានាដែលមានប្រជាជនខ្មែរក្រោមរស់នៅច្រើនដូចជា ខេត្តអាងយ៉ាង, កាម៉ាវ, ហូវយ៉ាង, វិញឡុង, សុកចាំង, កិនថឺជាដើម មានកសិដ្ឋាន និងអាជីវកម្មជាច្រើនដែលជាកម្មសិទ្ធិរបស់ជនជាតិខ្មែរក្រោមផងដែរ។ ប្រាក់ចំណូលក្នុងមនុស្សម្នាក់ (GDP) នៅតាមមូលដ្ឋានទាំងនេះមានការកើនឡើងជាលំដាប់ ដែលជួយឱ្យជីវភាពសម្ភារៈរបស់ប្រជាពលរដ្ឋខ្មែរនៅទីនេះកាន់តែមានភាពប្រសើរឡើង ជាលំដាប់។
ការថែទាំសុខភាពរបស់ប្រជាពលរដ្ឋខ្មែរត្រូវបានយកចិត្តទុកដាក់។ បណ្តាញវេជ្ជសាស្ត្រមូលដ្ឋានត្រូវបានវិនិយោគ និងពង្រឹងជាប្រចាំ។ គុណភាពនៃការពិនិត្យ និងព្យាបាលជំងឺត្រូវបានកែលម្អជាបណ្តើរៗ; ការការពារ និងគ្រប់គ្រងជំងឺ ការថែទាំសុខភាព អនាម័យចំណីអាហារ និងសុវត្ថិភាពត្រូវបានដាក់ពង្រាយស្របគ្នា និងទូលំទូលាយ។ អត្រានៃកុមារដែលខ្វះអាហារូបត្ថម្ភបានថយចុះមកនៅក្រោម ៣០% ។ ជារៀងរាល់ឆ្នាំពលរដ្ឋខ្មែរក្រោមជាង៧ម៉ឺននាក់ទទួលបានការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ។
ទន្ទឹមនឹងនោះ បក្ស និងរដ្ឋាភិបាលវៀតណាម តែងតែយកចិត្តទុកដាក់លើការស្រាវជ្រាវ អភិរក្ស អភិវឌ្ឍន៍ និងលើកតម្កើងអត្តសញ្ញាណវប្បធម៌ជនជាតិខ្មែរក្រោម។ កេរដំណែលប្រវត្តិសាស្ត្រ និងវប្បធម៌របស់ប្រជាជនខ្មែរក្រោមជាមូលដ្ឋានត្រូវបានវិនិយោគ និងជួសជុលជាមួយនឹងទឹកប្រាក់រាប់រយពាន់លានដុងពីថ្នាក់កណ្តាល និងមូលដ្ឋាន។ ទន្ទឹមនឹងនេះបុរាណវត្ថុវប្បធម៌រូបី និងអរូបីដ៏មានតម្លៃជាច្រើនត្រូវបានស្រាវជ្រាវរកឃើញ។ ពិធីបុណ្យប្រពៃណីត្រូវបានរក្សា និងរៀបចំបានល្អ។
ក្រុមសិល្បៈសម្តែងអាជីព និងមហាជន ត្រូវបានលើកទឹកចិត្តឱ្យវិនិយោគ និងអភិវឌ្ឍន៍។ ការផ្លាស់ប្តូរវប្បធម៌ និងជំនួបមិត្តភាពជាមួយបណ្តាជនរួមជាតិក្នុងប្រទេសវៀតណាម និងប្រទេសជិតខាង ជាពិសេសទំនាក់ទំនងជាប្រពៃណី មិត្តភាពល្អរវាងវៀតណាម និងកម្ពុជាត្រូវបានពង្រឹង និងពង្រីក។
មកដល់ភាគខាងត្បូងប្រទេសវៀតណាមក្នុងឱកាសពិធីបុណ្យប្រពៃណីខ្មែរ ប្រជាជន និងអ្នកទេសចរក៏អាចជ្រួតជ្រាបក្នុងបរិយាកាសវប្បធម៌ចម្រុះពណ៌ផងដែរ។ នោះគឺពិធីបុណ្យ អុំទូក អកអំបុក សំពះព្រះខែ នៅខេត្ត សុកចាំង, ត្រាវិញ និងខេត្តគៀងយ៉ាង។ជាមួយនឹងការប្រកួតយ៉ាងស្វិតស្វាញនៃក្រុមប្រណាំងទូក ង។ ជាមួយគ្នានោះ គេនឹងបានទស្សនាសិល្បយីកេ ឆាករបាំរាំវង់ និងភ្លេងពិណពាទ្យ ដែលជានិមិត្តរូបនៃលំហវប្បធម៌ខ្មែរ។
សមិទ្ធផលទាំងនេះ មានសារៈសំខាន់មិនត្រឹមតែក្នុងការលើកកម្ពស់ជីវភាពរស់នៅខាងសម្ភារៈ និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះទេ។ ប៉ុន្តែថែមទាំងជួយយ៉ាងសកម្មដល់ការងារធានាសន្តិសុខ សណ្ដាប់ធ្នាប់ពីតំបន់ជនជាតិខ្មែរផងដែរ។ ទន្ទឹមនឹងនោះ ក៏បានពង្រឹងទំនុកចិត្ត និងការឯកភាពរបស់មន្ត្រី ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរក្រោមក្នុងគោលនយោបាយរបស់បក្ស និងរដ្ឋវៀតណាមផងដែរ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ