Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់៨៤ នាក់បានចាក់វ៉ាក់សាំងកូវីដ១៩ នៅពេទ្យអង្គ​ឌួងថ្ងៃនេះ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើចំនួន ៨៤ នាក់ ស្ត្រី ១៩ នាក់ ទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩ នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២១នេះ។

លោកសាស្ត្រាចារ្យ លូ លីឃាង ប្រធានមន្ទីរពេទ្យព្រះអង្គឌួងបានឲ្យដឹងនៅមុននេះបន្តិចថាគិតត្រឹមម៉ោង៥ល្ងាចនេះមានមន្ត្រីជាន់ខ្ពស់ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើចំនួន៨៤នាក់ស្រី១៩នាក់បានអញ្ជើញមកចាក់វ៉ាក់សាំង​កូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកសាស្ត្រាចារ្យបានបន្តថាក្នុងចំណោម៨៤នាក់នោះអ្នកដែលអាចទទួលការចាក់វ៉ាក់សាំងបានមានចំនួន៦៨នាក់ស្រី១៤នាក់។ចំណែមន្ត្រីចំនួន១៦នាក់ទៀតស្រី៥នាក់មិនអាចចាក់វ៉ាក់សាំងបានទេដោយសារមានបញ្ហាសុខភាពរួមមានជំងឺលើសឈាម ជំងឺបេះដូងនិងអាឡេកហ្សីជាដើម។

លោកសាស្ត្រាចារ្យបានបន្តទៀតថាក្នុងការចាក់វ៉ាក់សាំងនេះនពួកគាត់ត្រូវចំណាយពេល៤០នាទីដូចជាការចុះឈ្មោះ សម្ភាសន៍មុននឹងចាក់វ៉ាក់សាំងនិងពេលចាក់រួចគាត់ត្រូវសម្រាក៣០នាទីនៅបន្ទប់រង់ចាំដើម្បីឲ្យគ្រូពេទ្យតាមដានសុខភាពខ្លាចបើមិនមានមានបញ្ហាអ្វីទេទើបគ្រូពេទ្យអនុញ្ញាតឲ្យគាត់ត្រឡប់ទៅវិញបានដោយភ្ជាប់ជាមួយបណ្ណសុខភាពសម្រាប់មកចាក់ជាលើកទី២បន្តទៀត៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

អគ្គិភ័យ​ឆាបឆេះ​ផ្ទះល្វែង​មួយ​ខ្នង​ នៅជាប់​ព្រំដែន​ថៃ​នៃ​ក្រុង​ប៉ោយប៉ែត

សន្តិសុខសង្គម៦ ម៉ោង មុន

មន្ត្រីជលផលកំពង់ចាម បន្តចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅភូមិសាស្ត្រស្រុកកងមាសនិងស្រុកព្រៃឈរ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចប៉ាប ហ្វ្រង់ស៊ីស សរសើរកម្ពុជាដែលចូលរួមលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីននៅលើពិភពលោក

ព័ត៌មានជាតិ៦ ម៉ោង មុន

ការបណ្តុះបណ្តាចំណេះទូទៅហើយ សិស្សានុសិស្ស ត្រូវបន្តបណ្តុះបណ្តាលបន្ថែម លើផ្នែកបច្ចេកវិទ្យា ទើបដើរឱ្យទាន់ការវិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អេហ្ស៊ីប​ផ្តល់​អាវុធ​បន្ថែម​ដល់​សូម៉ាលី​ ​​ដែល​បង្ក​អរិភាព​​ជាមួយ​អេត្យូពី

Sokha Hotels

ព័ត៌មានពេញនិយម