ព័ត៌មានជាតិ
ប្រមូលទិញផលកសិកម្មពីកសិករខ្មែរមានពោត ដំឡូង ស្រូវ កន្ទក់មួយឆ្នាំជិត ៥០ ម៉ឺនតោនផលិតជាចំណីសត្វ
ក្រសួងពាណិជ្ជកម្ម បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា សំដៅជំរុញកិច្ចសហប្រតិបត្តិការប្រមូលទិញកសិផលពីកសិករខ្មែរសម្រាប់ផលិតជាចំណីសត្វ និងលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ។

ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នេះ បង្ហាញពីកិច្ចសហការគ្នារវាងរដ្ឋាភិបាលនិងផ្នែកឯកជន ពាក់ព័ន្ធនឹងការស្វែងរកយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទានសំដៅធ្វើឲ្យមានស្ថិរភាពថ្លៃលក់រាយផលិតផលកសិកម្មនៅលើទីផ្សារក្នុងរយៈពេលមធ្យម ក្នុងគោលដៅបង្កើនផលិតភាពរបស់កសិករ និងកាត់បន្ថយហានិភ័យនានា ដែលអាចធ្វើឲ្យកសិផលជន់ជោរនៅលើទីផ្សារ និងធា្លក់ថ្លៃនៅរដូវកាលប្រមូលផលស្របគ្នា។
លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ថា ការចូលរួមប្រមូលទិញពោតក្រហម ដំឡូងមី កន្ទក់ និងកញ្ជុងអង្ករ ដែលសុទ្ធសឹងជាធាតុចូលកសិកម្មសក្ដានុពលនៅក្នុងប្រទេសកម្ពុជារបស់ក្រុមហ៊ុនស៊ី.ភី គឺជាការចូលរួមក្នុងការកាត់បន្ថយសម្ពាធនៃការផ្គត់ផ្គង់កសិផលនៅលើទីផ្សារ ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការពង្រឹងភាពប្រកួតប្រជែង និងការលើកកម្ពស់ផលិតភាពដែលអនុស្សរណៈនៃការយោគយល់គ្នាចំនួន ៣ នេះ នឹងអនុញ្ញាតឲ្យមានការប្រមូលទិញពោតក្រហមប្រមាណ ២៥ ម៉ឺនតោន ក្នុងមួយឆ្នាំ ដំឡូងមីប្រមាណ ១៥ ម៉ឺនតោន ក្នុងមួយឆ្នាំ ស្រូវប្រមាណ ២ ម៉ឺនតោន ក្នុងមួយឆ្នាំ កន្ទក់ ប្រមាណ ៥ម៉ឺនតោន ក្នុងមួយឆ្នាំ និងកញ្ចុងអង្ករប្រមាណ ១ម៉ឺនតោន ក្នុងមួយឆ្នាំផងដែរ។

លោកស្រីបន្តថា ការជំរុញផលិតកម្មចំណីសត្វនឹងជួយជំរុញផលិតភាព និងកាត់បន្ថយថ្លៃដើមផលិតកម្មក្នុងស្រុកមិនត្រឹមតែបង្កើនសមត្ថភាពផ្គត់ផ្គង់របស់ផលិតករក្នុងស្រុកក្នុងតម្លៃប្រកួតប្រជែងប៉ុណ្ណោះទេ ផលិតករថែមទាំងអាចទទួលបានប្រាក់ចំណេញមួយកម្រិតបន្ថែមទៀតលើការចំណាយលើធាតុចូលកសិកម្ម។ ការវិនិយោគទាំងនេះបានបង្កើតការងារ និងពង្រឹងឲ្យបានរឹងមាំនូវខ្សែច្រវាក់តម្លៃនៅគ្រប់ដំណាក់កាល ប្រកបដោយចីរភាព បរិយាបន្ន និងមានគុណតម្លៃខ្ពស់ គិតចាប់តាំងពីការប្រមូលទិញធាតុចូលក្នុងតម្លៃប្រកួតប្រជែង ការពង្រីកតម្រូវការទីផ្សារវត្ថុធាតុដើមនៃផលិតផលកសិកម្ម ការបង្កើត និងការកែច្នៃផលិតផលថ្មីជាដើម។
លើសពីនេះទៀត ផលិតករក៏អាចទទួលបានប្រាក់ចំណេញមួយកម្រិតបន្ថែមទៀតនៅពេលដែលតម្លៃធាតុចូលកសិកម្ម ជាពិសេសចំណាយលើចំណីសត្វមានតម្លៃសមរម្យ ដែលនេះជាកត្តាមួយអាចជួយសម្រាលដល់ការកើនឡើងថ្លៃចំណីសត្វផងដែរ
ការចុះអនុស្សរណៈរវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ស្ដីពីកិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញផលិតផលកសិផលសម្រាប់ផលិតចំណីសត្វ និងកិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ ពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មសាច់សត្វ និងផលិតផលផ្សំពីសាច់ ៣ សំខាន់នោះរួមមាន៖
១). កិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញផលិតផលពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមដទៃទៀតក្នុងស្រុក សម្រាប់ផលិតចំណីសត្វ រវាងអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស នៃក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា
២).កិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញផលិតផលស្រូវ កន្ទក់ និងកញ្ជុងអង្ករ សម្រាប់ផលិតចំណីសត្វ រវាងក្រុមហ៊ុនហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនស៊ី.ភី. ខេមបូឌា
៣).កិច្ចសហប្រតិបត្តិការលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ ពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មសាច់សត្វ និងផលិតផលផ្សំពីសាច់រវាងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្គាបការក្លែងបន្លំ “ក.ប.ប” នៃក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនស៊ី.ភី. ខេមបូឌា៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា