ព័ត៌មានជាតិ
ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីស្នើឲ្យជួយការពារសន្តិសុខជូនពលរដ្ឋឥណ្ឌូនេស៊ីនៅភ្នំពេញ នាពេលបោះឆ្នោតសកលខាងមុខ និងចុះMOU ជាទីក្រុងសម្ព័ន្ធមេត្រី
ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជាលោកសាន់តូ ជាម៉ូស៊ូម៉ាតូ (H.E Mr.Santo Damosumarto) បានស្នើឲ្យរដ្ឋបាលរាជធានីភ្នំពេញ ជួយការពារសន្តិសុខជូនពលរដ្ឋឥណ្ឌូនេស៊ី នៅរាជធានីភ្នំពេញ ដោយពួកគាត់គ្រោងនឹងចូលរួមបោះឆ្នោតសកល នៅថ្ងៃនៅខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ។ ជាមួយនឹងការជំរុញឲ្យការចុះMOU ជាទីក្រុងសម្ព័ន្ធមេត្រី រវាងរដ្ឋធានីរាជធានីភ្នំពេញនិងកោះសូម៉ាត្រាឲ្យបានលឿន។
ការស្នើរបស់លោកសាន់តូ ជាម៉ូស៊ូម៉ាតូបានធ្វើឡើង នារសៀលថ្ងៃទី១៤ធ្នូ ឆ្នាំ២០២៣នេះ ក្នុងជំនួបសម្តែងការគួរសមជាមួយលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោក ឃួង ស្រេង បានមានប្រសាសន៍លើកពីរបបប៉ុល ដែលធ្វើឱ្យរាជធានីភ្នំពេញធ្លាក់ដល់ចំណុចសូន្យ តែក្រោយឆ្នាំ១៩៧៩ ក្រោយការរំដោះប្រទេសជាតិ និងក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានធ្វើឲ្យទីក្រុងមួយនេះមានការអភិវឌ្ឍរីកចម្រើនរហូតមកដល់បច្ចុប្បន្ន។
លោកឃួង ស្រេង បន្តថា ការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជាគឺពិតជាបានមកពីការរួមចំណែកស្វែងរកសន្និភាពពីសំណាក់ឥស្សរជនកំពូលៗរបស់សាធារណរដ្ឋឥណ្ឌូនេស៊ី នោះគឺលោកស៊ូកាណូ(Soekano)និងលោកអាលីអាឡាតាស(Ali Alatas)។ ដើម្បីតបស្នងសងគុណចំពោះឥស្សរជនទាំងពីរ សម្ដេចតេជោហ៊ុនសែនបានប្រសិទ្ធនាម ផ្លូវចំនួន ២ខ្សែ តភ្ជាប់ពីផ្លូវជាតិលេខ៦ រហូតដល់មហាវិថីឈ្នះ-ឈ្នះ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលខ្សែទី១ ផ្លូវបេតុងអារម៉េប្រវែង៦ ២០១ម៉ែត្រ ទទឹងប្រវែង ១៥ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៦ រហូតដល់គល់ស្ពាន ព្រែកព្នៅ ជា “មហាវិថី ស៊ូកាណូ” (Soekano Boulevard) និងខ្សែទី២ ផ្លូវបេតុងម៉េប្រវែង៥ ៣៥៤ម៉ែត្រ ទទឹងប្រវែង ១៥ម៉ែត្រ ចាប់ពីផ្លូវខ្សែទី១ ក្បែរទីតាំងស្ពានព្រែកតាសេក រហូតដល់រង្វង់មូលមហាវិថីឈ្នះ-ឈ្នះ ជា “មហាវិថី អាលី អាឡាតាស់” (Ali Alatas Boulevard)។ ឈ្មោះផ្លូវទាំងពីរខ្សែនេះនឹងសម្ពោធជាផ្លូវការ នៅពេលខាងមុខនេះ។
លោកឃួង ស្រេង បញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញនិងសហការជាមួយស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដោយរក្សា សន្តិសុខជូនស្ថានទូតឲ្យបានល្អ នឹងការរៀបចំសណ្ដាប់ធ្នាប់អនាម័យបរិស្ថាននៅជុំវិញជុំវិញស្ថានទូតនេះ ជាមួយនឹងការជួសជុលហេដ្ឋារចនាសម្ព័ន្ធនៅជុំវិញស្ថានទូតទៅតាមការស្នើឡើងរបស់លោកសាន់តូ ជាម៉ូស៊ូម៉ាតូ។
លោកសាន់តូ ជាម៉ូស៊ូម៉ាតូ បានមានប្រសាសន៍ អរគុណចំពោះរដ្ឋបាលរាជធានីភ្នំពេញដែលបានជួយសម្រួលប្រតិភូ ក្នុងរៀបចំវេទិកាអភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាលរាជធានីភ្នំពេញ និងរដ្ឋធានី អាស៊ាន ក្រោមប្រធានបទ «ការពង្រឹងកិច្ចសហការអាស៊ាន តាមរយៈការជំរុញ ការកសាងទីក្រុងឆ្លាតមានភាពធន់ និងមានចីរភាព ប្រកបដោយបរិវត្តកម្ម និងបរិយាប័ន្ន តាមគន្លងប្រក្រតីភាពថ្មី» កាលពីថ្ងៃទី ០២- ០៣ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ សុខា ភ្នំពេញ។
លោកសាន់តូ ជាម៉ូស៊ូម៉ាតូ ស្នើសុំឲ្យរដ្ឋបាលរាជធានីភ្នំពេញ ជួយការពារពលរដ្ឋឥណ្ឌូនេស៊ីនៅរាជធានីភ្នំពេញជាង២០០០នាក់ដែលគ្រោងនឹងបោះឆ្នោតសកលនៅខែកុម្ភៈឆ្នាំ២០២៤ខាងមុខនេះ។ជាមួយគ្នានោះ លោកសាន់តូ ជាម៉ូស៊ូម៉ាតូ បានជំរុញឲ្យមានការចុះMOU ជាទីក្រុងសម្ព័ន្ធមេត្រី រវាងរដ្ឋធានីរាជធានីភ្នំពេញនិងកោះសូម៉ាត្រាឲ្យបានលឿន ជាមួយនឹងការស្នើសុំឲ្យរដ្ឋបាលរាជធានីភ្នំពេញជួយរៀបចំសណ្ដាប់ធ្នាប់អនាម័យបរិស្ថាននៅជុំវិញស្ថានទូតឥណ្តូនេស៊ី ដែលមានទីតាំងនៅជិតសួននាគបាញ់ទឹក ក្នុងខណ្ឌដូនពេញ៕
ដោយ ៖ ស្រីរ័ត្ន
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ