ព័ត៌មានជាតិ
រោងងភាពយន្តកម្ពុជា កើនឡើង ២៥រោង មានអ្នកចូលទស្សនាជាង ៣លាននាក់ ឆ្នាំ ២០២៣
លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌បានមានប្រសាសន៍ថា ក្នុងឆ្នាំ ២០២៣ នេះចំនួនរោងភាពយន្តនៅកម្ពុជា មានការកើនឡើងដល់២៥រោង នៅទូទាំងប្រទេស និងមានបន្ទប់បញ្ចាំង ចំនួន១១៤បន្ទប់ ឬស្មើនឹង ១៨៩០០កៅអី ជាមួយអ្នកចូលទស្សនាប្រមាណជាង ៣លាននាក់។

ថ្លែងនៅក្នុងសិក្ខាសាលាស្តីពី “ការលើកកម្ពស់គុណភាពយន្តក្នុងស្រុក ដើម្បីពង្រីកទីផ្សារទៅក្រៅប្រទេស” កាលពី ថ្ងៃទី១៤ធ្នូ លោកបានបន្តថា ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២០ និង ២០២១ គឺជាឆ្នាំដែលវិស័យភាពយន្តរងគ្រោះខ្លាំងបំផុត ដែលជាបញ្ហាប្រឈមជាសាកល ដែលធ្វើឲ្យផលិតករភាពយន្តក្នុងស្រុក ជួបការលំបាកយ៉ាងខ្លាំង ជាពិសេសអ្នកបច្ចេកទេសភាពយន្ត ដែលភាគច្រើនជាបុគ្គលិកក្រៅប្រព័ន្ធ។ លើសពីនេះ រោងភាពយន្តទាំងអស់ គឺត្រូវបានបិទទ្វារ ដែលធ្វើឱ្យកើតមានបញ្ហាហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរក្នុងការជួលទីតាំង ឧបករណ៍សម្ភារៈបច្ចេកទេស ការផ្តល់បៀវត្សជូនបុគ្គលិក ព្រមទាំងការបាត់បង់បុគ្គលិកជំនាញមួយចំនួនធំទៀតផង។

បើតាមលោក ប៉ុក បូរក្ស ក្រោយពីឆ្លងកាត់ដំណាក់កាល ដ៏លំបាកនេះ ពោលគឺនៅក្នុងឆ្នាំ២០២២ និង២០២៣ ចំនួននៃការផលិតភាពយន្តរបស់ផលិតករក្នុងស្រុក មានការកើនឡើងគួរឱ្យកត់សម្គាល់ ហើយមានចំនួនប្រហាក់ប្រហែលទៅបរិមាណ ផលិតមុនដំណាក់កាលកូវីដ-១៩ គឺមានចន្លោះពី២០ ទៅ៣០ស្នាដៃក្នុង១ឆ្នាំ ដើម្បីចាក់បញ្ចាំង តាមបណ្តារោងភាពយន្ត។ ជាមួយគ្នានេះការផលិតភាពយន្តភាគ សម្រាប់ចាក់បញ្ចាំងតាមស្ថានីយ ទូរទស្សន៍ក៏មានចំនួនប្រហាក់ប្រហែលនឹងឆ្នាំ២០១៩ គឺប្រមាណជាង ២,០០០ភាគ ឬស្មើនឹង ជាង១៤០០ម៉ោង។
ចំណែកចំនួនរោងភាពយន្ត ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ដែលក្នុងឆ្នាំ ២០២៣ នេះ រោងភាពយន្តមានប្រមាណ ២៥រោងនៅទូទាំងប្រទេស និងមានបន្ទប់បញ្ចាំង ចំនួន១១៤បន្ទប់បញ្ចាំង ឬស្មើនឹង ១៨៩០០កៅអី ជាមួយចំនួនអ្នកទស្សនាភាពយន្តនៅតាម រោងភាពយន្តស្ថិតក្នុងចំនួនប្រហាក់ប្រហែលនឹងជាង៣លាននាក់។
ទន្ទឹមនឹងការកើនឡើងនៃចំនួនរោងភាពយន្ត ក៏ដូចជាចំនួនទស្សនិកជន មន្រ្តីនៃនាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានពិនិត្យឃើញពីកំណើននៃភាពយន្តបរទេសនាំចូលជាច្រើន ដែលបានបកប្រែបញ្ចូលសំឡេងជាភាសាខ្មែរ ហើយចាក់បញ្ចាំងតាមរោងភាពយន្តនានា មានការកើនឡើងផងដែរ។
លោក ប៉ុក បូរក្ស បានសង្កត់ធ្ងន់ថា ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ គឺទាមទារឱ្យការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងផ្នែក ឯកជន ទាំងស្ថាប័នរដ្ឋ ដើម្បីរួមគ្នាជជែក ពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក ដោយស្មារតីឆន្ទៈម្ចាស់ការ ជំរុញលើកកម្ពស់គុណភាពភាពយន្តរបស់កម្ពុជា៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ