Connect with us

ព័ត៌មានជាតិ

លោកស្រី ឱ វណ្ណឌីន ច្រាន ចោល ការចុះផ្សាយមិនត្រឹមត្រូវរបស់វិទ្យុអាស៊ីសេរី ស្ដីអំពីវ៉ាក់សាំង ស៊ីណូហ្វាម

បានផុស

នៅ

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងសុខាភិបាល ផ្ញើសារជាសំឡេងតាមរយៈបណ្តាញសង្គម Telegram នៅល្ងាចនេះថា លោកស្រីសូមច្រានចោលទាំងស្រុងនូវការចុះផ្សាយមិនត្រឹមត្រូវរបស់វិទ្យុអាស៊ីសេរីដោយមិនបានលើកយកនូវសម្ដីនៃការពន្យល់ឱ្យបានច្បាស់លាស់ស្ដីអំពីវ៉ាក់សាំង ស៊ីណូហ្វាម ដែលជាជំនួយមនុស្សធម៌របស់ចិន​ ដែលធ្វើឱ្យមានភាពច្របូកច្របល់ភ័ន្តច្រឡំនៅក្នុងមតិរបស់សាធារណៈទៅលើបញ្ហាយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ដែលកំពុងចាប់ប្រព្រឹត្តទៅនៅថ្ងៃនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការច្រានចោលនេះ បន្ទាប់ពី គេហទំព័រ វិទ្យុអាស៊ីសេរី បានចេញផ្សាយព័ត៌មាន កាលពីពេលថ្មីៗនេះ ដែលមានចំណងជើងថា “លោក ហ៊ុន សែន រុញ​ឲ្យ​មន្ត្រី​ដទៃ​ចាក់​វ៉ាក់សាំង​ចិន ជំនួស​លោក” ដោយគេហទំព័របានសរសេរថា៖ “លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្រោយ​បាន​ស្ទាក់ស្ទើរ និង​ផ្លាស់​ប្ដូរ​ចិត្ត​ជា​ច្រើន​ដង រឿង​ចាក់​វ៉ាក់សាំង​ចិន ដែល​គ្មាន​ការ​ទទួល​ស្គាល់​ពី​អង្គការ​សុខភាព​ពិភពលោក នៅ​ទីបំផុត បាន​រុញ​ឲ្យ​មន្ត្រី​ដទៃ​ចាក់​វា ជំនួស​រូប​លោក”។

លោកស្រី មានប្រសាសន៍ថា ក្នុងនាមជាថ្នាក់ដឹកនាំ និងអ្នកនាំពាក្យនៃក្រសួងសុខាភិបាល លោកស្រីសូមបញ្ជាក់ថា ការចាក់វ៉ាក់សាំងកូវីដ១៩ដែលបើកយុទ្ធនាការនៅថ្ងៃនេះ គឺសុទ្ធតែជាការស្ម័គ្រចិត្តទាំងអស់ រួមទាំងរូបលោកស្រីផ្ទាល់ ហើយក៏មានការចុះហត្ថលេខារួចហើយដែរ និងបានទទួលព័ត៌មានគ្រប់ជ្រុងជ្រោយពីក្រុមគ្រូពេទ្យដែលបានផ្ដល់ព័ត៌មានជាបឋម មុននឹងមានការសម្រេចចិត្តចាក់វ៉ាក់សាំងនេះ។

លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា៖ “ថ្វីដ្បិតតែមានការបញ្ជាក្ដី ឬការស្នើសុំក្ដី ពីសម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏ប៉ុន្តែការចាក់វ៉ាក់សាំងនេះមានតម្លៃថ្លៃថ្លា ហើយក៏ឈរលើគោលការណ៍ស្ម័គ្រចិត្តទាំងអស់ អត់មានការបង្ខិតបង្ខំឡើយ។ ប៉ុន្តែអ្វីដែលសំខាន់ គឺសារៈប្រយោជន៍នៃការចាក់វ៉ាក់សាំង គឺមានគុណប្រយោជន៍ធំធេងសម្រាប់បុគ្គលគ្រប់រូបដែលទទួលបាននូវវ៉ាក់សាំងកូវីដ១៩ ដើម្បីការពារខ្លួនបុគ្គលនោះ ក្នុងការបង្កើតបានកងការពារដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩ ជាពិសេសកុំឱ្យសរីរាង្គរបស់មនុស្សមានសភាពធ្ងន់ធ្ងរនៅពេលមានការវាយលុកពីវីរុសកូវីដ១៩”។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ទៀតថា ការចាក់វ៉ាក់សាំងគឺអាស្រ័យលើបុគ្គលដែលស្ម័គ្រ ឬមិនស្ម័គ្រចិត្ត បើបុគ្គលមិនស្ម័គ្រចិត្តចាក់ ក៏គ្មានអ្នកណាទៅបង្ខិតបង្ខំគាត់បានដែរ។ ប្រទេសយើងកំពុងឆ្ពោះទៅការអភិវឌ្ឍ ហើយយើងត្រូវការរក្សាសុខភាពប្រជាពលរដ្ឋឱ្យបានមាំទាំ និងដាក់វិធានការទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩។

លោកស្រី បានលើកឡើងថា យន្តការចាក់វ៉ាក់សាំងនេះ មិនមែនមានតែនៅកម្ពុជាទេ គឺមាននៅទូទាំងសាកលលោក ចំណែកអង្គការសុខភាពពិភពលោកក៏កំពុងជំរុញឱ្យមានការចាក់វ៉ាក់សាំងនៅតាមប្រទេសនានានៅក្នុងពិភពលោកដែរ។

លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា៖ “ខ្ញុំធ្លាប់បានពន្យល់រួចហើយថា វ៉ាក់សាំង ស៊ីណូហ្វាម ដែលជាអំណោយរបស់សាធារណរដ្ឋចិននេះ ត្រូវបានអង្គការសុខភាពពិភពលោកកំពុងពិនិត្យដែលមានវឌ្ឍនភាពល្អ ហើយរហូតមកដល់ពេលនេះ យើងមិនទាន់លឺថាវ៉ាក់សាំងនេះមានបញ្ហាណាមួយដែលបង្អាក់នូវដំណើរការនៃការវាយតម្លៃរបស់អង្គការសុខភាពពិភពលោកទេ។ ផ្ទុយទៅវិញអ្វីដែលយើងលឺ គឺអង្គការសុខភាពពិភពលោកនឹងឆ្ពោះទៅរកការដាក់វ៉ាក់សាំងនេះចូលទៅក្នុងបញ្ជីប្រើប្រាស់ជាបន្ទាន់សម្រាប់ឱ្យពិភពលោកអាចប្រើប្រាស់នូវវ៉ាក់សាំងនេះ។ ទន្ទឹមនឹងនេះ សាធារណរដ្ឋចិនបានអនុម័ត និងបានចាក់ប្រជាជនចិនជាង៣០លាននាក់រួចហើយ ព្រមទាំងបានចាក់នៅតាមបណ្ដាប្រទេសចំនួនទៀតផងដែរ”។

គួរបញ្ជាក់ផងដែរថា នៅក្នុងដំណើរការចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​កូវីដ១៩ នៅ​ព្រឹកនេះ​ បុត្រ បុត្រប្រសារសម្ដេចតេជោ និង ​ឥស្សរជន​ជាន់​ខ្ពស់​មួយ​ចំនួន បាន​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​រួច​រាល់​ហើយ។

ក្នុងនោះមានដូចជា លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ លោក ម៉ៅ ធនិន អភិបាល​ខេត្ត​ពោធិសាត់ លោក គួច ចំរើនអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួង​សុខាភិបាល និង លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល ជាដើម៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ៧ ម៉ោង មុន

លោក ប៉ែន បូណា ហៅ​ទណ្ឌិត​សម រង្ស៊ី ថា ជា​អ្នកនយោបាយ​អង្ករ​កំប៉ុង​វិល​ក្បុង​ដោយសារ​រត់​តោង​កន្ទុយក្បិន​គេ

អត្ថាធិប្បាយ៧ ម៉ោង មុន

លោក  ប៉ែន បូណា៖«សម រង្ស៊ី ជាអ្នកនយោបាយអង្ករកំប៉ុងវិលក្បុងដោយសាររត់តោងកន្ទុយក្បិនគេ»

ព័ត៌មានជាតិ៩ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌមានជ័យ​ដាក់​គ្រឿង​ចក្រ ចុះ​ប្រមូល​សំរាម​នៅ​ប្រឡាយស្ទឹងមានជ័យ

នយោបាយ៩ ម៉ោង មុន

អ្នកវិភាគ និងឃ្លាំមើល ៖ ភាព​ស្ងៀមស្ងាត់​ជុំវិញ​បញ្ហាព្រំដែន មិនមែន​ជា​ការ​បណ្ដោយ​ឱ្យ​ថៃ​រំលោភ​បំពាន​តាម​អំពើ​ចិត្ត​ទេ

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីយុត្តិធម៌ ចង់ឃើញចៅក្រម​ ព្រះរាជអាជ្ញាធ្វើការងារដោយមិនវៀចវេរ ជាជាងឃើញអ្នកទាំងនោះអស់តំណែង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មេដឹកនាំ​អាស៊ី ៤​រូប ដែល​ ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

នយោបាយ១៥ ម៉ោង មុន

អ្នកនាំពាក្យ៖ លោក សម រង្ស៊ី គ្មានចេះធ្វើអ្វីជាប្រយោជន៍ជាតិទេ ចេះតែមួលបង្កាច់ បំភ្លៃ និងកេញចំណេញពីព្រឹត្តិការណ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

រុស្ស៊ី បោះពាក្យថា លក្ខខណ្ឌបទឈប់បាញ់គឺខ្លួនជាអ្នកកំណត់ មិនមែនសម្រេចដោយអាមេរិកទេ

ជីវិតកម្សាន្ដ២០ ម៉ោង មុន

នាដការី ឈឹម ចាន់ស្រីណុច ជួបទុក្ខធំបាត់បង់ម្តាយ ខណៈកំពុងបន្តបេសកកម្មសម្ដែងជូនជាតិនៅបារាំង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ឆេះមន្ទីរពេទ្យនៅបាងកក បង្កការផ្អើលឆោឡោនិងជម្លៀសអ្នកជំងឺ យ៉ាងតក់ក្រហល់

Sokha Hotels

ព័ត៌មានពេញនិយម