ព័ត៌មានជាតិ
រដ្ឋមន្រ្តីការពារជាតិកម្ពុជា ឡាវ និងវៀតណាម ជួបគ្នាជាមិត្តភាពលើកិច្ចការពារព្រំដែន
រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ឡាវ និងវៀតណាម បានជួបគ្នាជាមិត្តភាពលើកិច្ចការពារព្រំដែនរវាងប្រទេសទាំងបី ស្ថិតនៅតំបន់មរកតកន្ទុយនាគ។ កិច្ចជំនួបរវាងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងបីនេះ បានធ្វើឡើងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចបង្គោលព្រំដែនជាប់ប្រទេសទាំងបី។

ការរៀបចំជំនួបប្រាស្រ័យមិត្តភាពគ្នានៅចំណុចបង្គោលព្រំដែនជាប់ប្រទេសទាំងបី នៅតំបន់មរកតកន្ទុយនាគនេះ គឺដោយសារបង្គោលស្ថិតនៅក្នុងតំបន់នេះ គឺជាការបង្ហាញនូវចំណងមិត្តភាពរវាងប្រទេសទាំងបីឱ្យកាន់តែប្រសើរបន្ថែមទៀតក្នុងកិច្ចការពារចំណុចព្រំដែនប្រទេសទាំងបី។

កិច្ចជំនួបប្រាស្រ័យមិត្តភាពនៃក្របខណ្ឌរដ្ឋមន្រ្តីការពារជាតិ លើកទី១នេះ មានការគោរពបង្គោលព្រំដែនអធិបតេយ្យ ការលាបពណ៌បង្គោល ការធ្វើជាសក្ខីភាពក្នុងការល្បាតរួមរវាងឆ្មាំការពារព្រំដែនប្រទេសទាំងបី និងធ្វើពិធីដាំដើមឈើជានិមិត្តរូប ជាដើម។
បន្ថែមពីនេះ រដ្ឋមន្រ្តីការពារជាតិទាំងបីប្រទេស ក៏បានអញ្ជើញពិនិត្យមើលលំហាត់សមយុទ្ធផ្នែកសុខាភិបាលរបស់កងទ័ពទាំងបី ស្ដីពីការសង្រ្គោះគ្រោះមហន្តរាយ និងផ្នែកសុខាភិបាល នៅក្បែរតំបន់មរតកតកន្ទុយនាគ និងការចូលរួមពិធីកាត់ខ្សែបូរសម្ពោធអគារវប្បធម៌ផងដែរ៕



-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត