Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំដាក់បញ្ចូលកម្មវិធីសិក្សាថ្មីបែបទំនើបរបស់ជប៉ុននៅកម្រិតបឋមសិក្សា

បានផុស

នៅ

ក្រសួងអប់រំយុវជន និងកីឡា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនបានដាក់ឲ្យដំណើរការកម្មវិធិសិក្សាថ្មីបែបទំនើបរបស់ប្រទេសជប៉ុននៅតាមសាលាបឋមសិក្សារដ្ឋមួយចំនួន ដើម្បីឲ្យសិស្សអាចចេះគិតបែបគណិតវិទ្យា ចេះត្រិះរិះពិចារណានិងចេះដោះស្រាយបញ្ហាផ្សេងៗពិសេសធ្វើឲ្យកុមារមានភាពវ័យឆ្លាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងពិធីសម្ពោធជាផ្លូវការនូវ កម្មវិធីសិក្សា Think!Think! នៅថ្ងៃទី១០ខែកុម្ភៈនេះនៅមជ្ឍមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុនលោកស្រី ហារ៊ុកុ កាមីអិ ប្រធានតំណាងការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ ថាThink!Think! គឺជាកម្មវិធីសិក្សាលេខ១របស់ប្រទេសជប៉ុនដែលផ្តល់នូវឱកាសដ៏ល្អបំផុតមួយសម្រាប់សិស្សានុសិស្សក្នុងការអភិវឌ្ឍន៍នូវជំនាញនៃការគិតបែបស៊ីជម្រៅ ជំនាញនៃការទំនាក់ទំនងក្នុងសង្គម គំនិតច្នៃប្រឌិត ការលើកទឹកចិត្ត ភាពជឿជាក់និងការមានទំនុកចិត្តលើខ្លួនឯង។

លោកស្រីបានឲ្យដឹងទៀតថា ជាជំហានដំបូងនៃគម្រោងនេះកម្មវិធីនេះនឹងដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សាកុំព្យូទ័ររបស់សាលារដ្ឋចំនួ ន៨នៅក្នុងចំណោម៦ខេត្តរហូតដល់ឆ្នាំ២០២២ សម្រាប់សិស្សា នុសិស្សចំនួន៣០០០នាក់។

លោកស្រីបានបន្តថាបន្ទាប់ពីនោះយើងក៏រំពឹងផងដែរថាអាចនឹងធ្វើការពង្រីកនូវវិសាលភាពរបស់ខ្លួនអោយក្លាយទៅជាកម្មវិធីសិក្សាថ្នាក់ជាតិសម្រាប់ជំហានបន្ទាប់។

លោក បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានទទួលស្គាល់ថា Think!Think! គឺជាកម្មវិធីអប់រំដ៏អស្ចារ្យបំផុតមួយដែលជួយដល់ការអភិវឌ្ឍនូវជំនាញនៃការគិតបែបស៊ីជម្រៅ និងជំនាញទន់ផងដែរ។វាអាចជួយអោយសិស្សានុសិស្សបានរៀននូវជំនាញថ្មីៗដែលជាតម្រូវការចាំបាច់នាពេលអនាគត។

លោក រដ្ឋមន្ត្រីសង្ឃឹមថានឹងមានសិស្សានុសិស្សជាច្រើននាក់ផ្សេងទៀតនឹងមានឱកាសបានរៀនកម្មវិធីសិក្សានេះនាពេលអនាគត។

គួរបញ្ជាក់ថាទាក់ទងជាមួយនឹងគម្រោងនេះ JICA ក៏បាននឹងកំពុងបើកដំណើរការនូវថ្នាក់រៀនមួយនៅឯមជ្ឍមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុនដែលហៅថាCJCC ដែលកុមារគ្រប់គ្នាអាចចូលរៀនកម្មវិធីនេះបាន៕

សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ជីវិតកម្សាន្ដ៤ ម៉ោង មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

Sokha Hotels

ព័ត៌មានពេញនិយម