ព័ត៌មានជាតិ
មកដល់ពេលនេះ នៅកម្ពុជាមានវត្តអារាមសរុប៥ ១៣៣វត្ត ខណៈព្រះសង្ឃមានជិត៧ម៉ឺនអង្គ
នៅកម្ពុជាមានវត្តអារាមព្រះពុទ្ធសាសនានៅគ្រប់ទិសទីទូទាំងប្រទេស ដែលគិតមកដល់ពេលនេះ មានវត្តអារាមសរុប៥ ១៣៣វត្តហើយ និងមានព្រះសង្ឃសរុបចំនួន៦៨ ៩៦៧អង្គ។ នេះបើតាមរបាយការណ៍របស់លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា។

ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទាំង នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ លោក ចាយ បូរិន បានថ្លែងឱ្យដឹងថា៖ បច្ចុប្បន្ន ក្រោមដំបូលនៃសន្តិភាព វត្តអារាមត្រូវបានកសាងជាបន្តបន្ទាប់ពាសពេញប្រទេស នៅគ្រប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងនោះ ព្រះពុទ្ធសាសនាថេរវាទ មានវត្តសរុបចំនួន៥ ១៣៣វត្ត (មហានិកាយមាន៤ ៨៦៦វត្ត និងធម្មយុត្តិកនិកាយមាន២៦៧វត្ត)។

ក្នុងចំណោមវត្តប្រមាណជាង៥ ១០០វត្តនេះ មានព្រះសង្ឃគង់សរុបចំនួន៦៨ ៩៦៧អង្គ ក្នុងនោះ ព្រះសង្ឃគណៈមហានិកាយមានចំនួន៦៦ ៦០៩អង្គ ខណៈព្រះសង្ឃគណៈធម្មយុត្តិកនិកាយចំនួន២ ៣៥៨អង្គ។ របាយការណ៍របស់លោករដ្ឋមន្ត្រី ក៏បានឱ្យដឹងដែរថា បច្ចុប្បន្ននេះ កម្ពុជា មានអាចារ្យ អាចារិនី ដែលទទួលបានការបណ្តុះបណ្តាលពីក្រសួងធម្មការ និងសាសនា មានរហូតទៅដល់ចំនួន១១ ៣៨៨រូបផងដែរ។

ចំពោះវិស័យពុទ្ធិកសិក្សាវិញ ត្រូវបានលោករដ្ឋមន្ត្រី ចាយ បូរិន អះអាងថា មានសាលាធម្មវិន័យ ថ្នាក់ត្រី ទោ ឯក សរុបចំនួន៥២៩សាលានៅទូទាំងប្រទេស ដែលមានសមណសិស្ស-សិស្សចំនួន១០ ៩៩២អង្គ/នាក់។ បន្ថែមពីនេះ ក៏មានពុទ្ធិកសិក្សា ចាប់ពីកម្រិតបឋមសិក្សា រហូតដល់កម្រិតឧត្តមសិក្សា ជាអាទិ៍ ពុទ្ធិកបឋមសិក្សា មានចំនួន៩៥០សាលា មានសមណសិស្ស-សិស្សចំនួន២៥ ០៤៥ អង្គ/នាក់ ពុទ្ធិកមធ្យមសិក្សាបឋមភូមិ មានចំនួន៣៨សាលា មានសមណសិស្ស-សិស្សសរុបចំនួន៥ ៩៣៣អង្គ/នាក់ និងពុទ្ធិកមធ្យមសិក្សាទុតិយភូមិមានចំនួន១៤សាលា ដែលមានសមណសិស្ស- សិស្សចំនួន២ ០៩៦ អង្គ/នាក់។
ពុទ្ធិកសាកលវិទ្យាល័យមានចំនួន៣ គឺពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងពុទ្ធិកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ក្នុងនោះ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ មាន២សាខាបន្ថែមទៀត នៅខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបង៕


-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក