ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន៖ រាត្រីចងចាំ ជាព្រឹត្តិការណ៍អាចឱ្យកូនខ្មែរចងចាំ ស្នាដៃដូនតា
សម្តេច ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានលើកឡើងថា ព្រឹត្តិការណ៍រាត្រីចងចាំ ជាព្រឹត្តិការណ៍មួយ ដែលអាចឱ្យកូនខ្មែរគ្រប់ជំនាន់ចងចាំ និងគោរពដឹងគុណនូវស្នាដៃរបស់ដូនតា។ សម្តេច បានលើកឡើងបែបនេះ ក្នុងព្រឹត្តិការណ៍រាត្រីចងចាំ នារាត្រីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅក្នុងបរិវេណព្រលានជល់ដំរី ក្រុងអង្គរធំ។

នៅក្នុងព្រឹត្តិការណ៍រាត្រីចងចាំនេះ សម្ដេច ម៉ែន សំអន បានគូសបញ្ជាក់ថា វប្បធម៌ ជាអត្តសញ្ញារបស់ជាតិ ដែលជាសម្បត្តិមរតកដ៏មានតម្លៃមហាសាលរបស់ដូនតាខ្មែរ ដែលបានបន្សល់ទុកសម្រាប់កូនចៅគ្រប់ជំនាន់។ សម្តេច ម៉ែន សំអន បន្តថា៖ «ព្រឹត្តិការណ៍រាត្រីចងចាំ ជាព្រឹត្តិការណ៍មួយ ដែលបានរម្លឹកកូនខ្មែរគ្រប់ជំនាន់ឱ្យចងចាំ និងមានកាតព្វកិច្ចត្រូវគោរពដឹងគុណនូវស្នាដៃរបស់ដូនតា ព្រោះថាការដឹងគុណ ជាគុណធម៌របស់មនុស្ស ហើយការដឹងគុណដល់បុព្វបុរសជាតិដែលបានធ្វើពលិកម្មសម្រាប់យើងទាំងអស់គ្នា គឺជាតម្លៃដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់មនុស្សគ្រប់ៗគ្នាទាំងកម្ពុជា និងទូទាំងសកលលោក ជាពិសេស សន្តិភាព ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ច និងវប្បធម៌ ក៏ដូចជាការនាំមកនូវវឌ្ឍនភាពសម្រាប់ជាតិ»។

ជាមួយគ្នានេះ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីករសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងដែរថា ព្រឹត្តិការណ៍រាត្រីចងចាំនេះ ធ្វើឡើងក្នុងគោលបំណងពីរសំខាន់ៗ ពោល គឺដើម្បីអបអរសាទរខួប៣១ឆ្នាំ នៃការចុះរមណីយដ្ឋានអង្គរទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ក៏ដូចជារំលឹកនឹកគុណដល់បុព្វការីជន ព្រះមហាក្សត្រជំនាន់មុនគ្រប់ព្រះអង្គ ដែលបានកសាងប្រាង្គប្រាសាទនានា បន្សល់ទុកនូវសម្បត្តិបេតិកភណ្ឌសិល្បៈ និងវប្បធម៌ជាច្រើន បម្រើនូវគុណប្រយោជន៍ផ្នែកសង្គម និងសេដ្ឋកិច្ចជូនអ្នកជំនាន់នេះ និងទៅអនាគត។
លោកស្រីបន្តថា ពិធីនេះ ក៏ឧទ្ទិសផងដែរចំពោះបុព្វបុរសខ្មែរ ឥស្សរជនខ្មែរគ្រប់ជំនាន់ អ្នកជំនាញការជាតិ អន្ដរជាតិ ដែលបានលះបង់កម្លាំងកាយកម្លាំងចិត្ត រហូតដល់អាយុជីវិត ដើម្បីរក្សាការពារ និងអភិរក្សមរតកវប្បធម៌ជាតិ។ បន្ថែមពីនេះ លោកស្រី ក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ ក្រុមការងារ ជាពិសេសសិល្បករ សិល្បការិនី ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ដែលបានសហការគ្នា ហ្វឹកហាត់ សម្តែងរួមគ្នាដោយប្រើប្រាស់ពេលវេលាខ្លី តែសម្តែងបានល្អគួរឱ្យកត់សម្គាល់។
គួរជម្រាបថា ព្រឹត្តិការណ៍នេះ មានការបង្ហាញជូននូវសម្បត្តិបេតិកភណ្ឌវប្បធម៌រូបី និងអរូបី ព្រមទាំង ទស្សនីយភាពសិល្បៈចម្រុះជាច្រើនទម្រង់។ មហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ មានការចូលរួមសម្តែងពីសិល្បករ សិល្បការិនីទាំងក្នុង និងក្រៅប្រព័ន្ធជាង៣០០នាក់៕
ដោយ៖ គឿន វេត




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ