ព័ត៌មានជាតិ
សួនមេអំបៅ នៅឧទ្យានជាតិកែប បន្តដំណើរការទទួលភ្ញៀវទេសចរចូលទស្សនា ដោយឥតគិតថ្លៃ
តំបន់សួនមេអំបៅនៅឧទ្យានជាតិកែប នៅតែដំណើរការបើកទ្វារទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិ ឲ្យចូលទស្សនាលេងកម្សាន្តដោយឥតគិតថ្លៃ។ នេះបើយោងតាម អ្នកស្រី ពេជ្រ ស៊ីនួន អ្នកមើលការខុសត្រូវ សួនមេអំបៅ បានឲ្យដឹង នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៣ នេះ។

អ្នកស្រី ពេជ្រ ស៊ីនួន អ្នកមើលការខុសត្រូវ សួនមេអំបៅ បានប្រាប់ឲ្យដឹងថា សួនមេអំបៅនេះ មានទីតាំងនៅជាប់ជ្រលងភ្នំ នៃឧទ្យានជាតិកែប ស្ថិតក្នុងភូមិកែប សង្កាត់កែប ក្រុង/ខេត្តកែប ដោយបានចាប់ផ្ដើមដំណើរការក្នុងឆ្នាំ ២០១៣ មកម្ល៉េះ។

អ្នកស្រី ពេជ្រ ស៊ីនួន បានបន្តថា បន្ទាប់ពីមានការផ្ទុះជំងឺកូវីដ-១៩ រហូតមកដល់បច្ចុប្បន្ន សួនមេអំបៅ ដែលជាគោលដៅទេសចរណ៍មួយនៅខេត្តកែប ហាក់ស្ងប់ស្ងាត់ភ្ញៀវទៅទស្សនា។ តែទោះជាយ៉ាងណាក៏ដោយ បើតាមការបញ្ជាក់របស់អ្នកគ្រប់គ្រង ថា សួនមេអំបៅ មិនទាន់មានគម្រោងថាបិទនៅឡើយទេ គឺនៅតែបើកទ្វារទទួលទេសចរឲ្យចូលទស្សនាដោយឥតគិតថ្លៃដដែល ម្យ៉ាងកន្លែងនេះមិនបានបើកដើម្បីស្វែងរកប្រាក់ចំណូលពីភ្ញៀវឡើយ។

អ្នកស្រី ពេជ្រ ស៊ីនួន បានបន្តទៀតថា សួនមេអំបៅក្នុងតំបន់ឧទ្យានជាតិកែប គឺជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយរបស់ខេត្តកែប នៅទីនោះមានដាំដើមផ្កាស្រុក និងផ្កាឈើព្រៃជាច្រើនប្រភេទ មានសួនចិញ្ចឹមសត្វមេអំបៅ មានខ្ចុះ និងទោងសម្រាប់អង្គុយលេង មានកន្លែងថតរូបអនុស្សាវរីយ៍ជាដើម ហើយការចូលទៅទស្សនាឥតគិតថ្លៃនោះឡើយ។

អ្នកស្រី បន្ថែមថា ដំបូងឡើយ សួនមេអំបៅ មានចិញ្ចឹមសត្វមេអំបៅប្រមាណ ១៩ ប្រភេទ ប៉ុន្តែបច្ចុប្បន្ននៅសល់តែ ៦ ឬ ៧ ប្រភេទប៉ុណ្ណោះ ដោយសារការបាត់បង់ធនធានធម្មជាតិតាមរយៈការឈូសឆាយដីភ្នំ និងការកាប់ព្រៃឈើ ដើម្បីធ្វើការអភិវឌ្ឍន៍ផ្សេងៗ ជាដើម…។

អ្នកស្រី បញ្ជាក់ថា សួនមេអំបៅ ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយ កាលពីមុន ទាំងភ្ញៀវជាតិ និងអន្តរជាតិ តែងចូលមកទស្សនាហូរហែមិនដាច់ទេ ដោយសារមិនតម្រូវឲ្យបង់ថ្លៃ ឬទិញសំបុត្រនោះឡើយ។ ក្នុងនោះដែរ ក្រោយពេលផ្ទុះជំងឺកូវីដ-១៩ រហូតមកដល់បច្ចុប្បន្ន សួនមេអំបៅ ហាក់នៅស្ងប់ស្ងាត់ភ្ញៀវមកទស្សនា។

អ្នកស្រី បញ្ជាក់ទៀតថា សួនមេអំបៅ មិនទាន់មានគម្រោងបិទនៅឡើយទេ គឺនៅតែបើកទ្វារទទួលទេសចរឲ្យចូលទស្សនាដោយឥតគិតថ្លៃដដែល ម្យ៉ាងកន្លែងនេះ មិនបានស្វែងរកប្រាក់ចំណូលពីភ្ញៀវទេសចរឡើយ ហើយប្រាក់ខែបុគ្គលិកថៅកែជាអ្នកទទួលខុសត្រូវ។

ដោយឡែក លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប ក៏បានបញ្ជាក់ឲ្យដឹងដែរថា សួនមេអំបៅ គឺជាកន្លែងគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយក្នុងចំណោមគោលដៅទេសចរណ៍ និងរមណីយដ្ឋានចំនួន ៤២ កន្លែង របស់ខេត្តកែប ហើយមន្ទីរតែងតែគាំទ្រ និងជួយសម្រួលរាល់ការងារផ្សេងៗ។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តកែប ជំនួសមុខឲ្យរដ្ឋបាលខេត្តកែប និងមន្ទីរជំនាញ បានថ្លែងអំណរគុណដល់ម្ចាស់សួនមេអំបៅដែលអនុញ្ញាតឲ្យភ្ញៀវទេសចរចូលទៅកម្សាន្តដោយឥតគិតថ្លៃ៕
អត្ថបទ ៖ សឹង រ៉ាត់




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ