Connect with us

ព័ត៌មានជាតិ

អគ្គមេបញ្ជាការ​កងទ័ព​ ប្រាប់កុំឲ្យខ្វល់ កុំឲ្យឈឺក្បាល​ ជាមួយអ្នកនិយាយ !

បានផុស

នៅ

នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទបានអះអាងថា  ​វត្ត​​មានកូនប្រុស​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​ថ្នាក់ដឹកនាំ​ ក្រសួងការពារជាតិ ដែល​​បាន​​ចាក់​វ៉ាក់​​សាំង​នាពេលនេះ គឺជាសារមួយសម្រាប់ប្រជាពលរដ្ឋ នៅទូទាំងប្រទេ​ស  ដូច្នេះ​យើងកុំឈឺក្បាល កុំខ្វល់ជាមួយអ្នក​និយាយ ពីព្រោះ​បច្ចុប្បន្ន​ មាន​ជាង៥០ប្រទេសហើយ ដែលគេផលិត​វ៉ាក់សាំង​នេះ ហើយផលិតមិន​ទាន់សេចក្តីត្រូវការផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នាយឧត្តមសេនីយ៍ វង្ស ពិសេន​ លើកឡើងថា ដោយ​មានការ​យក​ចិត្តទុកដាក់​របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចពិជ័យ​សេនា ទៀ បាញ់ វ៉ាក់សាំង​ប្រឆាំង​ជំងឺកូវីដ-១៩​ បានមកដល់កម្ពុជាហើយ ដូច្នេះគ្មានអ្វីត្រូវភ័យខ្លាចនោះទេ ហើយទោះជា​មាន​លុយ​ក៏ដោយ ក៏មិនចេះតែទិញបាន​ដែរ ពីព្រោះ​ការផលិត​នៅមាន​កំរិត ហើយការប្រើប្រាស់​នៅមាន​កំណត់ ដូច្នេះ​កងទ័ពគ្មានអ្វីត្រូវសង្ស័យទេ លើកលែងតែ​ប្រការមួយ​ចំនួនប៉ុណ្ណោះ ដែលក្រ​សួង​សុខាភិ​បាលបានហាម​ ក្រៅពីនោះ គឺត្រូវតែចាក់ទាំងអស់គ្នា។

ឆ្លើយតបសំណួររបស់អ្នកសារព័ត៌មាន ទាក់ទង​និងការលើកឡើងរបស់ជនអគតិមួយ​ចំនួន​អំពីការ​ចាក់វ៉ាក់សាំង ដែលជាអំណោយ​របស់សាធារណរដ្ឋប្រជាមានិតចិន​​ គឺជា​ការធ្វើ​តេស្ត​នោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បាន​បញ្ជាក់ថា “​តេស្តស្អី ៥៣ប្រទេសហើយ ដែលគេ​ផលិត ផលិតមិនទាន់ទៀត សព្វថ្ងៃផលិតមិនទាន់សេចក្តីត្រូវការ ដូចខ្ញុំនិយាយ មិញចឹង រឿង​អ្នកនិយាយ​ឲ្យវានិយា​យ​ទៅ ។ ឥឡូវថា នាំគ្នាធ្វើតេស្តម៉េច ទី១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ លោកឲ្យកូនរបស់លោកផ្ទាល់ នេះគឺជាសារមួយជូនទៅដល់ប្រជាពលរដ្ឋ​យើងទាំងមូល ខ្ញុំក៏ជាសាមួយ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការពារជាតិ ក៏ជាសារមួយ ​ដើម្បីបង្ហា​ញ​កងទ័ព​យើង​ទាំងមូល ក៏ដូចជាប្រជាពលរដ្ឋយើងទាំងមូល​នៅទូទាំងប្រទេស រឿងអ្នក​ឯង​និយាយវជតែនិយាយទៅ យើងមិនទៅឈឺក្បាលវិលមុខ​ជាមួយទេ”។

សូមបញ្ជាក់ថា ការលើកឡើងរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន ​បានធ្វើឡើង ខណៈលោក​បាន​អញ្ជើញ​ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ ​នៅ​មន្ទីរពេទ្យកេតុមាលា នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នេះ​ ហើយសម្រាប់​ថ្ងៃ១០ ខែកុម្ភៈ ​នេះដែរ មាន​ថ្នាក់ដឹកនាំមួយចំនួនរបស់កម្ពុជា ក៏ដូចជាកងទ័ព និងអ្នកសារព័ត៌មាន ដែលមានអាយុចន្លោះពី១៨ ទៅ៥៩ឆ្នាំ បានទៅ​ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន​។

ការទទួលវ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩​​ ឈ្មោះ សីណូហ្វាម (Sinopharm) ធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត នៅទីតាំងចំនួន៤ រួមមាន៖ ទី១, មន្ទីរពេទ្យកាល់ម៉ែត សម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ ទី២, មន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ ទី៣, មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រាប់ឥស្សរជនជាអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត និងទី៤, មន្ទីរពេទ្យកុមារជាតិ សម្រាប់អ្នកសារព័ត៌មាន៕

កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

នយោបាយ៥ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានជាតិ៦ ម៉ោង មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ៧ ម៉ោង មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១៨ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១៩ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម២០ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ១០ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម