Connect with us

ព័ត៌មានជាតិ

យុវតីមួយចំនួន និយាយថា ពួកគេចូលចិត្តអានសៀវភៅបែបប្រលោមលោក

បានផុស

នៅ

ក្នុងកម្មវិធីពិព័រណ៍សៀវភៅលើកទី ១០ ឆ្នាំ ២០២៣នេះ គេសង្កេតឃើញមានយុវជន-យុវតី​ ដែលភាគច្រើនជាសិស្ស-និស្សិត បានចាប់អារម្មណ៍ទៅទស្សនា និងទិញសៀវភៅយ៉ាងច្រើន។ យុវតី ២រូប ដែលចូលរួមកម្មវិធីពិព័រណ៍សៀវភៅ បានបង្ហាញចំណាប់អារម្មណ៍ថា​ ពួកគេចូលចិត្តអានសៀវភៅបែបប្រលោមលោក ព្រោះសៀវភៅប្រភេទនេះ បានបណ្ដុះស្មារតី និងលើកទឹកចិត្តមនុស្សគ្រប់រូប ឱ្យចេះស្រឡាញ់ការសិក្សា គ្រួសារបងប្អូន និងមានក្ដីសង្ឃឹមក្នុងជីវិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុវតី រ៉ើន ដារីតា​ និស្សិតឆ្នាំទី ១ មកពីខេត្តតាកែវ បានប្រាប់់ឱ្យកម្ពុជាថ្មីដឹងថា កញ្ញា មកចូលរួមកម្មវិធីពិព័រណ៍សៀវភៅនេះ គឺជាលើកទី ១ ហើយអ្វីដែលកញ្ញាចា​ប់អារម្មណ៍ក្នុងថ្ងៃពិព័រណ៍សៀវភៅនេះ គឺបានមើលឃើញថា គ្រប់ស្ដង់ ឬតុបលក់សៀវភៅ ភាគច្រើនសម្បូរទៅដោយសៀវភៅប្រលោមលោក និងសៀវភៅបែបលើកទឹកចិត្តមនុស្សឱ្យស្រឡាញ់ជីវិត ចេះតស៊ូក្នុងឆាកជីវិតរស់នៅ ជាដើម។

ដារីតា បានបន្ថែមថា សម្រាប់រូបកញ្ញាផ្ទាល់ ចូលចិត្តទិញសៀវភៅបែបប្រលោមលោក ដើម្បីយកទៅអានបន្ទាប់ពីទំនេរពីការសិក្សារៀនសូត្រ ពីព្រោះកញ្ញាគិតថា​ សៀវភៅប្រភេទនេះ ពេលអានចប់ទៅបានជួយឱ្យកញ្ញាមានផ្នត់គំនិត គិតតែរឿងបែបវិជ្ជមាន ចេះស្រឡាញ់គ្រួសារ និងបងប្អូន រស់នៅប្រកបដោយសេចក្ដីសុខផ្លូវចិត្ត។ ក្រៅពីនេះ ដារីតា ក៏បានបង្ហើបឱ្យដឹងថា នៅថ្ងៃអនាគតខាងមុខ កញ្ញាក៏មានក្ដីស្រមៃមួយនឹង ចង់ក្លាយទៅអ្នកនិពន្ធប្រលោមលោកមួយរូបដែរ ប្រសិនបើមានឱកាស និងពេលវេលាសមរម្យមួយ កញ្ញានឹងចាប់យកការសរសេរប្រលោមលោក ដូចរៀមច្បងអ្នកនិពន្ធមុនៗ ផងដែរ។

ចំណែក កញ្ញា ផែន ចន្នា និស្សិតឆ្នាំទី ៣ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក៏បានឱ្យកម្ពុជាថ្មី ដឹងដែរថា កញ្ញា មកចូលរួមកម្មវិធី ពិព័រណ៍សៀវភៅនៅឆ្នាំនេះ កញ្ញាចាប់អារម្មណ៍ចំពោះសៀវភៅបែបប្រលោមលោក បែបទស្សនវិជ្ជា ពីព្រោះសៀវភៅប្រភេទនេះ ជួយឱ្យកញ្ញា បានយល់ដឹងពីទស្សនវិជ្ជា ដែលទាក់ទងនឹងព្រឹត្តិការណ៍សង្គម និងមួយផ្នែកទៀត ជួយឱ្យកញ្ញា អាចមានគំនិតគិតបែបទស្សនវិជ្ជា ចំពោះការត្រិះរិះពិចារណា ចំពោះរឿងរ៉ាវជួបប្រទះ ក្នុងជីវីតរស់នៅប្រចាំថ្ងៃ។ សម្រាប់ ចន្នា ជាទូទៅកញ្ញាបានអានសៀវភៅ ក្នុងមួយខែចាប់ពី ២ក្បាល ទៅ៣ក្បាល នៅពេលដែលឆ្លៀតពេលពីការរៀនសូត្រនៅសាលាផ្ទាល់ និងការងារ តែប៉ុណ្ណោះ។

ដោយឡែក យុវជន យ៉េន ម៉ាលីន អតីតនិស្សិតបរិញ្ញាបរិញ្ញាបត្រ ជំនាញទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យកម្ពុជា ក៏បានឱ្យប្រាប់កម្ពុជាថ្មីខុសពី យុវតី ២នាក់ខាងលើ ពីព្រោះលោកមានចំណង់ចំណូលចិត្តអានសៀវភៅ ទាក់ទងនឹង នយោបាយ សេដ្ឋកិច្ច ប្រវត្តិសាស្រ្ដ និងទំនាក់ទំនងអន្ដរជាតិ ដោយលោកអះអាងថា​ សៀវភៅទាំងនេះវាអាចជួយដល់ការសិក្សា និងការងាររបស់លោក ផងដែរ។

ចំណែក អ្វីដែលមើលឃើញថា យុវជនខ្លះក៏និយមជ្រើសរើសការអានសៀវភៅ បែបប្រលោមលោក មនោសញ្ចេតនា និងស្នេហា គឺវាស្ថិតទៅលើចំណង់ចំណូលចិត្ត របស់យុវជន ឬសិស្ស-និស្សិត ដែលនិយមចូលចិត្តប្រលោមលោក តែប៉ុណ្ណោះ៕

អត្ថបទ ៖ សួស​ សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម