ព័ត៌មានជាតិ
ក្រសួងហាមបេក្ខជនប្រឡងមន្ត្រីកសិកម្មឃុំ យកសំណៅឯកសារ និងឧបករណ៍អេឡិកត្រូនិកជាប់ខ្លួន
ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៣ នេះ បានចេញសេចក្ដីណែនាំមួយដល់បេក្ខជនចូលរួមប្រឡងជ្រើសរើមន្ត្រីកសិកម្មឃុំ ឆ្នាំ ២០២៣ ដោយត្រូវចូលមកមណ្ឌលប្រឡងហាមយកឯកសារ និងឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទជាប់ខ្លួន។

សេចក្ដីណែនាំរបស់ក្រសួងមុខងារសាធារណៈបង្ហាញថា ករណីមកយឺតម៉ោងតិចជាង ១៥ នាទី បន្ទាប់ពីការចាប់ផ្ដើមវិញ្ញាសាត្រូវសុំការអនុញ្ញាតពីប្រធានមណ្ឌលជាមុនទើបអាចចូលប្រឡងបាន និងប្រគល់សន្លឹកកិច្ចការប្រឡងតាម៉ោងកំណត់។
ចំពោះការមកយឺតម៉ោង លើស ១៥ នាទី បន្ទាប់ពីវិញ្ញាសាចាប់ផ្ដើម មិនអនុញ្ញាតឱ្យចូលរួមប្រឡងជាដាច់ខាត។

ការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ ២០២៣ នឹងរៀបចំធ្វើឡើង នៅថ្ងៃទី ១៧ ខែធ្នូ នៅសាកលវិទ្យាលភូមិន្ទភ្នំពេញ។ បេក្ខជនចូលរួមប្រឡងសរុបមានចំនួន ៣ ៣៨១ នាក់ សម្រាប់ការជ្រើសរើស ២៥០ នាក់។
នៅដើមឆ្នាំ ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់នឹងជ្រើសរើសបន្ថែម ៨០០ នាក់ទៀត និង ឆ្នាំ ២០២៥ ថែម ៥៥០ នាក់ឲ្យគ្រប់ ១ ៦០០ នាក់៕



-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?