Connect with us

ព័ត៌មានជាតិ

សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ពន្យល់ពីមូលហេតុ​ដែល​​វ៉ាក់សាំង​​បង្ការកូវីដ-១៩​ ចាក់បាន​ពីអាយុ១៨​ ដល់៥៩​ឆ្នាំ​

បានផុស

នៅ

សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ បានពន្យល់​​ពី​មូល​ហេតុមួយចំនួន​ដែល​ថា​ ​វ៉ាក់សាំងបង្ការកូវីដ-១៩​ ដែលជាអំណោយរបស់រដ្ឋាភិបាលចិន ប្រភេទ Sinopharm ដែលអាចចាក់បាន​ពីអាយុ១៨ ​ដល់៥៩ឆ្នាំ ​តែបើតាម​សម្ដេច​ពិជ័យ​សេនា មនុស្សដែលមានអាយុលើស៦០ឆ្នាំ​រិតតែមានប្រសិទ្ធភាព។​

សម្ដេច​ពិជ័យ​សេនា ទៀ បាញ់​ បានមានប្រសាសន៍ថា ថ្មីៗនេះ​សាព័ត៌មានម៉ារ៉ុកបានផ្សាយថា  វ៉ាក់សាំង Sinopharm​ នេះ​បើចាក់ទៅលើមនុស្សអាយុជាង៦០ឆ្នាំ កាន់តែមានប្រសិទ្ធភាពថែមទៀត និងមានសុវត្ថិភាពកាន់តែល្អ  ហើយបើតាមក្រសួងសុខាភិបាលវ៉ាក់សាំង Sinopharm​ នេះ មានប្រសិទ្ធភាពជាង៧០ភាគរយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចបានពន្យល់ថា កន្លងមក​នេះមានការផ្សព្វផ្សាយទាក់ទងទៅនឹងអាយុ នៃការចាក់វ៉ាក់សាំង ដោយចាប់ពី១៨ ឆ្នាំរហូតដល់៥៩ ឆ្នាំជាដើម​។ សម្ដេចបញ្ជាក់ថា អ្នកដែលមានអាយុ១៨ ឆ្នាំរហូតដល់៥៩ ឆ្នាំ គឺជាមនុស្ស​ដែលធ្វើ​ការងារខ្លាំង ធ្វើការងារធ្ងន់ ឬក៏ធ្វើការគ្រប់ជំនាញ ដែលជាមនុស្សមាន​ការងារប្រឈមខ្លាំង  ហើយត្រូវបាន​​គេឲ្យតម្លៃថា ជាមនុស្សមានហានិភ័យខ្ពស់ ដូច្នេះនៅពេល​មានវ៉ាក់សាំង​គួរតែផ្ដល់ឲ្យអ្នកទាំងនោះសិន។

ចំណែកអ្ន​ក ដែលមានអាយុជាង៦០ ឆ្នាំ ជាអ្នក​ដែលចូលនិវត្តន៍ គាត់ មិនចេញទៅខាងក្រៅផ្ទះ គាត់ស្ថិតនៅក្នុងផ្ទះ ដូច្នេះពួកគាត់មិនមានហានិភ័យអ្វីនោះទេ  ​​ប៉ុន្តែនៅពេល​​មានវ៉ាក់សាំង គេនឹងចាក់ជូនទាំងអស់ នេះ​​គឺជារឿងពិត។

ជាមួយនឹងការលើកឡើងខាងលើនេះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានអះអាងថា ថ្នាក់ដឹក​នាំក្រសួងការពារជាតិ ក៏ដូចជាថ្នាក់ដឹកនាំនៅក្នុងកងយោធពលខេមរភូមិន្ទ ដែលមានអាយុច្រើន ហើយមានវត្តមាននៅទីនេះ សម្ដេច​​បានស្នើសុំទៅសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីចាក់ជូនពួកគាត់ផងដែរ ពីព្រោះពួកគាត់មួយចំនួន គឺជាក្រុមដែលមានហានិភ័យខ្ពស់ នៅក្នុងការងារ ហើយសម្ដេច​តេជោ ក៏បានឯកភាពឲ្យចាក់ផងដែរ ដោយសម្ដេចតេជោបានបញ្ជាក់ថា “នាំគ្នាចាក់ទៅវ៉ាក់សាំង​នេះគ្មានបញ្ហាអ្វីទេ”។

មានប្រសាសន៍នៅក្នុងពិធីនោះដែរ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ​​បានអះអាងថា ​នៅ​ថ្ងៃទី​១០ ខែកុម្ភៈ នេះ​គឺជា​ថ្ងៃ​ដំបូង​នៃ​ការចាក់​សាំង​ប្រឆាំង​ជំងឺ​កូ​វីដ​១៩ ជូន​កងទ័ព ហើយ​យើង​មាន​មោទនភាព​ដែល​កម្ពុជា ជាពិសេស​កង​ខេមរភូមិន្ទ​បានទទួល​វ៉ាក់សាំង​ចាក់​បង្ការជំងឺ​កូ​វីដ​១៩ ជូន​ដល់​កងទ័ព។

សម្ដេច​ពិជ័យ​សេនា​បន្តថា នៅថ្ងៃនេះ​ដែរ ​ជា​ថ្ងៃ​យុទ្ធនាការ​ដំបូង​នៃ​ការចាក់​វ៉ាក់សាំង​បង្ការជំងឺ​កូ​វីដ​១៩ ដល់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ក្រសួងការពារជាតិ​។​ ការចាក់​នេះ ​គឺជា​ការការពារ​ខ្លួន​មួយកម្រិត​ទៀត ហើយ​ការដែល​យើង​ទទួលបាន វ៉ាក់សាំង​ចាក់​ចូលទៅក្នុង​ខ្លួន​របស់​យើង ​គឺជា​អាវ​ក្រោះ​ក្រៅ​មួយ​ដែរ ​ពីព្រោះ​វ៉ាក់សាំង​នេះ ​នឹង​បង្កើន​សមត្ថភាព​ក្នុងការ​ការពារ​ខ្លួន​របស់​យើង​។​

សម្ដេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​​​បានបញ្ជាក់ដែរ​ថា ស​ម្ដេច​បាន​ចាក់​វ៉ាក់សាំង​នេះ​រួចរាល់​ហើយ​នៅសល់តែ​១០​ថ្ងៃ​ទៀត​តែប៉ុណ្ណោះ​គ្រប់​មួយខែ​ ហើយក្រុមគ្រូពេទ្យចិន គឺជាអ្នកចាក់ឲ្យ។ ​មុន​ដែល​សម្ដេច​ចាក់​វ៉ាក់សាំង​នេះ ​ក៏មាន​អ្នក​មួយ​ចំនួន​​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​មុន​សម្ដេច​ទៀតផង​។ នៅពេល​ដែល​សម្ដេច​ចាក់​វ៉ាក់សាំង​នេះ​ទៅ ​​ឃើញថា​មានគុណ​ភាពល្អ​ គឺ​មិនមាន​បញ្ហា​អ្វី​ទាំងអស់​​។ ចំណែក​មនុស្ស​មួយចំនួន​ដែល​នៅ​ជុំវិញខ្លួន​សម្ដេច​ក៏បាន​ចាក់​វ៉ាក់សាំង​នេះហើយ​ដែរ​៕

កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១២ នាទីutes មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ៤៤ នាទីutes មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម១ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ព័ត៌មានជាតិ២ ម៉ោង មុន

ស្នងការ​រាជធានី ៖ បុណ្យ​ចូលឆ្នាំខ្មែរប្រពៃណីជាតិ សមត្ថកិច្ច​ត្រៀម​កម្លាំង​ជាង​២ពាន់​នាក់ ដើម្បី​ការពារ​សន្តិសុខ​

ចងការប្រាក់
សន្តិសុខសង្គម១៤ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១៤ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៥ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម