ព័ត៌មានជាតិ
អតីតនិពន្ធនាយកវិទ្យុបារាំង លោក សេង ឌីណា ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌
អតីតនិពន្ធនាយកជាភាសាខ្មែរ នៃវិទ្យុបារាំងអន្តរជាតិ (RFI) លោក សេង ឌីណា ទទួលបានការតែងតាំងមុខតំណែងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌។ នេះបើតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នេះ។

ការទទួលបានតំណែងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ពេលនេះ គឺក្រោយពេលដែលលោក សេង ឌីណា បានប្រកាសលាឈប់ពីវិទ្យុបារាំងអន្តរជាតិ (RFI) កាលពីចុងខែវិច្ឆិកា កន្លងទៅថ្មីៗនេះ។ លោក សេង ឌីណា បានបំពេញការងារនៅវិទ្យុបារាំងនេះអស់រយៈពេល១៧ឆ្នាំ ហើយការសម្រេចចិត្តដើរចេញពីវិទ្យុបារាំងពេលនេះ ត្រូវបានលោក បញ្ជាក់ថា ដើម្បីចាប់ផ្តើមទំព័រជីវិតថ្មី។
តាមរយៈសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅពេលកន្លងមក លោក សេង ឌីណា បានរៀបរាប់ដូច្នេះថា៖ «មានប្រិយមិត្តជាច្រើនតែងតែសួរនាំហេតុអ្វីបានជាខ្ញុំមិនចេញវីដេអូថ្មីទៀត មួយរយៈពេលកន្លងទៅនេះ។ ជាដំបូង ខ្ញុំសូមថ្លែងអំណរគុណអ្នកទាំងអស់គ្នា ដែលតែងតែគាំទ្រ និងតាមដានមើលវីដេអូរបស់ខ្ញុំ ហើយក៏សូមអភ័យទោសដែលមិនបានចេញវីដេអូថ្មី ដោយសារតែខ្ញុំកំពុងស្ថិតនៅក្នុងដំណាក់កាលផ្លាស់ប្តូរដ៏សំខាន់មួយ នៅក្នុងជីវិតផ្ទាល់ខ្លួនក៏ដូចជាការងារ។ ក្រោយពីបានធ្វើការអស់រយៈពេល ១៧ឆ្នាំ ខ្ញុំនឹងលាឈប់ពីវិទ្យុបារាំងអន្តរជាតិ (RFI) នៅចុងខែវិច្ឆិកានេះ ដើម្បីចាប់ផ្តើមទំព័រជីវិតថ្មី»។
ការចាប់ផ្ដើមទំព័រជីវិតថ្មីរបស់លោក សេង ឌីណា ត្រូវបានបង្ហាញនៅពេលនេះ តាមរយៈការចូលបំពេញកិច្ចការនៅក្នុងជួររាជរដ្ឋាភិបាលកម្ពុជា ពោលគឺក្នុងតំណែងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌៕


-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង