ព័ត៌មានជាតិ
ពាណិជ្ជកម្មកម្ពុជា-ជប៉ុន មានទំហំ ១,៦ពាន់លានដុល្លារ ថយចុះជិត ៨ភាគរយ ១១ខែ ឆ្នាំនេះ
គិតត្រឹមរយៈពេល ១១ខែ ឆ្នាំ ២០២៣នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ជប៉ុន សម្រេចបានប្រមាណជាង ១,៦ពាន់លានដុល្លារ ថយចុះ ៧.៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ មានចំនួនទឹកប្រាក់ប្រមាណជាង ១,៧ពាន់ដុល្លារ។ នេះបើតាមរបាយការណ៍គយ និងរដ្ឋាករកម្ពុជា។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ការនាំចេញទំនិញពីកម្ពុជាទៅជប៉ុន រយៈពេល ១១ខែនេះ មានទំហំទឹកប្រាក់ជាង ១ពាន់លានដុល្លារ ប្រហាក់ប្រហែលនឹងឆ្នាំ២០២២។ ចំណែកការនាំចូលទំនិញពីជប៉ុនមកកម្ពុជាវិញ មានទំហំប្រមាណ ៥៧៣លានដុល្លារ មានការថយចុះ ១៩.៣ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២ មានជាង ៧១០លានដុល្លារ។
ចំពោះប្រភេទមុខទំនិញដែលកម្ពុជា នាំចូលពីជប៉ុន មានដូចជា រថយន្ត គ្រឿងអេឡិចត្រូនិក គ្រឿងចក្រ និងប្លាស្ទិក ជាដើម។ រីឯទំនិញដែលកម្ពុជានាំចេញទៅប្រទេសជប៉ុន មានផលិតផលស្បែក កាបូប ស្បែកជើង សម្លៀកបំពាក់។ល។
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី១៥ វិច្ឆិកា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដើម្បីអបអរសាទរឆ្នាំទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងតូក្យូចាប់ពីថ្ងៃទី១៦-១៨ ខែធ្នូ ឆ្នាំ២០២៣។ ការចូលរួមនេះធ្វើឡើងតបតាមការអញ្ជើញរបស់លោក ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីនៃកម្ពុជា។
អ្នកជំនាញសេដ្ឋកិច្ច រំពឹងថា វត្តមានរបស់សម្តេច ហ៊ុន ម៉ាណែត ក្នុងកិច្ចប្រជុំកំពូលនេះ នឹងជួយពង្រឹង និងពង្រីកទំនាក់ទំនង ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
តាមការគ្រោងទុក ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងមានជំនួបទ្វេភាគីជាមួយលោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន ដើម្បីពិភាក្សាពីការពង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
លើសពីនេះទៀត អ្នកសេដ្ឋកិច្ចមើលឃើញថា វត្តមានរបស់នាយករដ្ឋមន្រ្តីកម្ពុជា នាពេលនេះ នឹងអាចទាក់ទាញអ្នកធុរកិច្ចពីប្រទេសជប៉ុន ឱ្យចូលមកវិនិយោគនៅកម្ពុជាបន្ថែមទៀត ជាពិសេសនៅឆ្នាំ ២០២៤៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ