ព័ត៌មានជាតិ
សម្តេច ហ៊ុន ម៉ាណែត៖ កម្ពុជា ពង្រីកការងារជូនពលរដ្ឋខ្មែរនៅជប៉ុន ៨ពាន់នាក់ ឆ្នាំ ២០២៤
នៅឆ្នាំ ២០២៤ ពលរដ្ឋខ្មែរ នឹងទទួលបានការងារប្រមាណ ៨ពាន់នាក់បន្ថែមទៀត នៅប្រទេសជប៉ុន។ នេះបើតាមការបញ្ជាក់របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅក្នុងជំនួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុន នៅរសៀលថ្ងៃទី១៦ ធ្នូ ២០២៣។

សម្តេចនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា នៅពេលនេះ ពលរដ្ឋកម្ពុជា រស់នៅប្រទេសជប៉ុន មានប្រមាណជាង ៣ម៉ឺននាក់ ក្នុងនោះ ភាគច្រើនគឺជាកម្មសិក្សាការងារ។ ក្រៅពីនោះមាននិស្សិត និងពលរដ្ឋរស់នៅយូរឆ្នាំនៅទីនេះ។
សម្តេច បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល បញ្ជូនពលរដ្ឋទៅប្រទេសជប៉ុននេះ គឺទៅតាមសមត្ថភាពការងារ ដើម្បីបានចំណូលចិញ្ចឹមគ្រួសារ និងបង្កើនជំនាញផ្សេងៗទៀត សម្រាប់អនាគត។
បើតាមសម្តេច ហ៊ុន ម៉ាណែត ក្រុមហ៊ុនជប៉ុន ជាច្រើនបានកោតសរសើរពលរដ្ឋខ្មែរ ដែលជាកម្មករថា មានចរិតស្លូតត្រង់ ស្មោះស្ម័គ្រ និងឧស្សាហ៍ព្យាយាម ដែលនេះគឺជាមោទនភាពរបស់ជាតិខ្មែរ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ