ព័ត៌មានជាតិ
ជនរងគ្រោះស្នើតុលាការចាត់វិធានការករណីចេញសែកស្អុយជាង ៧ម៉ឺនដុល្លារ
ករណីចេញបុរសម្នាក់ចេញសាយស្អុយជាង ៧ម៉ឺនដុល្លារ ដើម្បីសងទៅជនរងគ្រោះ ត្រូវតុលាការខេត្តសៀមរាប កោះហៅឲ្យចូលសវនាការនៅព្រឹកថ្ងៃទី ២០ ខែធ្នូខាងមុខនេះ។ ជនរងគ្រោះ បានស្នើដល់តុលាការ ចាត់វិធាន ការទៅលើករណីនេះ ដើម្បីទទួលបានយុត្តិធម៌។
លោក ហេង តូហ៊ា រស់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប បានឲ្យដឹងនៅរសៀលថ្ងៃទី១៦ខែធ្នូឆ្នាំ២០២៣នេះថា រយៈពេលជិតពីរឆ្នាំមកនេះ លោកត្រូវបានមន្រ្តីធំមួយរូបបានធ្វើការបោកប្រាស់លើសេចក្តីទុកចិត្តយ៉ាងធ្ងន់ធ្ងរ។
បើតាមលោក ហេង តូហ៊ា បានរៀបរាប់ពីដើមហេតុដូច្នេះថា «កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ឈ្មោះ អ៊ុ វិជ្ជារាវុធ ភេទប្រុស អាយុ ៧០ឆ្នាំ បានសុំខ្ចីប្រាក់ពីខ្ញុំបាទ ចំនួន ៧១,០០០ (ប្រាំពីរម៉ឺន មួយពាន់) ដុល្លារអាមេរិក ដើម្បីយកទៅព្យាបាលជំងឺប្អូនស្រីដែលស្ថិតនៅមន្ទីរពេទ្យប្រទេសវៀតណាម ដោយសន្យាថាសងវិញក្នុងរយៈពេលបីខែ»។
ក្រោយពីទទួលប្រាក់កម្ចីរួចមកឈ្មោះ អ៊ុ វិជ្ជារាវុធ មិនបានទូទាត់សងការប្រាក់ និងប្រាក់ដើមឲ្យខ្ញុំនោះទេ ទោះបីដល់កាលបរិច្ឆេទសង នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ហើយក្តី។ ប៉ុន្តែដោយសារមានការទៅទាមទារប្រាក់ពីខ្ញុំបាទ ជាច្រើនលើកច្រើនសារ ទើបនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ ឈ្មោះ អ៊ុ វិជ្ជារាវុធ បានចេញមូលប្បទានប័ត្រ ១សន្លឹក លេខ ៣៣២២២៦ ដែលមានសាច់ប្រាក់ ៨១.៨៨៧ (ប្រាំបីម៉ឺន មួយពាន់ ប្រាំបីរយប៉ែតសិបប្រាំពីរ) ដុល្លារអាមេរិក សរុបជាមួយការប្រាក់ឲ្យមកខ្ញុំបាទ ដើម្បីទូទាត់សងការប្រាក់ និងប្រាក់ដើម ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ក្រោយពីបានមូលប្បទានបត្រនោះហើយ ទូលបង្គំខ្ញុំបាទក៏បានយកទៅដកប្រាក់ភ្លាមដែរ ប៉ុន្តែមូលប្បទានប័ត្រគ្មានសាច់ប្រាក់នោះទេ ហើយបន្ទាប់មកគាត់ក៏បានពន្យារពេល នឹងបានសងការប្រាក់បន្តិចបន្តួច រួចហើយក៏ចាប់ផ្តើមគេចវេសចាប់ពីពេលនោះ រហូតមកដល់សព្វថ្ងៃនេះតែម្តង។ ខ្ញុំសូមបញ្ជាក់ផងដែរថា ទឹកប្រាក់សរុបទាំងនោះមិនមែនជាលុយរបស់ខ្ញុំបាទម្នាក់ឯងនោះទេ គឺខ្ញុំបាទបានខ្ចីបុលបន្តពីមិត្តរួមកាងារចំនួនពីរនាក់នឹងក្រុមហ៊ុនបញ្ចាំដើម្បីយកមកជួយរូបគាត់។ ក្នុងរយៈពេលជិតពីរឆ្នាំគិតមកដល់ពេលនេះ ខ្ញុំបាទត្រូវរងទុក្ខជាទម្ងន់ដោយត្រូវរកលុយសងការប្រាក់គេជំនួសគាត់យ៉ាងលំបាកជាទីបំផុតទាំងខ្លួនមានម្តាយចាស់ បងពិការភ្នែក និងក្មួយៗជាច្រើនក្នុងបន្ទុកត្រូវទទួលខុសត្រូវចិញ្ចឹម និងបំណុលធនាគារផ្ទាល់ខ្លួនថែមទៀតផង។ពីមួយថ្ងៃទៅមួយថ្ងៃជីវភាពខ្ញុំបាទកាន់តែលំបាកស្ទើរតែទ្រំាលែងបាន។ ក្នុងនាមជាប្រជាពលរដ្ឋសាមញ្ញម្នាក់ ខ្ញុំបាទគ្មានជម្រើសអ្វីក្រៅពីសំពះលុតជង្គង់អង្វរ ដល់ថ្នាក់ដឹកនាំមេត្តាជួយស្វែងរកយុត្តិធម៌ និងជួយស្រោចស្រង់មកដល់រូបខ្ញុំបាទផង។
លោក ហេង តូហ៊ា មានសង្ឃឹមថា សវនាការ របស់សាលាដំបូងខេត្តសៀមរាប ដែលនឹងប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ អាចជួយរកយុត្តិធម៌ឲ្យលោក ជាក់ជាមិនខាន។
ពាក់ព័ន្ធនឹងបទល្មើសចេញសែកស្អុយនេះ មាត្រា ២៣១ នៃច្បាប់ស្តីពី ឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ បានចែងថា «បុគ្គលណាដែលមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន នៅពេលដល់ឥណប្រតិទាន ដោយមានបំណង និងដោយមានចេតនាធ្វើឲ្យខូចប្រយោជន៍អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ ៦លានរៀល ដោយមិនទាន់គិតដល់កាតព្វកិច្ចទូទាត់សងចំនួនសាច់ប្រាក់នៃឧបករណ៍អាចជួញដូរបាននោះទៅអ្នកកាន់»។
ក្នុងមាត្រា ២៣១នេះដែរ ចំពោះបុគ្គលណាដែលផ្តល់សិទ្ធិអំណាចឲ្យផ្ទេរប្រាក់ចេញពីគណនីរបស់ខ្លួន ដោយមានបំណងឲ្យបញ្ជាទូទាត់ តែមិនត្រូវបានទូទាត់សង ឬកែបន្លំឧបករណ៍អាចជួញដូរបាន ហើយបានប្រើប្រាស់ដោយដឹងជាឧបករណ៍អាចជួញដូរបានទាំងនោះ ជាឧបករណ៍កែបន្លំ ឬក្លែងក្លាយ គឺត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ចំនួនពី ៥លានរៀល ដល់ ៥០លានរៀល៕
អត្ថបទ ៖ជុន កុសល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៧ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ