ព័ត៌មានជាតិ
លោកគ្រូអ្នកគ្រូ និងបុគ្គលិកសិក្សាជាង៣០០នាក់ ស្វែងយល់ពីយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១
លោកគ្រូអ្នកគ្រូ អ្នកគ្រប់គ្រង និងបុគ្គលិកសិក្សាជាង៣០០នាក់នៃវិទ្យាស្ថានពាណិជ្ជសាស្រ្តអេស៊ីលីដាបានស្វែងយល់ពី យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលធ្វើបទបង្ហាញដោយលោក ហួត ពុំ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាទីប្រឹក្សាផ្ទាល់សម្តេចធិបតីនាយករដ្ឋមន្ត្រី នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។

លោក បណ្ឌិត ផុន ណារិន នាយកវិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដាបានថ្លែងថា សិក្ខាសាលានេះជាសហកម្មវិធីសិក្សា (Co-Curricular) ដែលវិទ្យាស្ថានបាន យកចិត្តទុកដាក់ក្នុងការផ្សារភ្ជាប់កម្មវិធីសិក្សាទៅនឹងយុទ្ធសាស្ត្ររាជរដ្ឋាភិបាលនីតិកាលទី៧ ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងកំណត់យកនូវអាទិភាពគន្លឹះ ចំនួន ៥ ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ យុទ្ធសាស្ត្របញ្ចកោណ ប្រកាន់យកទស្សនវិស័យវែងឆ្ងាយ ដោយកំណត់ទិសដៅអាទិភាព និងអនុវត្តជា ៥ ដំណាក់កាល ឈានឆ្ពោះទៅសម្រេចចក្ខុវិស័យវែងឆ្ងាយ ឈរលើបេសកកម្មជាប្រវត្តិសាស្រ្តចម្បងពីរ៖ (ទី១). ថែរក្សា និងថែបំប៉នសុខ សន្តិភាព ដែលសម្រេចបានមកដោយលំបាក និង (ទី២). កសាង និងពង្រឹងមូលដ្ឋានគ្រឹះ សម្រាប់ជំរុញសន្ទុះនៃការអភិវឌ្ឍប្រទេសជាតិ ប្រែក្លាយខ្លួនជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាមានចំណូលខ្ពស់ឆ្នាំ ២០៥០។


លោកបានបន្ថែមថា កម្មវិធីសិក្ខាសាលា ដ៏មានសារសំខាន់ថ្ងៃនេះ មានគោលបំណងផ្តល់ឱកាស ដល់លោក-លោកស្រី អ្នកនាងកញ្ញា ក្មួយៗនិស្សិត ថ្នាក់គ្រប់គ្រង និងបុគ្គលិកទាំងអស់ នៃវិទ្យា ស្ពាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា បានសិក្សាស្វែងយល់ ដោយផ្ទាល់ពីបណ្ឌិត ហួត ពុំ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាទីប្រឹក្សាផ្ទាល់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលជាអ្នកចូលរួមបង្កើត យុទ្ធសាស្ត្ររាជរដ្ឋាភិបាល នីតិកាលទី៧ និងចូលរួមចំណែកគាំ ទ្រ ផ្សព្វផ្សាយនូវគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរ ដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភាផងដែរ។
អង្គសិក្ខាសាលាដែលមានអ្នកចូលរួម៣០០នាក់ ក៏មានការពិគ្រោះយោបល់ សំនួរចម្លើយយ៉ាងផុលផុសពីភ្ញៀវកិត្តិយស បុគ្គលិកគ្រប់គ្រង និងលោកគ្រូ អ្នកគ្រូ សិស្ស-និស្សិតទៅកាន់លោកបណ្ឌិត ហួត ពុំ យ៉ាងច្រើនផងដែរ៕
ដោយ៖សុខា










-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៤ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?