Connect with us

ព័ត៌មានជាតិ

រោងចក្រ​សហគ្រាសក្នុង​ខេត្ត​ស្វាយរៀងផ្តល់​ចំណូលដល់​ពលរដ្ឋ​មួយ​ឆ្នាំ​​ជិត ៣០០ លាន​ដុល្លា​រ

បានផុស

នៅ

លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងបាន​ឲ្យ​ដឹង​ថា នៅទូទាំងខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ចពិសេសកំពុងដំណើរការចំនួន ៩ កន្លែង មានរោងចក្រជាង ១៥០ កន្លែង (បើរួមទាំងក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានផ្សេងៗសរុប ២៧៦​ កន្លែង) បានផ្តល់ការងារជូនប្រជាពលរដ្ឋប្រមាណជិត ៩ ម៉ឺននាក់ ដែលជាប្រភពចំណូលផ្ទាល់ដល់កម្មករកម្មការិនីសរុបជាទឹកប្រាក់ប្រមាណ ២៨៤លានដុល្លារ/១ឆ្នាំ ដោយបានរួមចំណែកយ៉ាងសំខាន់ក្នុងជួយជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់ជីវភាព រស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋមូលដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកថ្លែង​បែបនេះ ក្នុង​ឱកាស​ជួបសំណេះសំណាលជាមួយសមាគមសហគ្រាសវិនិយោគទុនបរទេសនៅកម្ពុជា និងការចូលកាន់ដំណែងនៃក្រុមប្រឹក្សាភិបាលក្រោមវត្តមានលោក​ ជា វុទ្ធី អគ្គលេខាធិការគណៈកម្មការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែល​រៀបចំ​កាលពីម្សិលមិញនេះ​នៅមជ្ឈមណ្ឌលកម្សាន្តបាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

លោកអភិបាល​ខេត្ត​បាន​​គូស​បញ្ជាក់ថា ក្នុងនាមអាជ្ញាធរខេត្តនៅតែមានមហិច្ឆតាហើយស្វាគមន៍ជានិច្ចចំពោះគ្រប់ការវិនិយោគទាំងអស់មកកាន់ខេត្តស្វាយរៀង នឹងត្រៀមខ្លួនជានិច្ចជួយសម្របសម្រួល គាំទ្រ និងសហការដើម្បីផ្តល់ភាពកក់ក្តៅ ជំនឿទុកចិត្ត ការពារសន្តិសុខសុវត្ថិភាព និងបង្កលក្ខណៈគ្រប់សព្វបែបយ៉ាងជូនក្រុមហ៊ុននិងអ្នកវិនិយោគ​ទាំងអស់។

ជាមួយ​គ្នានេះ លោកអភិបាល​ខេត្ត​ក៏​បានលើកឡើងចំពោះគំនិតផ្តួចផ្តើមដែលនាំឲ្យមានការចងក្រងជាសមាគមអ្នកវិនិយោគ​បរទេសក្នុងខេត្តស្វាយរៀង ដោយមើលឃើញថាសមាគមនេះជាយន្តការ​និង​ដើរតួនាទីដ៏សំខាន់ក្នុងការប្រមូលផ្តុំនូវបញ្ញាញាណ ការពិគ្រោះយោបល់ដើម្បីគាំទ្រដល់សកម្មភាពនៃការដាក់ទុនវិនិយោគ ការធ្វើអាជីវកម្ម ការជួយឧបត្ថម្ភ និងពង្រឹងការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមករបស់សមាជិក ដែលនឹងជួយដល់ការអភិវឌ្ឍនិងការរីកចម្រើនរបស់ក្រុមហ៊ុន ហើយដែលការរីកចម្រើននេះមិនត្រឹមតែផ្តល់នូវអត្ថប្រយោជន៍សម្រាប់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងផ្តល់នូវផលប្រយោជន៍សម្រាប់ប្រជាជននិងខេត្តស្វាយរៀង៕

អត្ថបទ៖​ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៥ វិនាទី មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១០ នាទីutes មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា បន្តបណ្ដេញជនជាតិវៀតណាម២៤នាក់ទៀត ចេញពីប្រទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

សហគ្រាសចំនួន ៨ កំពុងប្រើប្រាស់ប្រព័ន្ធ CamTrace ជម្រុញការនាំចេញផលិតផលជលផលទៅទីផ្សារអន្តរជាតិ

Sokha Hotels

ព័ត៌មានពេញនិយម