ព័ត៌មានជាតិ
ក្រុមអ្នកបើកម៉ូតូធំជាតិ-អន្តរជាតិជាង ៥០០ គ្រឿងធ្វើដំណើរមកខេត្តសៀមរាប
នៅចុងសប្តាហ៍នេះ ក្លឹបម៉ូតូធំ SEDARAH MC CMBODIA និងក្លឹបម៉ូតូធំ FRIENDLY BIKER CAMBODIA បានរៀបចំព្រឹត្តិការណ៍ក្បួនក្រុមម៉ូតូធំជាតិ និងអន្តរជាតិមាន កម្ពុជា ថៃ ឡាវ ម៉ាឡេស៊ី ចំនួន ៥០០ គ្រឿង មកកាន់ខេត្តសៀមរាបរយៈពេល ២ ថ្ងៃ ដើម្បីផ្សព្វផ្សាយអំពីផលិតផលនៃសេវាកម្មទេសចរណ៍ក្នុងខេត្តសៀមរាប ដល់ភ្ញៀវទេសចរក្នុងតំបន់និងនៅកាន់ពិភពលោកឱ្យបានជ្រួតជ្រាបអំពីសក្កានុពលទេសចរណ៍សម្បូរបែបរបស់កម្ពុជា ក៏ដូចជាខេត្តសៀមរាប និងដើម្បីកៀរគររកថវិកាសម្រាប់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលបាននិងកំពុងពិនិត្យនិងព្យាបាលកុមារកម្ពុជារាប់រយនាក់ក្នុងមួយថ្ងៃដោយមិនគិតថ្លៃ។

ព្រឹត្តិការណ៍នេះទទួលបានការសហការសម្របសម្រួលគាំទ្រពីក្រសួងទេសចរណ៍ ក្រសួងព័ត៌មាន រដ្ឋបាលខេត្តសៀមរាប សមាគមទេសចរណ៍កម្ពុជា និងកម្លាំងសមត្ថកិច្ចតាមបណ្តាខេត្តដែលក្រុមម៉ូតូឆ្លងកាត់ទៀតផង។
ថ្លែងក្នុងពិធីជួបជុំពិសារងាហារសាមគ្គី នារាត្រីថ្ងៃទី១៦ខែធ្នូឆ្នាំ២០២៣ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានចាត់ទុកព្រឹត្តិការណ៍និងការងារសប្បុរសធម៌នេះថា គឺជាការរួមចំណែកយ៉ាងធំធេងដល់ការងារមនុស្សធម៌ ក្នុងការជួយសង្រ្គោះមនុស្សកុមារកម្ពុជា ដែលជាទំពាំងស្នងឫស្សីទៅថ្ងៃមុខឱ្យមានសុខភាពល្អ មានបញ្ញាញាណ និងសតិរឹងមំាសម្រាប់សង្គមជាតិនាពេលអនាគត។


សកម្មភាពដ៏ប្រពៃនេះ ពិតជាបានរួមចំណែកយ៉ាងច្រើនដល់សេដ្ឋកិច្ចគ្រួសារ របស់ប្រជាពលរដ្ឋនិងបានចូលរួមកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បន្តវេនដឹកនាំនាវាកម្ពុជា ឱ្យមានការរីកចម្រើនលូតលាស់លើគ្រប់វិស័យ នាពេលនេះនិងទៅអនាគត។
លោក អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានសម្តែងនូវការអបអរសាទរនិងគាំទ្រចំពោះក្រុមអ្នកជិះម៉ូតូធំដែលបានជ្រើសរើសយកខេត្តសៀមរាបជាគោលដៅសម្រាប់ការជួបជុំគ្នានេះ។ ការជួបជុំគ្នានេះជាវិធីសាស្ត្រនៃការទំនាក់ទំនងសាធារណៈ ព្រោះកាលណាមានការជួបជុំនេះ មានការចូលរួមពីផ្នែកឯកជន និងផ្នែកសាធារណៈទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំងបណ្តាញផ្សព្វផ្សាយនានា បានចូលរួមក្នុងការផ្សព្វផ្សាយតំបន់ទេសចរណ៍របស់កម្ពុជាទៅកាន់ពិភពលោកផងដែរ។
លោក គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍មានប្រសាសន៍ថា ព្រឹត្តិការណ៍សកម្មភាពនេះជាការរួមចំណែកក្នុងការជំរុញនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជាក្នុងដំណាក់កាលស្តារឡើងវិញ និងលើកស្ទួយវិស័យទេសចរណ៍ក្រោយពីរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ-១៩ អស់រយៈពេលជាង៣ឆ្នាំ ដែលនេះបញ្ជាក់ឱ្យឃើញនូវទំនុកចិត្តនិងភាពជឿជាក់ទៅលើគោលដៅទេសចរណ៍កម្ពុជា ដែលជាគោលដៅប្រកបដោយគុណភាព សុវត្ថិភាព ចេរភាព ដែលបានធានាការពារនូវសុវត្ថិភាពដល់ភ្ញៀវទេសចរណ៍ ជាពិសេសជំរុញការស្តារឡើងវិញនូវអាជីវកម្មទេសចរណ៍ប្រកបដោយភាពវិជ្ជមាន បានធ្វើឱ្យកម្ពុជាទទួលបានប្រសិទ្ឋនាម កម្ពុជាក្លាយជាគោលដៅទេសចរសុវត្ថិភាពនិងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ឯកឧត្តមបញ្ជាក់ថា៖ក្នុងរយៈពេល១០ខែឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជា៤លាន៤សែននាក់ តាមការប៉ាន់ស្មានសម្រាប់ឆ្នាំ២០២៣ដែរកម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជា៥លាននាក់ ខណៈដែលក្នុងរយៈពេល ១២ខែ ឆ្នាំ២០២៣ (មករា-ធ្នូ) ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរ ប្រមាណជាងពីរលាននាក់។ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិ មាន ប្រមាណ ចិតសិបម៉ឺននាក់ ហើយភ្ញៀវទេសចរជាតិ ជាងមួយលាននាក់ផងដែរ៕
អត្ថបទ៖ គឿនវេត

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ