Connect with us

ព័ត៌មានជាតិ

ហ្វេសប៊ុកមួយយកឈ្មោះនិងរូបអភិបាលខេត្តផ្ញើសារឆ្លើយឆ្លងស្នេហា

បានផុស

នៅ

មានហ្វេសប៊ុកមួយដែលមានឈ្មោះ Uoch Phear បានតាំងរូបថតអភិបាលខេត្តតាកែវ ផ្ញើសារឆ្លើងឆ្លងស្នេហាជាមួយនារីម្នាក់ហាក់បីដូចជាតាមចែចង់យកធ្វើជានារីកំណាន់។

ហ្វេសប៊ុកដែលមានរូបនិងឈ្មោះចៅហ្វាយខេត្តតាកែវបានធ្វើការផ្ញើសារឆ្លើយឆ្លងគ្នាផ្អែមល្ហែមជាមួយនារីម្នាក់តាមហ្វេសប៊ុក ដែលមានឈ្មោះ Pon Rachana និង ឈ្មោះ Ah Muy ដែលជាមនុស្សតែម្នាក់ប្រើហ្វេសប៊ុក ២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយបែកធ្លាយករណីខាងលើនេះភ្លាម រដ្ឋបាលខេត្តតាកែវបានចេញសេចក្តីជូនដំណឹងមួយភ្លាមៗដោយបានសង្កត់ធ្ងន់ថា​ជាហ្វេសប៊ុកក្លែងក្លាយបន្លំឈ្មោះ និងយករូបលោកអភិបាលខេត្តមកតាំងក្នុងគោលបំណងទុច្ចរិត។

ចំពោះករណីមហាជនរចាំមើលថា តើសមត្ថកិច្ចជំនាញពាក់ព័ន្ធនានាអាចស្វែងរកជនដែលក្លែងហ្វេសប៊ុកអភិបាលខេត្តតាកែវបានដែរឬទេ? ម្យ៉ាងទៀតតើសមត្ថកិច្ចមានដំណោះស្រាយយ៉ាងណាដែរជាមួយម្ចាស់គណនេយ្យហ្វេសប៊ុកដែលមានការឆ្លើយឆ្លងបែបស្នេហា ទាំងដែលមានឈ្មោះនិងរូបថតក្នុងហ្វេសប៊ុកស្រាប់៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៩ នាទីutes មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ច១ ម៉ោង មុន

ក្រសួងប្រៃសណីយ៍ ចង់បង្កើតសួនឌីជីថល គាំទ្រដល់ធុរកិច្ចថ្មី និងការកសាងសហគមន៍ឌីជីថល

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ទីរព័ត៌មាន ស្នើឱ្យរាយការណ៍បើជួបអ្នកកាសែតក្លែងក្លាយ ដែលគំរាមកំហែង និងជំរិតទារប្រាក់

កំពង់ផែឥណ្ឌូណេស៊ី
ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ឥណ្ឌូណេស៊ីជំរុញពិពិធកម្មផលិតផល ដើម្បីទប់ទល់ផលប៉ះពាល់ពន្ធអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម