Connect with us

ព័ត៌មានជាតិ

ទាំង​បុគ្គលិកខ្មែរ​និង​ចិន​កំពុង​ធ្វើការ​ជាមួយ​គ្នា នៅផ្លូវ​ល្បឿន​លឿនប្រវែង ១៩០គ.ម ទៅខេត្តព្រះសីហនុ

បានផុស

នៅ

ការដ្ឋាន​ស្ថាបនា​ផ្លូវ​ល្បឿនលឿន​ភ្នំពេញ ខេត្តព្រះសីហនុ ជា​កិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល​កម្ពុជានិង​ចិន។ ជាគម្រោងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែល​បានអនុវត្តគំនិត ”ខ្សែក្រវាត់មួយផ្លួវមួយ”។

គ្រប់គ្នា​កំពុងទន្ទឹងរង់ចាំ​គម្រោង​បញ្ចប់​ទាំងស្រុង។ នៅ​ឯការដ្ឋាន​ឯណោះវិញក៏​មាន​រឿងរ៉ាវ​ខ្លះ​ ដែល​គ្រប់​គ្នា​ចង់​ដឹងពី​បុគ្គលិក​ចិន​ខ្មែរកំពុង​ធ្វើការ​ជាមួយ​គ្នា និង​បច្ចេកទេស​សាងសង់​មួយ​ចំនួន។

>និស្សិតខ្មែរ​ដែលរៀនចប់​នៅ​ប្រទេសចិន បានក្លាយទៅជាបុគ្គលិក “គំរូ” ដែលបានចូលរួមអនុវត្ត​គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ជាអ្នកបច្ចេកទេសជំនាញ និងបុគ្គលិកគ្រប់គ្រងការដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

>ការដ្ឋាន​សាងសង់ផ្លូវ​នៅតែ​បន្តដំណើរការទៅមុនគ្មានការ​រាំងស្ទះ ទោះបី​មេរោគកូវីដបាន​រាតត្បាត​ពេញបន្ទុក។

>ការរចនា​ជម្រាល​ការពារ ដើម្បី​ធានា​បាន​ស្ថេរភាព​នៃ​ការផ្លាស់ប្តូរ​និង​ពីការខូចខាតផ្សេងៗ។

>រោងចក្រ​លាយ​កៅស៊ូ​ក្រាលថ្នល់ (asphalt) ​កំពុង​ដំណើរការ​សាងសង់។

>ផ្លូវល្បឿនលឿនភ្នំពេញ_ព្រះសីហនុ​ ប្រើប្រាស់​បច្ចេកវិទ្យា​សំណង់ក្រាល​ត្រួតពីរ​ជាន់​បន្ត​លើគ្នា។

>ជាផ្លូវ​អាចរត់​​ល្បឿន​រហូត​ដល់ ១០០ គីឡូម៉ែត្រ / ម៉ោង ភ្ជាប់​រាជធានី​ភ្នំពេញ និងក្រុងព្រះសីហនុក្នុងរយៈពេល ២ ម៉ោង​ ដែល​នឹងជំរុញ​យ៉ាងខ្លាំង​ដល់ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា។

>គម្រោង​សាងសង់​ផ្លូវ​ ប្រើប្រាស់​បុគ្គលិក​ជនជាតិខ្មែរ​សរុបទាំងអស់​ជាង​ ២៣០០ ​នាក់ ប្រមាណ ៧៥% នៃបុគ្គលិកក្នុងគម្រោងទាំងមូល។

>តាំង​ពី​ចាប់ផ្តើមគម្រោងនៅខែមីនាឆ្នាំ2019 គិត​ត្រឹម​ចុងឆ្នាំ២០២០ ការ​ស្ថាបនាផ្លូវ​ទាំង​មូល​សម្រេច​បាន​ជាង ៤០%។

«ថ្នាក់បណ្តុះបណ្តាលភាសាចិនដល់បុគ្គលិក​ខ្មែរ»នៅគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បាន​បើក​ដំណើរការ​ដោយ​មេរៀនផ្តោត​លើការ​សិក្សា​ពាក្យ​ភាសាចិន​សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។

នៅក្នុងឆ្នាំ ២០២២ ប្រជាជនកម្ពុជានអាចធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ_ព្រះសីហនុ។

យោងតាមស្ថិតិដែលសិក្សាពាក់ព័ន្ធដោយប្រទេសចិន តម្លៃវិនិយោគលើការសាងសង់ផ្លូវល្បឿនលឿនមួយដុល្លារអាចផ្តល់ផលយោជន៍ដល់សង្គមវិញក្នុងតម្លៃប្រហែល៣ដុល្លារ។

គួរបញ្ជាក់​ថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី ៦ ខែ មីនា ឆ្នាំ ២០១៩ ក្លាយជាផ្លូវល្បឿនលឿនដំបូងគេបំផុតនៅ​ប្រទេស​កម្ពុជា។

គម្រោងនេះគឺជាគម្រោង BOT ដែលបានវិនិយោគនិងសាងសង់ដោយក្រុមហ៊ុន China Road and Bridge មានប្រវែងសរុប ១៩០ គីឡូម៉ែត្រនិងចំណាយថវិកាប្រមាណ ២០១៩ លានដុល្លារអាមេរិក។ រយៈពេលសាងសង់ដែលបានគ្រោងទុកគឺ ៤ ឆ្នាំហើយរយៈពេលប្រតិបត្តិការគឺ ៥០ ឆ្នាំ។

បន្ទាប់ពីគម្រោងសាងសង់រួច ផ្លូវដែលអាចបើកពីរាជធានីភ្នំពេញនិងក្រុងព្រះសីហនុដែលជាកំពង់ផែសមុទ្រទឹកជ្រៅជាងគេបំផុតនៅកម្ពុជា ការធ្វើដំណើរត្រូវកាត់បន្ថយនៅសល់ត្រឹមតែ ២ ម៉ោង​ប៉ុណ្ណោះ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម