ព័ត៌មានជាតិ
ដំណើរការកែសន្លឹកកិច្ចការបេក្ខជនប្រឡងមន្ត្រីកសិកម្មឃុំ ឆ្នាំ ២០២៣ ចាប់ផ្ដើមនៅព្រឹកនេះ រំពឹងរួចរាល់ក្នុងសប្ដាហ៍នេះ
ដំណើរការកែសន្លឹកកិច្ចការរបស់បេក្ខជនប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ ចាប់ផ្ដើមនៅព្រឹកថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៣ នៅសាលាភូមិន្ទរដ្ឋបាល រំពឹងថា នឹងរួចរាល់ក្នុង រយៈពេល ១ សប្ដាហ៍។
ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈមានប្រសាសន៍ថា ដំណើរការកំណែចាប់ផ្ដើមនៅព្រឹកថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៣ ដោយគ្រោងចំណាយពេលប្រមាណ ១ សប្ដាហ៍ ពោលគឺត្រឹមថ្ងៃទី ២៤ ដែលក្រុមការងារកំណែអាចបញ្ចប់បាន។

នៅព្រឹកថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញពិនិត្យមើលដំណើរការកំណែ នៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ដែលបង្ហាញពីការយកចិត្តទុកដាក់យ៉ាងហ្មត់ចត់ក្នុងការប្រឡងប្រជែងមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣។
ក្រសួងមុខងារសាធារណៈបានរៀបចំគណៈកម្មការរៀបចំការប្រឡងតាក់តែងវិញ្ញាសារប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ ២០២៣ នៅព្រឹកថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៣ ហើយប្រឡងភ្លាមក្នុងថ្ងៃតែមួយ ដើម្បីធានាតម្លាភាព និងយុត្តិធម៌ មិនមានការបែកវិញ្ញាសា។

ការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ លើកដំបូងបានចាប់ផ្ដើមនៅវេលាម៉ោង ១២៖០០ ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៣ ដែលមានវត្តមានអង្គភាពប្រឆាំងអំពើពុករលួយចូលរួមសង្កេតការណ៍ ខណៈក្រសួងក៏បានបំពាក់កាំមេរ៉ាសុវត្ថិភាពតាមបន្ទប់ប្រឡង៕


-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល