Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ ក្រសួងមហាផ្ទៃ ស្រាវជ្រាវរួចរាល់ហើយ ចំពោះបណ្ដឹងពលរដ្ឋស្នើសុំផ្លាស់ប្ដូរ អភិបាលខេត្តបន្ទាយមានជ័យ  

បានផុស

នៅ

សំណុំរឿង​ប្រជាពលរដ្ឋ​ជាង ១០០គ្រួសារ ​រស់​នៅ​ភូមិចាន់គិរី និងភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលស្នើលោក​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ សុំផ្លាស់ប្ដូរលោក​ អ៊ុំ​ រាត្រី​ អភិបាលខេត្តបន្ទាយមានជ័យ និងលោក​ ង៉ោ​ ម៉េងជ្រួញ​ អភិបាលរងខេត្ត​នោះ ត្រូវបានអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ​ និងអង្គភាពពាក់ព័ន្ធ ស្រាវជ្រាវរួចរាល់ហើយ​។ នេះបើតាមការបញ្ជាក់ពីលោក​ ទូច​ សុខៈ​ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ កាលពីចុងសប្ដាហ៍កន្លងទៅនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យ​រងក្រសួងមហាផ្ទៃ បានឲ្យដឹងថា ករណីនេះ គឺអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ​ និងអង្គភាពពាក់ព័ន្ធ បានចុះស៊ើបអង្កេតស្រាវជ្រាវតាមជំនាញរួចរាល់ហើយ។​ ប៉ុន្តែក្រសួងមហាផ្ទៃ ត្រូវការពេលវេលាដើម្បីបូកសរុបពិនិត្យឡើងវិញ ឲ្យបានម៉ត់ចត់បំផុត ហើយរាល់សាក្សីដែលជាប្រភពផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងសំណុំរឿង រួមនឹងឯកសារយោងផ្សេងៗជាច្រើនទៀត ក៏ក្រសួងមហាផ្ទៃ ត្រូវការវាយតម្លៃ​ និងសិក្សាពីប្រវត្តិរឿងរ៉ាវឲ្យបានល្អិតល្អន់ ផងដែរ។

លោក​ ទូច​ សុខៈ​ បានបន្ថែម​ថា​ បើតាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ គឺករណីនេះបានកើតឡើងប្រមាណជា ២០ឆ្នាំមកហើយ​។ ដូច្នេះហើយ ក្រសួងមហាផ្ទៃ ត្រូវការពេលវេលាមួយគិតគូរឲ្យបានដិតដល់ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ដោយផ្អែកលើស្ថានភាពជាក់ស្ដែង​ ស្ថានភាព​សង្គម​ និង​ច្បាប់​។

ក្នុងន័យនេះ​ អ្នកនាំពាក្យរង​ក្រសួងមហាផ្ទៃ ​បានសង្ងត់ធ្ងន់ថា​ ក្នុងករណីនេះ គឺត្រូវធ្វើយ៉ាងប្រុងប្រយ័ត្នបំផុត ដោយក្រសួងមហាផ្ទៃ មិនការពារមន្ត្រី​ តែក៏មិនចោទប្រកាន់មន្ត្រី​ ហើយក្រសួងក៏មិនការពារប្រជាពលរដ្ឋ​ បើពួកគាត់ខុសច្បាប់​។ ម្យ៉ាងទៀត ក្រសួងមហាផ្ទៃ ក៏មិនប្រងើយកន្តើយក្នុងការពិនិត្យទៅលើបណ្ដឹងរបស់ប្រជាពលរដ្ឋ នោះដែរ។  

មកដល់ពេលនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ មិនទាន់អាចបញ្ជាក់បានថា នឹងត្រូវមានវិធានការបែប​ណានៅឡើយទេក្នុងករណីនេះ ដោយត្រូវពិនិត្យវាយតម្លៃឲ្យបានម៉ត់ចត់ និងគ្រប់ជ្រុងជ្រោយជាមុនសិន។

គួររំលឹកថា​ កាលពីថ្ងៃទី ​២៩​ ខែវិច្ឆិកា​ ឆ្នាំ ​២០២៣កន្លងទៅនេះ​ ប្រជាពលរដ្ឋជាង​ ១០០គ្រួសារ រស់​នៅ​ភូមិចាន់គិរី និងភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានសរសេរលិខិតគោរពជូនលោក​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ ស្នើសុំផ្លាស់ប្ដូរលោក​ អ៊ុំ​ រាត្រី​ អភិបាលខេត្តបន្ទាយមានជ័យ​ និងលោក​ ង៉ោ​ ម៉េងជ្រួញ​ អភិបាលរងខេត្ត​ចេញ​។ ពួកគាត់លើកឡើងថា​ លោកអភិបាលខេត្ត​ និងអភិបាលរងខេត្តបន្ទាយមានជ័យ អសមត្ថភាពក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ​ និងឃុបឃិតគ្នាជាប្រព័ន្ធធ្វើទុក្ខបុកម្នេញប្រជាពលរដ្ឋ ជាដើម៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម