ព័ត៌មានជាតិ
អភិបាលរាជធានី ជម្រុញឱ្យជួយពលរដ្ឋក្រីក្រ ងាយរងហានិភ័យ ឱ្យបានគ្រប់ជ្រុងជ្រោយ
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជម្រុញឱ្យអាជ្ញាធរដែលជាប្រតិបត្តិករ អនុវត្តកម្មវិធីជំនួយសង្គម ជាកញ្ចប់គ្រួសាររបស់រាជរដ្ឋាភិបាល ត្រូវពិនិត្យមើល ប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋដែលងាយរងហានិភ័យឱ្យគ្រប់ជ្រុងជ្រោយ ដើម្បីអាចជួយពួកគាត់បានចំគោលដៅ។

ការជម្រុញនេះ លោក ឃួង ស្រេង បានធ្វើឡើង ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងទិសដៅបន្តសម្រាប់អនុវត្តកម្មវិធីជំនួយសង្គមជាកញ្ចប់គ្រួសាររបស់រាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង មានប្រសាសន៍ថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីជម្រុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ ពិសេសគឺចៅសង្កាត់ទាំង១០៥ ពិនិត្យឡើងវិញពីប្រជាពលរដ្ឋក្រីក្រ ក្រ១ ក្រុ២ និងពលរដ្ឋដែលរងហានិភ័យ ដើម្បីបានជួយពួកគាត់ឱ្យចំគោលដៅរបស់រាជរដ្ឋាភិបាល។ លោកបន្តថា ដោយសារការរាតត្បាតជាសាកលនៃជំងងឺកូវីដ-១៩ និងផលប៉ះពាល់ពីសង្គ្រាមនៅ អ៊ុយក្រែន រុស្ស៊ី បានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ ក្នុងនោះសម្រាប់ប្រទេសកម្ពុជាក៏បានទទួលនូវផលប៉ះពាល់ទាំងនេះដែរ ដែលទាមទារអាជ្ញាធរខណ្ឌទាំង១៤ ពិសេសចៅសង្កាត់ទាំង១០៥ ដែលជាប្រតិបត្តិករត្រូវ ពិនិត្យមើលប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋដែលរងហានិភ័យ ដើម្បីយើងអាចជួយពួកគាត់បានចំគោលដៅ។

លោក ឃួង ស្រេង បន្តទៀតថា កិច្ចប្រជុំនេះក៏ធ្វើឡើង ដើម្បីស្តាប់នូវបញ្ហាប្រឈមនានា ដើម្បីយើងបានយកបញ្ហាទាំងនោះមកដោះស្រាយ។ សម្រាប់ខណ្ឌទាំង១៤ ពិសេសគឺលោកចៅសង្កាត់ទាំង១០៥ ត្រូវប្រជុំរៀបចំផែនការ ប្រជុំដាក់ផែនការ និងត្រួតពិនិត្យផែនការ ដកស្រង់បទពិសោធន៍ យ៉ាងហោចណាស់ក្នុង ១ឆ្នាំឱ្យបាន ២ដង។

លោក ឃួង ស្រេង ក៏បានជម្រុញឱ្យមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរខណ្ឌទាំង១៤ ចៅសង្កាត់ទាំង១០៥ ធ្វើបច្ចុប្បន្នភាពរាល់ឆ្នាំ ដើម្បីទទួលបានព័ត៌មានជាក់លាក់។ សម្រាប់អាជ្ញាធរខណ្ឌទាំង១៤ ចៅសង្កាត់ទាំង១០៥ និងមន្ត្រីជាប្រតិបត្តិករ ក៏ត្រូវបន្តសហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញផងដែរ ក្នុងការកំណត់អត្តសញ្ញាណប្រជាពលរដ្ឋក្រីក្រ កាត់បន្ថយអោយបាននូវភាពអសកម្មនានា។

លោក ឃួង ស្រេង បានបញ្ជាក់ថា ក្នុងនាមអាជ្ញាធរ ត្រូវដឹងថា ប្រជាពលរដ្ឋក្រីក្រត្រូវការជំនួយសង្គមដែលផ្តល់ជូនដោយរាជរដ្ឋាភិបាល។ បន្ថែមពីនេះការងារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន ក៏ជាការងារចាំបាច់បំផុត ដែលយើងត្រូវអនុវត្ត៕
អត្ថបទ៖ ស្រីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ