ព័ត៌មានជាតិ
អ្នកលក់ដូរតាមរបងមន្ទីរពេទ្យកុមារជាតិ ថា ទាល់តែដល់ថ្ងៃកំណត់ ទើបរុះរើចេញ
ក្រុមអ្នកលក់ដូរនៅតាមរបងមន្ទីរពេទ្យកុមារជាតិ បានប្រាប់ឱ្យដឹងថា មូលហេតុដែលពួកគាត់មិនរុះរើចេញ ក៏ព្រោះតែមិនទាន់ដល់ថ្ងៃកំណត់ ត្បិតអ្នកលក់ដូរខ្លះអះអាងថា បានស្នើសុំពន្យាពេលរុះរើចេញជាមួយនឹងអាជ្ញាធរខណ្ឌទួលគោក រហូតដល់ថ្ងៃព្រហស្បត្តិ៍ ទី ២១ ខែធ្នូ ឆ្នាំ ២០២៣ ខាងមុខនេះ។

អ្នកស្រី សុង ភួន អ្នកលក់បាយនៅក្បែររបងមន្ទីរពេទ្យកុមារជាតិ បានប្រាប់ឱ្យកម្ពុជាថ្មីដឹងថា មូលហេតុដែលអ្នកស្រី មិនទាន់រុះរើចេញ ដោយសារតែក្រុមអ្នកលក់ដូរទាំងអស់ បានស្នើសុំពន្យាពេលជាមួយអាជ្ញាធរខណ្ឌទួលគោក។ អ្នកស្រី បញ្ជាក់ថា អាជ្ញាធរ បានទុកពេលរុះរើចេញ រហូតដល់ថ្ងៃទី ២១ ខែធ្នូ នេះ ដោយមិនអនុគ្រោះឱ្យលើសពីថ្ងៃជូនដំណឹងនេះ តទៅទៀតឡើយ។ អ្នកស្រីបន្ថែមថា អ្នកស្រី មិនហ៊ានចង់ល្មើសនឹងសេចក្ដីជូនដំណឹងរបស់អាជ្ញាធរនោះទេ ប៉ុន្ដែដោយសារមិនទាន់ស្វែងរកកន្លែង ឬទីតាំងលក់ដូរបានថ្មី។ អ្នកស្រីថា បច្ចុប្បន្នការលក់ដូររបស់អ្នកស្រីបានត្រឹមតែទប់ទល់ការចំណាយប្រចាំថ្ងៃ ដូចជា ៖ បង់ថ្លៃបន្ទប់់ជួល និងទិញទឹកដោះគោឱ្យកូន តែប៉ុណ្ណោះ។ អ្នកស្រី សុង ភួន បន្តថា នៅពេលថ្ងៃកំណត់មកដល់ អ្នកស្រី នឹងរុះរើចេញតាមការណែនាំរបស់អាជ្ញាធរ ទោះបីមិនទាន់ដឹងច្បាស់ថា នឹងទៅលក់ដូរនៅទីណាបន្តទៀតក៏ដោយនោះ។

ចំណែក លោក លី ជុង អ្នកលក់ដូរភេសជ្ជៈ នៅក្បែររបងមន្ទីរពេទ្យកុមារជាតិ ក៏បានប្រាប់ឱ្យកម្ពុជាថ្មីដឹងដូចគ្នាដែរថា មូលហេតុដែលលោកមិនទាន់បានរុះរើចេញតាមថ្ងៃកំណត់ ក៏ព្រោះតែរង់ចាំមើលក្រុមអ្នកលក់ដូរផ្សេងៗទៀតដែរ។ ទន្ទឹមនោះ ក៏ដោយសារតែក្រុមអ្នកលក់ដូរ បានសុំពន្យាពេលរុះរើជាមួយអាជ្ញាធររួចស្រេចហើយ ទើបលោកមិនទាន់រុះរើតុបចេញបែបនេះ។ លោក លី ជុង បញ្ជាក់ថា នៅពេលថ្ងៃកំណត់មកដល់់ លោកនឹងរុះរើចេញតាមការណែនាំរបស់អាជ្ញាធរ ដោយលោកអះអាងថា លោកមានតែតូបតូចមួយ ទោះបីរុះរើ ក៏លឿនជាងតូបផ្សេងៗ នៅម្ដុំរបងមន្ទីរពេទ្យកុមារជាតិនេះផងដែរ។

ជាមួយគ្នានេះ លោក វ៉ាន់ សាធ ជាងប៉ះកង់ម៉ូតូ និងលក់សាំងដប នៅក្បែររបងមន្ទីរពេទ្យកុមារជាតិ ក៏បានប្រាប់ឱ្យកម្ពុជាថ្មីដឹងថា លោកក៏មិនខុសពីអាជីវករ និងអ្នកលក់ដូរ នៅទីនេះដែរ លោកនឹងរុះរើះចេញ ប្រសិនជាថ្ងៃកំណត់មកដល់នោះ។ លោក វ៉ាន់ សាធ បន្ថែមថា មូលហេតុលោកចេះតែបន្តការជួសជុលម៉ូតូ និងលក់ដូរនៅទីនេះបន្ត ដោយសារតែ លោកឃើញថា ក្រុមអាជីរករ និងអ្នកលក់ដូរខ្លះ ក៏មិនទាន់បានរុះរើចេញតាមសេចក្ដីជូនដំណឹងរបស់សាលាខណ្ឌទួលគោក នៅឡើយ ម្ល៉ោះហើយ ទើបលោកនៅតែបន្តការជួសជុលម៉ូតូ និងលក់ដូរសាំងដប បណ្ដោះអាសន្នសិនទៅ។

សូមជម្រាបជូនថា រដ្ឋបាលខណ្ឌទួលគោក កាលពីថ្ងៃទី ១១ ខែធ្នូ បានចេញសេចក្ដីជូនដំណឹងមួយ ដើម្បីឱ្យក្រុមអាជីវករដែលលក់ដូរតាមចិញ្ចើមផ្លូវអមសងខាងរបងមន្ទីរពេទ្យកុមារជាតិរុះរើចេញ ដោយទុករយៈពេលរុះរើចេញត្រឹមតែ ៧ ថ្ងៃ តែប៉ុណ្ណោះ ប៉ុន្តែត្រូវបានក្រុមអាជីវករស្នើសុំពន្យាការរុះរើចេញរហូតទៅដល់ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៣ ខាងមុខនេះ៕
អត្ថបទ ៖ សួស សិត



-
សន្តិសុខសង្គម២១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?